ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោកផ្កាយ៤ឆៃ សុីណារិទ្ធស្តីប ន្ទោសលោកស្នងការរងនគរបាល ខេត្តកណ្ដាលរឿងសំញែងពាក់នូវ ខ្សែរក្រវ៉ាត់មាសដាំពេជ្រ.!

 

photo_2019-02-25_19-14-48
កណ្តាល៖ថ្មីៗមិនទាន់បាត់ភាពរសើបផងលេចចេញលោកឧត្តមសេនីយ៍ត្រី ស្រេងសុខាស្នងការរងទទួលផែនផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលត្រូវបានលោកនាយឧត្តមសេនីយ៍ឆៃស៊ីណារិទ្ធអគ្គស្នងការរង នគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិស្តីបន្ទោសលោកស្នងការរងពាក់ខ្សែក្រវ៉ាត់ មាសដាំពេជ្រគឺជាការខុសលក្ខន្តិកៈរបស់កងកម្លាំងនគរបាលជាតិគឺប្រព្រឹត្តិ ខុសនិងច្បាប់ចែងកាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៩ក្នុងសន្និបាត បូកសរុបវាយតម្លៃសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨និងផ្ស ព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០១៩នៅស្នងកា រដ្ឋាននគរបាលខេត្តកណ្តាលដែលមានការចូលរួមពីឯកឧត្តមប្រតិភូមកពី អគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការ​នគរបាលខេត្ត,លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោកប្រធានសា លាដំបូងខេត្ត,លោកមេបញ្ជាការយោធភូមិភាគពិសេសលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត,លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល​,លោកប្រធានពន្ធនាគារខេត្តលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន​ខេត្ត,លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាលោកប្រធានមន្ទីរសុខាភិបាល​,លោកលោកស្រីស្នងការរងលោកនាយការិយាល័យជំនាញចំណុះស្នងកា រដ្ឋាននគរបាលខេត្ត,លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន​គោកលេខ៦០៥,លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេព្រំដែនជ្រៃធខ្នាតាំង យូ,លោកអធិការនគរបាលក្រុងស្រុកទាំង១១និងលោកនាយប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១២៧​ប៉ុស្តិ៍​ផង​ដែរ​។​
គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនដែលលោកឧត្តមសេនីយ៍ត្រីស្រេងសុខា ស្នងការរងនគរបាលខេត្តកណ្តាលកាលពីអំឡុងខែតុលាឆ្នាំ២០១៨កម្លាំង មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃការិយាល័យក៨សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តកណ្តាលនិងកម្លាំងនគរ បាលអធិការក្រុងតាខ្មៅបានធ្វើការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ ក្នុងផ្ទះសំណាក់របស់លោកស្នងការរងបានមនុស្សប្រុសស្រីជាមុខសញ្ញា មេខ្លោងជួញដូរគ្រឿងញៀនជាច្រើននាក់រួមនិងថ្នាំញៀនជាច្រើនមិនបាន ប៉ុន្មានខែផងស្ងាត់ៗស្រាប់តែលោកស្នងការរងធ្វើឲ្យមហាជនភ្ញាក់ផ្អើល សាជាថ្មីម្ដងទៀតដោយភ្ជាប់ពាក្យជាមួយក្មេងស្រីស្រស់ស្អាតដោយជូន ខាងស្រីថ្លៃទឹកដោះចំនួន១០ម៉ឺនដុល្លារនិងរថយន្តឡិចស៊ីស៥៧០មួយ គ្រឿងដែលមានតម្លៃ២២ម៉ឺនដុល្លារថែមទៀតពិតជាមិនធម្មតាមែន។ ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេងសុខាជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង(ត្រើយខាងកើតខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេងសុខាស្នងការរងនគរបាលខេត្ត កណ្តាលបានធ្វើឲ្យមហាជននិងអ្នកជិតខាងបានលាន់មាត់និងមានការភ្ញាក់ ផ្អើលគ្រប់ៗគ្នាថាលោកស្នងការរងអីក៏មានទ្រព្យសម្បត្តិយ៉ាងនេះឬការភ្ជាប់          ពាក្យនេះលោកចង់បង្ហាញមហាជនថាលោកជាអ្នកមានទ្រព្យលុយកាកច្រើន ជាងលោកស្នងការរងដទៃៗទៀតតើមែនឬ?។
ប្រភពខ្លះបានបង្ហើបថាលោកឧត្តមសេនីយ៍ត្រីស្រេងសុខាស្នងការរងនគរ បាលខេត្តកណ្តាលជាមនុស្សដែលមានប្រពន្ធច្រើនរៀបការហើយក្រោយ មកលែងលះរហូតចំពោះការភ្ជាប់ពាក្យនេះគឺជាភរិយាទី៤ហើយ។
មតិមហាជនជាច្រើនបានរងចាំមើលថាតើវាសនាលោកឧត្តមសេនីយ៍ត្រីស្រេង សុខាស្នងការរងនគរបាលខេត្តកណ្តាលដូចរឿងលោកគឹមរស្មីអតីតមេបញ្ជា ការកងរាជអាវុធហត្ថខេត្តរតនគិរីដែរឬអត់?ដោយសារតែជូនសែកកូន៥នាក់​ ក្នុងម្នាក់ៗ១០ម៉ឺនដុល្លារក្នុងពិធីខួបកំណើតត្រូវបានសម្តេចតេជោស្នើទៅ​ព្រះមហាក្សត្របណ្តេញចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។តើអង្គភាពប្រឆាំងអំពើពុករលួយដាក់ការអង្កេតដែរឬទេ?ចំពោះលោកស្នងការ រងខេត្តកណ្ដាលដែលសម្ញែងទ្រព្យសម្បិត្តខ្សែក្រវ៉ាត់មាសដាំពិជ្រនិងរថយន្ត ៥៧០តម្លៃ២២មឺុនដុល្លាបង្គាប់ថ្លៃទឹកដោះ១០មឺុនដុល្លាផងដែរ៕

1(2)

photo_2019-02-25_19-14-49

photo_2019-02-25_16-27-39

photo_2019-02-25_19-14-44

photo_2019-02-25_19-14-45

photo_2019-02-25_19-14-46

photo_2019-02-25_16-27-36_(2)

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!