ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ណុប សំអាន ប្រធាន ការិយាល័យគយនិងរដ្ឋារច្រកទ្វារ ទំនប់រលករងនូវការិះគន់ដោយបង្ខំ ឈ្មួញឲ្យបង់លុយថ្លៃក្បាលរថយន្ត ដឹកទំនិញដោយមិនចេញវិក័យបត្រ័ !

 

IMG-20181230-WA0003
ខេត្តព្រះសីហនុ៖ថ្មីៗនេះប្រភពក្រុមឈ្មួញដឹកទំនិញតាមទូកតាមរថយន្ត បានក្លាយទៅជាផ្ទាំងស៊ីបលោកណុបសំអានប្រធានការិយាល័យគយនិង រដ្ឋាករទំនប់រលកកៀបជំរិតឈ្មួញបង្ខំឲ្យបង់លុយក្រៅវិក័យបត្រនៃចំណូល ប្រយោជន៍បុគ្គលប្រព្រឹត្តរបៀបអំពើពុករលួយក្នុងចេតនាទុច្ចរិតបំបាត់ចំណូ លពន្ធរបស់រដ្ឋតាមរយៈអំណាចខ្លួនមានតួនាទីទប់ស្កាត់ទំនិញគេចពន្ធបង្ក្រាប សហការជាមួយស្ថាប័នប្រមូលពន្ធជូនហើយក្លាយជាតួអង្គទាញយកប្រភព សេដ្ឋកិច្ចលុយក្រោមតុនិងបង្កើតការិយាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូល យ៉ាងគំហុកតាមកំពង់ផែទំនប់រលកធ្វើការរបៀបកន្ទេលធំបន្លំដេកឬជាមន្ត្រី គ្រាប់ល្ពៅនោះ។
កន្លងមកក៏ដូចបច្ចុប្បន្នកំពង់ផែទំនប់រលកទំនិញជាច្រើនប្រភេទត្រូវបានគេ ដឹងថាភាគច្រើនគេចពន្ធបន្ទាប់ពីសមត្ថកិច្ចនិងខាងស្ថាប័នគយរបស់លោក ណុបសំអានជាអ្នកបើកភ្លើងខៀវក្នុងនោះមានប្រភេទទំនិញស្ករសចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាងឈ្មួញនិងសមត្ថ កិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។ ក្នុងនោះគេបានបញ្ជាក់ថាក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់រថយន្តប្រ ភេទយីឌុបជាលក្ខណៈរថយន្តខ្សែដឹកជញ្ជូនទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងភេទទំនិញជាដើម..ដឹកចេញពីកំពង់ផែទំនប់រលកបានមាន ដូចជាក្រុមហ៊ុន១-គាធី២. ចៃរ៉ា ៣. ចែវី ៤. ណុប ៥. កូ . ៦. សុខុម.៧ហួតនិងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗនិង មានខ្នងបង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម ។
ប្រភពបានលួចទម្លាយថាលោកណុបសំអានប្រធានការិយាល័យគយនិង រដ្ឋាករច្រកទ្វារទំនប់រលកបានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើន ដំណាក់កាលស្របពេលរាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនគេចពន្ធ ។ ដូច្នេះប្រភពខ្លះលោកណុបសំអានបានឲ្យកូនចៅប្រើវិធីរកលុយដោយការ កៀបឈ្មួញទី១-យកលុយពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ៣យកលុយពីក្រុមហ៊ុនដឹកជញ្ជូន ខាងលើឲ្យបង់ជាក្បាលរថយន្តក្នុងមួយរថយន្តពី៣០០ដល់៥០០ដុល្លារ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាបខណៈឈ្មួញបង់ ពន្ធគ្រប់ចំនួន ។
ប្រភពមន្ត្រីបានបង្ហើបថាបើទោះជាមានករណីទំនិញខ្លះបង់ពន្ធតាមឯក សារប្រតិវេទន៍គយក៏លោកណុបសំអានប្រធានការិយាល័យទំនប់រលក បង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុក្នុងមួយឯកសារយ៉ាង តិចចាប់ពី៧០ដុល្លារឬជាង១០០ដុល្លារចាត់ចែងទៅមន្ត្រីគយ។
ក្នុងមួយយប់ៗរថយន្តបានដឹកទំនិញចេញពីកំពង់ផែទំនប់រលកដូចហែក ឋិនហើយលោកណុបសំអានក៏ទទួលបាននូវប្រភពសេដ្ឋកិច្ចពីចំណូល ឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្តនិងចំណូលផ្សេងទៀតបានមកពី ឈ្មួញបង់ប្រចាំខែក្នុងមួយករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញ បង់ពន្ធមិនគ្រប់។
ប្រភពមន្ត្រីបានបង្ហើបថាប្រសិនបើថ្នាក់លើមិនបានចាប់អារម្មណ៍ឬមានវិ ធានការកំណែទម្រង់រដ្ឋបាលទេនោះវប្បធម៌នៃអំពើពុករលួយរបស់លោក ណុបសំអានពិតណាស់ថាគាត់មានចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់ រដ្ឋដើម្បីប្រយោជន៍បុគ្គលបក្ខពួកហើយក៏ជាប្រភពសេដ្ឋកិច្ចដែលថ្នាក់លើ មួយចំនួនប្រឹងទទួលយកសំណូកប្រចាំខែផងក៏អាចថាបាន។
តំបន់កំពង់ផែទំនប់រលកប្រសិនបើលោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមាន វិធានការត្រួតពិនិត្យតាមដានរាល់សកម្មភាពនៃទំនិញគេចពន្ធហូរចូលហើយ តម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ចំនួនតាមប្រភេទទំនិញច្រកមួយនេះ អាចនឹងរកចំណូលពន្ធជូនរដ្ឋ មានចំនួនច្រើនលើសលុប ។ ប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុគឺមានចំនួនច្រើនលើសលុបបំផុតទៅលើ មេគយនិងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលលាភសក្ការៈនិងកៀបសង្កត់ ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ដែលពួកគេកំពុងយកទៅធ្វើមានបានក្នុង លាភសក្ការៈដែលសង្គមស្អប់ខ្ពើមនិងជាក្រុមមន្ត្រីកន្ទេលធំបន្លំដេកឬមន្ត្រី គ្រាប់ល្ពៅនោះ ។
ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកណុបសំអានប្រធានការិយា ល័យគយនិងរដ្ឋាករទំនប់រលកមិនអាចសុំការពន្យល់បាននោះទេ៕

IMG-20190104-WA0456

IMG-20190105-WA0005

IMG-20190105-WA0004

IMG-20190105-WA0001

IMG-20190104-WA0454

Filed in: សង្គម

Recent Posts

Bookmark and Promote!