ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឈ្មួញ​ឧក្រិដ្ឋ​ជនព្រៃឈើឧកញ៉ា តាំង អ៊ាង ប្រើ​ឈ្មោះ​ខ្មោច​ក្រុមហ៊ុនMDS របស់ទ្រីភាព​ក្រោម​ឃ្លៀក​គណៈ​អភិបា លខេត្ត​ពោធិ៏សាត់​ទៅ​កាប់​បំផ្លាញ​ដែន អភិរក្ស​ព្រៃឈើភ្នំ​សំ​កុស​ជិត​រលាយ​ហើយ​ .!

 

IMG-20181021-WA0001
ខេត្តពោធិ៍សាត់៖មេឈ្មួញឧក្រិដ្ឋជនព្រៃឈើឧកញ៉ាតាំងអ៊ាងថ្មីៗនេះ​បាន នឹង​កំពង់តែ​លួច​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន MDS របស់ឧកញ៉ាទ្រីភាពក្រោមឃ្លៀកគណៈអភិបាលខេត្តពោធិ៏សាត់ទៅ​កាប់បំផ្លាញព្រៃអភិរក្សភ្នំសំកុសយ៉ាងអនាធិបតេយ្យបំផុត?ដោយគ្មាន ការទប់ស្កាត់ដែលបញ្ហានេះគេសង្ស័យថា៖ប្រសិនជាគ្មានការបើកភ្លើ​ខៀវពីសំណាក់មន្ត្រីជំនាញនិងអាជ្ញាធរគណអភិបាលខេត្តពោធិ៏សាត់​ទេគេមិនជឿថាមេឈ្មួញតាំងអ៊ាងនិងបរិវាហ៊ានព្រហើនលួចចូលទៅ​កាប់បំផ្លាញព្រៃឈើក្នុងជម្រកដែនព្រៃអភិរក្សព្រះរាជក្រឹត្យតំបន់ភ្នំសំ​កុស នោះ​តាម ទំនើងចិត្ត​បាន​នោះ​ទេ ? ។​​គួររំលឹកថាដែនព្រៃអភិរក្សភ្នំសំកុសស្ថិតនៅក្នុងស្រុកវាលវែងនិងព្រៃ​អភិរក្សជួរភ្នំក្រវាញក្នុងស្រុកក្រវាញត្រូវមេឧក្រិដ្ឋជនព្រៃឈើដែលមាន​ងារជាឧកញ៉ាឈ្មោះតាំងអ៊ាងបានឲ្យមេការរបស់ខ្លួនប្រើមនុស្សរាប់រយ​នាក់ចូលទៅកាប់បំផ្លាញយ៉ាងវិនាសកម្មដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDSរបស់ឧកញ៉ាទ្រីភាពនិងបានឃុបឃិតពុករលួយពីគ្រប់ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​។​​តាមមន្ត្រីនគរបាលខេត្តពោធិ៍សាត់មួយរូបសុំមិនបញ្ចេញឈ្មោះបាន​រាយការណ៍ឲ្យដឹងថារយៈពេលជាង០១ខែមកនេះសកម្មភាពកាប់ឈើ​នៅក្នុងតំបន់អភិរក្សដូចរៀបរាប់ខាងលើហាក់មានទ្រង់ទ្រាយធំជាងឆ្នាំ មុនៗទៅទៀតដោយឃើញមានអ្នកអាឈើរាប់រយនាក់និងគ្រឿងចក្រ រថយន្តបាកុងរថយន្តច្នៃជិត១០០គ្រឿងហើយឧកញ៉ាតាំងអ៊ាងបានប្រើ មេការបស់ខ្លួនពីរនាក់ឈរចាំប្រមូលទិញឈើនៅដេប៉ូធំៗចំនួនពីរទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​MDS​។​​បើសេចក្តីរាយការណ៍បន្តថាមេការធំមា្នក់ឈ្មោះង៉ូវទីត្រូវជាប្អូនប្រុសរបស់​ឧកញ៉ាតាំងអ៊ាងបានបង្កើតដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ក្នុង​បរិ​វណ​ក្រុមហ៊ុន MDS ស្ថិតនៅ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។​រីឯមេការធំម្នាក់ទៀតឈ្មោះលីមជាកូនប្រុសបង្កើតឧកញ៉ាលាងចាន់មុនី ដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនិងជាមនុស្សជំនិតរបស់ឧកញ៉ា​ទ្រីភាពបានយកទីតាំងកែច្នៃឈើយ៉ាងធំទល់មុខក្រុមហ៊ុនMDS ដំណាក់សុក្រំស្ថិតក្នុងឃុំសំរោងស្រុកក្រវាញសម្រាប់ប្រមូលទិញឈើខុស ច្បាប់និងស្ទួចដាក់រថយន្តវេអងដឹកចេញទៅកាន់ក្រុងភ្នំពេញជាប្រចាំយ៉ាង​រលូននឹងយ៉ាងសុវត្ថភាពបំផុតព្រោះតែក្រុមមន្ត្រីជំនាញទាំងអស់នោះបាន​ទទួលស្រោមសំបុត្រឧបត្ថមបិទមាត់ធ្វើសកម្មភាពពុករលួយជាប្រចាំនោះ។​
