ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ម៉ៅ ធន្ទិនចៅហ្វាយខេត្តពោធិ៍ សាត់បើកភ្លើងខៀវឲ្យឧកញ៉ាតាំង អ៊ាង កាប់បំផ្លាញព្រៃអភិរក្សភ្នំសំកុសនិងព្រៃ អភិរក្សជួរភ្នំក្រវាញជិតរលាយហើយប្រ ឆាំងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន.!

 

35054384_619577368375512_3021081129877766144_n
ខេត្តពោធិ៍សាត់:លោកម៉ៅធនិន្ទចៅហ្វាយខេត្តពោធិ៍សាត់បើកដៃឲ្យ លោកឧកញ្ញាតាំងអ៊ាងមេឧក្រិដ្ឋជនព្រៃឈើកាប់បំផ្លាញព្រៃអភិរក្សភ្នំ សំកុសនិងព្រៃអភិរក្សជួរភ្នំក្រវាញយ៉ាងគគ្រឹកគគ្រេងដែលលោកឧកញ៉ា រូបនេះបានបើកដៃឲ្យមេការរបស់ខ្លួនប្រើមនុស្សរាប់រយនាក់ចូលទៅកាប់ បំផ្លាញយ៉ាងវិនាសកម្ម ដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS របស់ឧកញ៉ាទ្រីភាពនិងបានឃុបឃិតពុករលួយជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។
សកម្មភាពកាប់បំផ្លាញព្រៃអភិរក្សពីសំណាក់ក្រុមហ៊ុនMDS យ៉ាងអនាធិបតេយ្យបែបនេះត្រូវបានគេមើលឃើញថាលោកឧកញ៉ា តាំងអ៊ាងទំនងចង់សំពងក្បាលនាយករដ្ឋមន្ត្រីខ្មែរដូចអ្វីដែលលោកធ្លាប់ លើកឡើងនៅក្រៅប្រទេសកាលពីពេលកន្លងមក។
ប្រភពមន្ត្រីនគរបាលតូចតាតបានបង្ហើបឲ្យដឹងថាសកម្មភាពកាប់ឈើ នៅក្នងតំបន់អភិរក្សដូចរៀបរាប់ខាងលើហាក់មានទ្រង់ទ្រាយធំជាងឆ្នាំ មុនៗទៅទៀតក្នុងរយៈពេលជាងប៉ុន្មានខែមកនេះដោយឃើញមានអ្នក អាឈើរាប់រយនាក់និងគ្រឿងចក្ររថយន្តប្រកុងរថយន្តច្នៃជិត១០០ គ្រឿងហើយឧកញ៉ាតាំអ៊ាងបានប្រើមេការបស់ខ្លួនពីរនាក់ឈរចាំប្រមូល ទិញឈើនៅដេប៉ូធំៗចំនួនពីរទីតាំងខុសគ្នាក្នុងក្រុមហ៊ុនMDS។
សេចក្តីរាយការណ៍បន្តថាមេការធំមា្នក់ឈ្មោះលីមជាកូនប្រុសបង្កើតឧកញ៉ា លាងចាន់មុនីដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនិងជាមនុស្សជំនិត របស់ឧកញ៉ាទ្រីភាពបានយកទីតាំងកែច្នៃឈើយ៉ាងធំទល់មុខក្រុមហ៊ុនMDSដំណាក់សុក្រំ ស្ថិតក្នុងឃុំសំរោង ស្រុកក្រវាញ ។ឯមេការធំម្នាក់ទៀតឈ្មោះង៉ូវទីត្រូវជាប្អូនប្រុសរបស់ឧកញ៉ាតាំអ៊ាងបាន បើកដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ក្នុងបរិវណក្រុមហ៊ុនMDS ស្ថិតនៅឃុំអន្លង់រាបស្រុកវាលវែងសម្រាប់ប្រមូលទិញឈើខុសច្បាប់និង ស្ទួចដាក់រថយន្តវេអង ដឹកចេញទៅកាន់ក្រុងភ្នំពេញ ។
ប្រភពខាងលើបន្ថែមថាមេការធំៗទាំងពីរនាក់ខាងលើចែកតំបន់គ្នាដើម្បី ប្រមូលទិញឈើខុសច្បាប់ដោយលោកលីមមានសិទ្ធិចាំទិញឈើខុសច្បាប់ ដែលគេកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញចាប់ពីតំបន់ខ្សាច់ពូកច្រកដា ច្រកអំពិល ច្រករវៀង និងច្រកអូរលាក់មាស។ រីឯលោកង៉ូវទីទទួលទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុសចាប់ពី ច្រកអូរលាក់មាសច្រកពងពង់ច្រកចិនយំច្រកស្ទឹងតាតាំងច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញដូចជាប្រភេទឈើប្រណីតប្រភេទ ឈើរាជថ្កុលធ្នង់នាងនួននិងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។
