ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ស្រ៊ុន​ ផឹង​ឡាយ​ មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណិត ចេញទៅ​ស្រុក​យួនសង្ស័យមានអ្នកធំជាខ្នងបង្អែកនៅពីក្រោយបទល្មើស.!

 

m180807a3
ខេត្តត្បូងឃ្មុំ៖ប្រភពថ្មីៗនេះគេសង្កេតឃើញសកម្មភាពរបស់មេឈ្មួញ​ឈ្មោះស្រ៊ុនផឹងឡាយក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនតាម​ច្រកព្រំដែនក្នុងស្រុកមេមត់គឺមិនដែលមានមន្ត្រីអាជ្ញាធរជំនាញឬ សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយព្រោះឈ្មួញរូបនេះមាន​ខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលាតែម្តងក្នុងចំណោមឈ្មួញ​ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែន​ជាច្រើនកន្លែងក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំគឺមានមេឈ្មួញឈ្មោះស្រ៊ុន ផឹងឡាយដែលជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំផងដែរចំណែកលោកគឹម ឈុនលីមេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុង ខណៈដែលមេឈ្មួញឈ្មោះស្រ៊ុនផឹងឡាយបន្តសកម្មភាពដឹកជញ្ជូន​ឈើចេញទៅស្រុកយួនយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។​​ ​
ថ្មីៗនេះប្រភពពីមន្ត្រីអាវុធហត្ថនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថាលោកស្រ៊ុនផឹងឡាយដែលជាមន្ត្រីអាវុធហត្ថ​ក្នុងខេត្តត្បូងឃ្មុំនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន​តាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំដោយគ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពបានឲ្យដឹងទៀតថាលោកស្រ៊ុនផឹងឡាយបានប្រើប្រាស់តួនាទីជា មន្ត្រីអាវុធហត្ថដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនព្រោះ​មានការឃុបឃិតពីសំណាក់មន្ត្រីពុករលួយនិងជំនាញសមត្ថកិច្ចពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។ បើតាមប្រភពខ្លះបានឲ្យដឹងថាលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធមេបញ្ជា ការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំគឺជាខ្នងបង្អែកយ៉ាងរឹងមាំរបស់មេឈ្មួញ ឈ្មោះស្រ៊ុនផឹងឡាយទើបឈ្មួញម្នាក់នេះអាចដឹកជញ្ជូនឈើចេញទៅ ស្រុកយួនយ៉ាងរលូនដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាឈ្មួញឈ្មោះស្រ៊ុនផឹងឡាយ តែងយកឈ្មោះលោកវ៉ាសារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទៅប្រើដើម្បីសម្រួលដល់សកម្មភាពរបស់ខ្លួនក្នុងការដឹកជញ្ជូនឈើ​ចេញទៅ​ស្រុក​យួន​។ ជាងនេះទៅទៀតឈ្មួញឈ្មោះស្រ៊ុនផឹងឡាយក៏មានទំនាក់ទំនងយ៉ាង​ជិតស្និទ្ធជាមួយលោកគឹមឈុនលីដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តត្បូងឃ្មុំផងដែរទើបលោកគឹមឈុនលីមិនដែលហ៊ានប៉ះពាល់ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ទាល់តែសោះ​។ បញ្ហាខាងលើនេះគឺជារឿងដែលថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រ ទេសមិនគួរមើលរំលងតទៅទៀតនោះទេព្រោះមន្ត្រីអាវុធហត្ថខេត្ត​ត្បូងឃ្មុំឈ្មោះស្រ៊ុនផឹងឡាយកំពុងក្លាយជាឈ្មួញរកស៊ីដឹកជញ្ជូនឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​។​ ​
ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះស្រ៊ុនផឹងឡាយបានឲ្យដឹងថាប្រសិន បើគ្មានលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថជា​បង្អែកដ៏រឹងមាំទេនោះគឺឈ្មួញឈ្មោះស្រ៊ុនផឹងឡាយមិនហ៊ានធ្វើអ្វីៗស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភពបានឲ្យដឹងទៀតថាបច្ចុប្បន្នឈ្មួញឈ្មោះស្រ៊ុនផឹងឡាយនៅតែ បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើន​កន្លែងនៅស្រុកមេមត់ខេត្តត្បូងឃ្មុំហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ច​ពាក់ព័ន្ធជាច្រើនស្ថាប័នមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះស្រ៊ុនផឹងឡាយ នោះឡើយ​។ សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណចៅហ្វាយខេត្ត​ត្បូងឃ្មុំដែលទើបចូលកាន់តំណែងជំនួសលោកលីឡេងកាលពីពេលថ្មីៗ​កន្លងទៅនេះក៏រក្សាភាពស្ងៀមស្ងាត់ហើយទុកឲ្យឈ្មួញឈ្មោះស្រ៊ុនផឹង​ឡាយ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ កន្លងមកឈ្មួញមួយចំនួនដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំចេញ ទៅស្រុកយួនត្រូវប្រឈមនឹងការបង្ក្រាបជាបន្តបន្ទាប់ក៏ប៉ុន្តែមេឈ្មួញ ឈ្មោះស្រ៊ុនផឹងឡាយដែលមានលោកវ៉ាសារិទ្ធមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តត្បូងឃ្មុំជាបង្អែកអាចគេចផុតពីការបង្ក្រាបជារៀងរហូតមកគ្មានរំខាន។
ពាក់ព័ន្ធនូវការរិះគន់ខាងលើ(www.enn-tv.com)យើងមិន អាចសុំការពន្យល់បកស្រាយពីលោកស៊ុនផឹងឡាយដែលជាមន្រ្តីPMនិងលោក វ៉ាសារិទ្ធមេបញ្ជាការPMខេត្តត្បូងឃ្មុំបាននោះទេ៕

FB_IMG_1545364467234

IMG-20190226-WA0083

Filed in: សង្គម

Recent Posts

Bookmark and Promote!