ពត៌មានប្រភពខាងលើបានបន្ថែមថា៖មេការធំៗទាំងពីរនាក់ខាងលើចែក​តំបន់គ្នាដើម្បីប្រមូលទិញឈើខុសច្បាប់ដោយលោកង៉ូវទីទទួលទិញឈើ​ដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុសចាប់ពីច្រកអូរលាក់មាសច្រកពងពង់ ច្រក​ស្ទឹង​តា​តាំង ច្រក​ក្រពើ​ពីរ ច្រក​ភ្នំ​ទំព័រនិងតំបន់ភ្នំ១៥០០។ រីឯលោកលីមមានសិទ្ធិចាំទិញឈើខុសច្បាប់ដែលគេកាប់ចេញពីតំបន់អភិ រក្សជួរភ្នំក្រវាញចាប់ពីតំបន់ខ្សាច់ពូកច្រកដាច្រកអំពិលច្រករវៀងនិងច្រក​អូរ​លាក់​មាស​។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញដូចជាប្រភេទឈើប្រណីតប្រភេទ​ឈើរាជថ្កុលធ្នង់នាងនួននិងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។​​បញ្ហានោះដែរប្រភពប្រជាពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថាដោយសារ​តែអំណាចទឹកប្រាក់របស់ឧកញ៉ាតាំងអ៊ាងមិនតិចជាង៤សែនដុល្លារក្នុង​មួយខែយកទៅញ៉ុកមាត់បិទត្រចៀកបិទភ្នែកមន្ត្រីដែលពុករលួយមួយចំនួន ដែលលោភលន់ចាប់តាំងពីថ្នាក់ខេត្តក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិ​ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើផងនោះបានធ្វើឲ្យមេឈ្មួញតាំអ៊ាង មានអំណាចធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្តហ៊ានដល់ប្រើប្រាស់កម្លាំងប្រ ដាប់អាវុធដើរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ដែលរកសុីដឹកជញ្ជូនឈើ​លក្ខណៈគ្រួសារតាមម៉ូតូរទេះក្របីដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​។​ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះបានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ​ចំនួនពីរលើកជាមួយសមត្ថកិច្ចជំនាញដោយក្រុមពលរដ្ឋចោទថាជាមន្ត្រី​កញ្ជះ​ស៊ីឈ្នួល​ដាច់ ថ្លៃ​ឲ្យក្រុមហ៊ុនMDS របស់ ឧកញ៉ា តាំង អ៊ាងផ្ទៃក្នុងប្រភពបានអោយដឹងទៀតថា៖លោកតាំងអ៊ាងបានបញ្ជាអោយ​មេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់បានលួចខ្សិបប្រាប់ ឲ្យដឹងថា៖ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុនMDSឧកញ៉ាតាំងអ៊ាង បានចំណាយលុយប្រមាណ៣៥០ដុល្លារក្នុង១ម៉ែត្រគូបបង់ឲ្យឧកញ៉ាទ្រី ភាពដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ឈ្មោះជីវ័ន្តហៅពៅចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹង​ជញ្ជូន​។​ហើយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុកនៅ ក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពងនិងមួយចំនួនទៀតដឹកយកទៅស្តុកក្នុង​ឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំរោងចក្រកាត់ដេរ៦ជាន់ផ្លូវវេង​ស្រេង មុន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​
ផ្ទុយទៅវិញទាក់ទិននឹងជំនួញលួចកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំនិង​បន្ថែមការលូចគៃបំបាត់ពន្ធរដ្ឋដែលមានក្រុមមន្ត្រីជួយហែរហមដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន MDS នេះ ភាគី​ពាក់ព័ន​។​ការិយាល័យសារព័ត៌មានយើងមិនអាចសុំការប្រត្តិកម្មបកស្រាយបាន​ទេ​ពី​សំណាក់​កូនជឹង និង​លោក​ឧក ញ៉ា តាំង អ៊ាង បានទេ​៕

C10A61A1-F1EA-4116-AAA8-EC6574D5C45C

43878251_266542124066571_6541664014227734528_n-Copy-2

43878251_266542124066571_6541664014227734528_n-Copy

FB_IMG_1549714942667

 

Filed in: សង្គម

Recent Posts

Bookmark and Promote!