ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្ត ព្រះវិហាររងនូវការិះគន់ពីប្រជាស ហគមន៍ថានៅពីក្រោយការកាប់បំ ផ្លាញព្រៃឈើក្នុងតំបន់អភិរក្សជម្រ កសត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាសរប ស់ក្រុមហ៊ុនប្លូហុីវិន.!

 

FB_IMG_1550631418592
ព្រះវិហារៈតាមសេចក្ដីរាយការណ៍ពីប្រជាហគមន៍មកថាថ្មីៗនេះគេ អង្កេតឃើញឈើជាង៥០០កំណាត់នៅក្នុងក្រុមហ៊ុនប្ល៊ូហ៊ីវិនដែល ជាឈើថ្មីដែលមានទីតាំងស្ថិតនៅភូមិព្យូជ្រូកឃុំគូលែនជើងស្រុកគូ លែនខេត្តព្រះវិហារដែរបានទទួលសិទ្ធបំពេញបន្ថែមចុះថ្ងៃទី២៦ខែ កញ្ញាឆ្នាំ២០១៨លិខិតលេខ៦២២ក.ស. ក.ចុះ ថ្ងៃ ទី ១៨ ខែ មករាឆ្នាំ២០១៨របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទស្តីពី កាទទួលស្គាល់អោយកែច្នៃផលអនុផលព្រៃឈើបង់ពន្ធជូនរដ្ឋក្នុង ដីសម្បទានសេដ្ឋកិច្ចនោះគេសង្កេតឃើញក្រុមហ៊ុនប្លូហុីវិនបង្កើន កម្មករកាប់បំផ្លិចបំផ្លាញព្រៃឈើនៅក្នុងតំបន់ជម្រកសត្វព្រៃបឹងពេរ និង​តំបន់​អភិរក្ស​ គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​។
ប្រភពពីប្រជាសហគមន៍ដែលរស់នៅជិតតំបន់ក្រុមហ៊ុនខាងលើនេះ ពួកគាត់់បានលើកឡើងថាក្រោយពីក្រុមហ៊ុនខាងលើទទួលបានសិទ្ធិ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចហើយនោះក្រុមហ៊ុនខាង លើនេះចាប់ផ្ដើមធ្វើសកម្មភាពជិះសេះលែងដៃនិងបានបង្កផលលំបាក ដល់ក្រុមប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះក៍ដូចជាប្រជាសហ គមន៍ពោធិ៍រៀងទាំងមូលដោយមួយរយៈកន្លងទៅនេះក្រុមហ៊ុនប្ល៊ូហ៊ីវិន ដែលមានឈ្មោះសេនឡាំជាមេការធំបានឲ្យមនុស្សរបស់ខ្លួនចូលបំផ្លាញ​ព្រៃឈើនៅក្នុងតំបន់ជម្រកសត្វព្រៃបឹងពេរនិងតំបន់អភិរក្សគូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​។
ប្រភពពីក្រុមប្រជាសហគមន៍បានលើកឡើងនឹងរិះគន់ទៅអាជ្ញាធរថា បណ្ដោយឲ្យក្រុមហ៊ុនប្ល៊ូហ៊ីវិនធ្វើអ្វីៗតាមអំពើចិត្តដោយសាមានការបើក ភ្លើងខៀវពីលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារនឹងមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តព្រះវិហារ ផងដែរ​ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ប្រភពបន្តថាលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារក៍ដូចជា​មេរដ្ឋបាលព្រៃឈើក្នុងខេត្តព្រះវិហារត្រូវបានបង្ហើបឲ្យដឹងថានៅពីក្រោយ ការឃុបឃិតបើកដៃឲ្យឈ្មោះសេនឡាំមេការធំរបស់ក្រុមហ៊ុនប្ល៊ូហ៊ីវិនធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ ដើម្បី​ជា​ថ្នូរ​នឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាកាលពីថ្ងៃទី១១ខែធ្នូកន្លងទៅ​ថ្មីៗនេះប្រជាសហគមន៍ការពារព្រៃឈើបាននាំគ្នាព័ទ្ធចាប់រថយន្តរ៉េវដឹក ឈើហុបមូលចំនួន៩ដើមរបស់លោកសេនឡាំដែលជាឈ្មួញឈើល្បី ល្បាញរស់នៅភូមិព្យួរជ្រូកឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារ។ ហើយឈើនោះត្រូវបានលោកសេនឡាំមេការក្រុមហ៊ុនប្ល៊ូហ៊ីវិនលួច ប្រមូលទិញដឹកចេញពីតំបន់អភិរក្សព្រៃឈើគូលែនព្រហ្មទេពកាត់​តាមភូមិពោធិ៍រៀងឃុំគូលែនជើងស្រុកគូលែនត្រូវបានប្រជាសហគមន៍​ ការពារព្រៃឈើបានសហការជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បីនាំយក​រថយន្តរ៉េវនិងឈើជាវត្ថុតាងមករក្សាទុកនៅសាលាស្រុកគូលែនកាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំគូលែនជើងស្រុកគូលែន បានឲ្យដឹងថាបច្ចុប្បន្នឈ្មោះសេនឡាំបានប្រើប្រាស់យីហោក្រុមហ៊ុន​ប្ល៊ូហ៊ីវិនដើម្បីប្រមូលទិញឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃបឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រលូន​។ ចំណែកលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារនិងលោកពឹងទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារព្រមទាំងមេរដ្ឋបាលព្រៃឈើខេត្តព្រះ វិហារកំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោកសេនឡាំមេការក្រុមហ៊ុន​ប្ល៊ូហ៊ីវិនបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងចំហដោយមិនខ្វល់អ្វីទាំងអស់។
តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិ.ឃុំខាងលើនេះបានបញ្ជាក់ឲ្យដឹងថា៖ ម្ចាស់ក្រុមហ៊ុននេះគេមិនបានស្គាល់ឈ្មោះនោះទេតែគេស្គាល់មេការក្រុម ហ៊ុនឈ្មោះសេនឡាំមានអាយុប្រហែលជាង៥០ឆ្នាំរស់នៅក្នុងភូមិឃុំខាង លើកំពុងសម្រុកកាប់ដឹកជញ្ជូនឈើពីតំបន់ខាងក្រៅចូលមកអាច្រៀក ដោយគ្មានអ្នកបង្រ្កាបនោះទេសូម្បីតែលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះ វិហារក៍អាចសម្ងំចាំទទួលប្រយោជន៍ពីក្រុមហ៊ុនមួយនេះផងដែរ?ព្រោះថា ចៅហ្វាយខេត្តនៃគណ:បញ្ជាការឯកភាពខេត្តក្នុងការដឹកនាំទប់ស្កាត់បទ ល្មើសព្រៃឈើហេតុអ្វីពេលនេះបែជារក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យមេ ឈ្មួញឈ្មោះសេនឡាំធ្វើសកម្មភាពកាប់ដឹកជញ្ជូនឈើយ៉ាងគឃ្លើនផ្ទុយ ពីច្បាប់អនុញ្ញាតដែលខ្លួនមានទៅវិញ?ហើយបែជាលោកធ្វេីមិនដឹងមិនឮ? ឬមួយដូចពាក្យចាស់ដំណាលពោលថាមនុស្សដេកលក់ងាយស្រួលដាស់ ប៉ុន្តែចំណែកដែលមនុស្សធ្វេីពពុតដេកលក់វិញទេីបដាស់មិនភ្ញាក់។
ពាក់ព័ន្ធសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលខាងលើបងប្អូនប្រជា ពលរដ្ឋជាច្រើនបានអំពាវនាវសូមឲ្យលោកនាយឧត្តសេនីយ៍សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសដែលសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងឲ្យឯកឧត្តម បំពេញបេសកម្មពិសេសក្នុងការការពារធនធានធម្មជាតិបង្ក្រាបនឹងទប់ ស្កាត់សូមឯកឧត្តមដឹកនាំបញ្ជាចុះពិនិត្យមើលលើទីតាំងក្រុមហ៊ុនខាង លើដែលកំពុងធ្វើសកម្មភាពអាច្រៀកឈើជារៀងរាល់ថ្ងៃនេះជាបន្ទាន់ផង។ ព្រោះថាក្រុមហ៊ុននេះកំពុងផ្គើនផ្ទុយពីអនុសាសន៍សម្តេចក្រឡាហោម​​ សខេងដែលថ្មីៗនេះលោកបានព្រមានចៅហ្វាយខេត្តមួយចំនួនពីបទ ល្មើសព្រៃឈេីនេះផងដែរ​​ ។
ពាក់ព័ន្ធការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋខាងលើគេហទំព័រ (www.enn-tv.com)យើងមិនអាចសុំការពន្យល់បក ស្រាយពីលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារនិងលោកសេនឡាំ មេការក្រុមហ៊ុនប៊្លូហុីវិនបាននោះទេ៕

r180725a2

r180725a3

7EBAEB63-ED8F-4E09-98C2-F896AC6FA23B

FB_IMG_1546847006133

FB_IMG_1546847020156

IMG-20190116-WA0009

Filed in: សង្គម

Recent Posts

Bookmark and Promote!