ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ឈុន សុភមង្គលប្រធានសា ខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ ឃុបឃិតបើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់មកពី ប្រទេសថៃ.!

 

50523411_1230219870435995_731857221738037248_n
ឧត្ដរមានជ័យៈតាមប្រភពពីមន្ដ្រីមួយចំនួនបានបង្ហើបឲ្យដឹងថា:ចាប់តាំង លោកឈុនសុភមង្គលប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មីៗបាននឹងកំពុងឃុបឃិតបើកដៃអោយ ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ដែលជាថ្នូរ នឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។
បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រកជាំស្រុកអន្លង់វែងតាមច្រក​អូរស្មាច់ក្រុងសំរោងនិងតាមច្រកជប់គគីរស្រុកបន្ទាយអំពិលខេត្តឧត្ដរ មានជ័យរាល់ទំនិញដែលឈ្មួញនាំចូលមកកម្ពុជាដែលសុទ្ធសឹងតែមិន បានបង់ពន្ធចូលរដ្ឋអោយបានគ្រប់មុខទំនិញដែលជាហេតុធ្វើអោយប៉ះ ពាល់ដល់ចំណូលថវិការរបស់រដ្ឋ។ ហើយក្រៅពីនេះក្រុមឈ្មួញបានចែករំលែកលុយដែលមិនបង់ពន្ធទុក អោយលោកឈុនសុភមង្គលប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមាន ជ័យទើបរាល់រថយន្តដឹកទំនិញធំៗអាចឆ្លងកាត់តាមច្រកព្រំដែនបាន ដោយសេរី។
តាមប្រភពរាយការណ៍បានឲ្យដឹងថាក្រោយពីលោកឈុនសុភមង្គល ដែលទើបតែផ្លាស់មកកាន់ជាប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមាន ជ័យបានឃុបឃិតជាមួយប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកអន្តរ ជាតិជាំច្រកអន្តរជាតិអូរស្មាច់និងច្រកជប់គគីរបាននឹងកំពុងបើកដៃអោយ ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់ដោយគៀបសង្កត់លើក្រុុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់សង្កាត អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបានឲ្យដឹងថាបច្ចុប្បន្នឈ្មួញមួយ ចំនួនអាចនាំចូលជ្រូករស់និងមាន់រស់យ៉ាងពេញបន្ទុកតាមច្រកព្រំដែន ដោយសារមាន ការឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធ។ ក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលមាន់រស់និងជ្រូកពីទឹកដីថៃ ឆ្លងកាត់ច្រកព្រំដែនបានត្អូញត្អែរថាមុខរបររបស់ពួកគាត់ផលចំណេញ តិចតួចបំផុតដោយសារតែមន្ត្រីគយនៅតាមច្រកព្រំដែនតម្រូវអោយ បង់លុយច្រើននិងបង់អោយសមត្ថកិច្ចជាច្រើនស្ថាប័នផងដែរ។
ដោយចំពោះបញ្ហានេះប្រជាពលរដ្ឋនិងអាជីវករបានធ្វើការអំពាវនាវ ដល់លោកអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោកគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឲ្យចុះអង្កេតចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើ ពុករលួយរបស់លោកឈុនសុភមង្គលប្រធានសាខាគយនិងរដ្ឋាករ ខេត្តឧត្ដរមានជ័យប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកព្រំដែន ខេត្តឧត្តរមានជ័យផងទាន?។ពាក់ព័ន្ធប្រភពខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកឈុនសុភមង្គលប្រ ធានសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យនិងបក្ខពួកបាននោះទេ៕

701554602

IMG-20190223-WA0143

IMG-20190223-WA0144

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!