ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក នូ សុីថា ប្រធានសាខាគយ ​និងរដ្ឋាករខេត្តបន្ទាយមានជ័យបើក ដៃ​ឲ្យ​លោក សាំង ណន មេ​គយ​ចល័ត ​ផ្ទៃប្រទេសដាក់ប៉ុស្តិ៍ជជុះនៅ​ចំណុច​ ភូមិ​កូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​.!

 

IMG-20181211-WA0000
បន្ទាយមានជ័យៈថ្មីៗនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពី​ច្រកប៉ោយប៉ែតចូលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាលោកសាំង ណនមេគយចល័តផ្ទៃប្រទេសប្រចាំកុងត្រូលជជុះនៅចំណុចភូមិកូន ដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគៀបសង្កត់យក លុយ​ឈ្មួញលើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។ ការដែលលោកសាំងណនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនបាន គឺដោយសារមានការឃុបឃិតបើកដៃពីមេគយធំៗក្នុងខេត្តបន្ទាយមាន ជ័យផងដែរហើយមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ​យ៉ាង​រលូន​។ ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករអំពាវនាវឲ្យលោកឱមយ៉ិន ទៀងប្រធាអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការទប់ស្កាត់អំពើពុក រលួយរបស់លោកសាំងណនជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ​៥នៅចំណុចភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមាន ជ័យបានឲ្យដឹងថាបច្ចុប្បន្នមន្ត្រីគយចល័តឈ្មោះសាំងណនប្រើអំណាច​គៀប​យកលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​។ ប្រភពបានឲ្យដឹងទៀតថាបើទោះបីឈ្មួញនិងអាជីករនាំចូលទំនិញបង់ ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយក៏ចៀសមិនផុតពីបង់លុយ ក្បាលរថយន្តឬលុយលើតុក្រោមតុឲ្យលោកសាំងណនដែលជាមេគយ​ចល័តផ្ទៃប្រទេសនៅប៉ុស្ដិ៍ជជុះក្នុងភូមិកូនដំរីសង្កាត់និមិត្តនោះទេ។ តាមការបង្ហើបពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យមួយ ចំនួនបានឲ្យដឹងថាការដែលលោកសាំងណនអាចធ្វើអ្វីៗតាមអំពើចិត្ត បានគឺមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តបន្ទាយ មានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បែបនេះ។​
ប្រភពពីអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែតបានឲ្យដឹងថាសូម្បីតែរថយន្តតាក់ស៊ីរថយន្ត ឈ្នួលដឹកបន្លែផ្លែឈើក៏ត្រូវលោកសាំងណននិងបក្ខពួកគៀបយកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ជាងនេះទៅទៀតសម្រាប់រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដែលមាន​ផ្ទុកទំនិញបន្តិចបន្តួចពីប៉ោយប៉ែតចូលមករាជធានីភ្នំពេញក៏ចៀសមិន​ផុតពីបង់លុយតាមការកំណត់របស់លោកសាំងណននោះឡើយដោយ​ក្នុងរថយន្តមួយគ្រឿងត្រូវបង់លុយចាប់ពី១៥ម៉ឺនរៀលទៅ២០ម៉ឺនរៀល ហើយ​ម្ចាស់​រថយន្តក្រុង​មិនអាច​តវ៉ា​បានទេ​។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដូចជាមេគយធំៗក្នុងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកសាំង ណន មេ​គយ​ចល័ត​ផ្ទៃប្រទេសនៅ​ចំណុច​ភូមិ​កូនដំរីជាបន្ទាន់។​​ប្រភពដែលស្និទ្ធនឹងលោកសាំងណនមេគយចល័តផ្ទៃប្រទេសប្រចាំ ប៉ុស្ដិ៍ជជុះចំណុចភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តបន្ទា យមានជ័យទេនោះគឺលោកសាំងណនមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ កន្លងមកមានឈ្មួញមួយចំនួនត្រូវបានលោកសាំងណនប្រើល្បិចគៀប យកលុយតាមរបៀងពុករលួយយ៉ាងគឃ្លើនហើយលោកសាំងណនតែង​ប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងខេត្តបន្ទាយមានជ័យដើម្បីបិទបាំងអំ ពើ ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ បច្ចុប្បន្នអ្នករត់តាក់ស៊ីអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញបន្លែផ្លែ ឈើពីច្រកប៉ោយប៉ែតចូលមកខេត្តបន្ទាយមានជ័យកំពុងប្រឈមនឹង ការលំបាកយ៉ាងខ្លាំងព្រោះត្រូវលោកសាំងណននិងបក្ខពួកគៀបយក លុយតាម របៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែល ធ្លាប់ប្ដេជ្ញាចិត្តលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវមិនគួរបណ្ដោយ ឲ្យលោកសាំងណនមេគយចល័តផ្ទៃប្រទេសចំណុចភូមិកូនដំរីសង្កាត់ និមិត្តក្រុង ប៉ោយប៉ែត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកយូហេងប្រធានសាខា គយនិងរដ្ឋាករខេត្តនិងលោកសាំងណនមេគយចល័តផ្ទៃប្រទេសប្រចាំ ប៉ុស្តិ៍ជជុះភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បាននោះទេ៕

download-8

r180905i4

IMG-20180904-WA0010-Copy-2-Copy

Filed in: សង្គម

Recent Posts

Bookmark and Promote!