ប្រភពពីពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថាដោយសារតែអំណាចទឹកប្រាក់ របស់ឧកញ៉ាតាំងអ៊ាងមិនតិចជាង៤សែនដុល្លារក្នុងមួយខែយកទៅញ៉ុក មាត់បិទត្រចៀកបិទភ្នែកមន្ត្រីខ្មែរមួយចំនួនដែលល្មោភប្រាក់ដ៍កខ្វក់លោភ លន់ចាប់តាំងពីថ្នាក់ខេត្តក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើផងនោះបានធ្វើឲ្យមេឈ្មួញតាំងអ៊ាងមាន អំណាចធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្តហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អា វុធដេីរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈ គ្រួសារតាមម៉ូតូរទេះគោ.ក្របីដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាប ជាងទីផ្សារជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះបានផ្ទុះការតវ៉ាពីសំណាក់ ប្រជាពលរដ្ឋចំនួនពីរលើកជាមួយសមត្ថកិច្ចជំនាញដោយក្រុមពលរដ្ឋចោទ ថា ជាមន្ត្រីកញ្ជះសុីឈ្នួលដាច់ ថ្លៃឲ្យក្រុមហ៊ុនMDSរបស់ ឧកញ៉ាតាំងអ៊ាងបើតាមមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុន ម្នាក់បានលួចខ្សិបប្រាប់ឲ្យដឹងថាដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុនMDS ឧកញ៉ាតាំងអ៊ាងបានចំណាយលុយប្រមាណ៣៥០ដុល្លារក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ាទ្រីភាពដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ឈ្មោះ ឃៀងសុជីវ័ន្តហៅពៅចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន។ហើយប្រភេទឈើប្រណិតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុកនៅ ក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពងនិងមួយចំនួនទៀតដឹកយកទៅស្តុកក្នុង ឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំរោងចក្រកាត់ដេរ៦ជាន់ផ្លូវវេង ស្រេង មុននាំចេញទៅលក់នៅប្រទេសយួន។
កន្លងមកនាយករដ្ជមន្រ្តីខ្មែរលោកហ៊ុនសែនធ្លាប់លើកឡើងថាក្រុមឧក្រិ ដ្ឋជនដែលលួចកាប់បំផ្លាញព្រៃឈើដូចកាប់ក្បាលរបស់លោកអញ្ជឹង។ត្រង់ចំណុចនេះត្រូវបានគេមើលឃើញថាឧកញ៉ាទ្រីភាពឧកញ៉ាតាំងអ៊ាង និងលោកម៉ៅធនិន្ទកំពុងសហការគ្នាប្រមាទលើអំណាចនាយករដ្ឋមន្រ្តីខ្មែរ យ៉ាងច្បាស់ក្រឡែត។
ទាក់ទងនឹងជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំដោយជ្រកក្រោមស្លាកក្រុម ហ៊ុនMDSនេះគេហទំព័រwww.enn-tv.comយើងមិនអាច សុំការពន្យល់បកស្រាយពីអស់លោកឧកញ៉ានិងអាជ្ញាធរសមត្ថកិច្ចជំនាញ ពាក់ព័ន្ធបាននោះទេ៕

43878251_266542124066571_6541664014227734528_n-Copy-2

43878251_266542124066571_6541664014227734528_n-Copy

C10A61A1-F1EA-4116-AAA8-EC6574D5C45C

Filed in: សង្គម

Recent Posts

Bookmark and Promote!