ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំង មុខតំណែងលោក ផាវ យ៉េន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តរតនគិរីជំនួ សលោក គឹម រស្មី ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា.!

 

r190220a1
ខេត្តរតនគិរីៈលោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសលោកណាប់ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិងលោកថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតគិរីបានអញ្ជើ្មញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង កងរាជអាវុធហត្ថខេត្តរតគិរីនាព្រឹកថ្ងៃចន្ទ១៤កើតខែមាឃឆ្នាំចសំរឹ ទ្ធិស័កពុទ្ធសករាជ២៥៦២ត្រូវនិងថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៩។
នៅក្នុងពិធីផ្ទេរភារកិច្ចតែងតាំងនោះដែរលោកនាយឧត្តមសេនីយ៍ សៅសុខាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទនិងជាមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការព្រមានដល់មន្រ្តីក្រោម ឱវាទមិនត្រូវយកតួរនាទីរបស់ខ្លួនធ្វើជាមុខរបរឡើយដើម្បីចៀសវាង ការចោទប្រកាន់ពីមហាជនទូទៅដែលនាំឲ្យប៉ះពាល់ដល់តម្លៃនិងសេ ចក្តីថ្លៃថ្នូរវិន័យរបស់មន្រ្តីកងរាជអាវុធហត្ថប្រសិនបើរកឃើញថាមន្រ្តី រូបណាប្រព្រឹត្តិទង្វើបែបនេះ ត្រូវទទួលទោសទៀតផង ។
លោកនាយឧត្តមសេនីយ៍សៅសុខាមានប្រសាសន៍ថាក្នុងនាមមន្រ្តី កងរាជអាវុធហត្ថជាអ្នកបម្រើប្រជាជនត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ ខ្លួនរៀងៗខ្លួននិងរក្សាបាននូវសេចក្តីថ្លៃថ្នូសាមគ្គីផ្ទៃក្នុងអង្គភាពឲ្យបាន រឹងមាំដើម្បីធានាបាននូវការបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធិភាព តម្លាភាព កាន់តែប្រសើរឡើង ។
តែទោះជាបែបនេះក្តីលោកនាយឧត្តមសេនីយ៍បន្តថាមន្រ្តីកងរាជអាវុធ ហត្ថទាំងអស់ត្រូវចៀសវាងឲ្យបានជាដាច់ខាតរាល់ការយកតួរនាទី ភារកិច្ចរបស់ខ្លួនទៅធ្វើជាមុខរបរនិងគៀបសង្កត់មន្រ្តីក្រោមឱវាទក្នុង អង្គភាព តាមគ្រប់ រូបភាពណាក៏ដោយ។ ប្រសិនបើរកឃើញថាមន្រ្តីរូបណាបានប្រព្រឹត្តិទង្វើអសកម្មណាមួយ ក្នុងអង្គភាពមន្រ្តីនោះនឹងត្រូវតែទទួលទោសជាមិនខានឡើយ។
ជាមួយគ្នានេះដែរលោកថងសាវុនអភិបាលខេត្តរតនគិរីក៏បានជម្រុញ ឲ្យមន្រ្តីកងរាជអាវុធហត្ថខេត្តគ្រប់មូលដ្ឋានទាំងអស់ត្រូវបង្កើនការស ហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវធ្វើយ៉ាង ណាបន្តរួមគ្នាបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនដើម្បីរក្សា បាននូវសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពការរស់នៅរបស់ប្រជាពល រដ្ឋទូទាំងខេត្តរតនគិរីឲ្យមានភាពកក់ក្តៅជាពិសេសនោះត្រូវបន្តស្រាវ ជ្រាវបង្រ្កាបឲ្យបានរាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាពបំផុត ។ លោកឧត្តមសេនីយ៍ត្រីថាវយ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទើបតែងតាំងថ្មីបានប្តេជ្ញាអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតរាល់ការដាក់ ចេញនូវបទបញ្ជារបស់ថ្នាក់ដឹកនាំជាពិសេសនោះធ្វើឲ្យផ្ទៃក្នុងអង្គភាព កាន់តែមានភាពរឹងមាំសម្តៅដល់ការបម្រើការពារផលប្រយោជន៍ប្រជា ពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពប្តេជ្ញាគោរពនៅអនុសាសន៍ ៧ចំណុចនិងពាក្យស្លាក៣ជារបស់នាយឧត្តមសេនីយ៍សៅសុខាអគ្គមេ បញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហ ត្ថលើផ្ទៃប្រទេសដែលមានជាអាទិ៍ដូចតទៅ៖១ធ្វើការតាមដានក្តាប់ស ភាពការណ៍ទូទៅបំរើភ្ញៀវជាតិនិងអន្តរជាតិដែលមកកំសាន។
២-ធ្វើការស្រាវជ្រាវរកមុខសញ្ញានិងបង្ក្រាបរាល់បទល្មើសដោយទុច្ចរិត យកចិត្តទុកដាក់និងឲ្យទាន់ពេលវេលាលើបទបញ្ជាការរជួញដូរមនុស្ស ការចែកចាយគ្រឿងញៀនការនាំចូលទំនិញគេចពន្ធនិងទំនិញខូចគុណ ភាពការលួចភ្លន់ការដឹកជញ្ជូននិងការកាប់បំផ្លាញព្រៃឈើខុសច្បាប់បទ ល្មើសធនធានធម្មជាតិការពារស្ពានថ្នល់និងសមិទ្ធផលសាធារណៈគ្រប់ប្រភេទ។
៣-អនុវត្តឲ្យហ្មឺងមាត់នៅតួនាទីរបស់កងរាជអាវុធហត្ថតាមខ្លឹមសារអនុ ក្រិត្យ៧៧គឺរាប់រងសកម្មភាពតាមប៉ូលិសរដ្ឋបាលប៉ូលិសតុលាការតម្រួត យោធានិងសហការជាមួយអន្តរក្រសួង។៤-ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
៥-ពន្លឿនការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាពការងារបង្ក្រាបត្រូវចេះស ហការជាមួយរដ្ឋបាលព្រៃឈើកងកំលាំងអាជ្ញាធរមូលដ្ឋាន។
៦-រៀបចំមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុផ្សេងៗ ដូចជាគ្រោះធម្មជាតិអគ្គីភ័យទឹកជំនន់និងគ្រោះថ្នាក់ចរាចរណ៍។៧-រៀបកំលាំងមធ្យោបាយបរិខាដើម្បីប្រយុទ្ធចាំទទួលបទបញ្ជាថ្នាក់លើ។រួមជាមួយពារស្លោក៣ឃ្លា(រួមគិត រួមធ្វើ រួមទទួលខុសត្រូវ)។
សូមបញ្ជាក់ថាការតែងតាំងមុខតំណែងកងរាជអាវុធហត្ថខេត្តរតនគិរីថ្មី នេះគឺតែងតាំងលោកឧត្តមសេនីយ៍ត្រីថាវយេនអត្តលេខ009751 មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោក ឧត្តមសេនីយ៍ត្រីគឹមរស្មី អត្តលេខ017893អតីត មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីដែលត្រូវព្រះមហាក្សត្រលុប ឈ្មោះពីគ្របខណ្ឌកងយោពលខេមរភូមិន្ទនាពេលថ្មីៗកន្លងទៅនេះ៕

r190220a3

r190220a0

IMG-20190221-WA0000

r190220a2

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!