ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មេឈ្មួញធំៗ៣.៤នាក់កំពុងសម្រុក ដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគីរី ទៅស្រុកយួនសង្ស័យអាជ្ញាធរនិង សមត្ថកិច្ចពីនៅក្រោយបទល្មើស.!

 

IMG-20190130-WA0000
មណ្ឌលគិរីៈនៅថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៩តាមប្រភពពីប្រជាពលរដ្ធ​នឹងមន្ត្រីរដ្ធបាលព្រៃឈើនិងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរីបាន​បង្ហើបឲ្យដឹងថារយៈពេលប៉ុន្មានយប់កន្លងទៅនេះគឺក្នុងមួយយប់ៗ​មេឈ្មួញធំៗសម្រុកដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរីតាមរថយន្ត​តូច​ធំ​រាប់រយ​គ្រឿង​យ៉ាង​រលូន​។
ប្រភពបានឲ្យដឹងទៀតថាលោកអ៊ុំវណ្ណសុភគ៌នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តមណ្ឌលគិរីនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនហ៊ានប៉ះពាល់​ក្រុមឈ្មួញដែលបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន​និងដឹកជញ្ជូនឈើចេញទៅបណ្ដាខេត្តផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេងនោះទេ។ សូម្បីតែលោកស្វាយសំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរីនិងលោកឧត្តម សេនីយ៍ទោឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរីក៏រក្សាភាព​ស្ងៀមស្ងាត់ផងដែរក្នុងខណៈដែលមេឈ្មួញខ្មែរនិងមេឈ្មួញយួនច្រើន​នាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរីយ៉ាងពេញបន្ទុក។​
តាមសេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុក​កោះញែកបានឲ្យដឹងថាបច្ចុប្បន្នមេឈ្មួញធំៗជាច្រើននាក់ដូចជាឧកញ៉ា សឹងសំអុលនិងឧកញ៉ាតុបវីដាជាដើមនៅតែបន្តសកម្មភាពកាប់ឈើ​ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចនិងតំបន់ដែន ជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែកបានឲ្យដឹងទៀតថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកោះញែកគឺជាអ្នកឃុបឃិត​ឲ្យមេឈ្មួញធំៗកាប់ឈើដឹកចេញពីតំបន់ព្រៃការពារព្រៃអភិរក្សនិងព្រៃ​សហគមន៍ក្នុងស្រុកកោះញែកដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល។
មានន័យថាបទបញ្ជារបស់លោកស្វាយសំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរី ក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ព្រោះមេឈ្មួញធំៗដូចជាមេឈ្មួញសឹងសំអុលនិងមេឈ្មួញតុបវីដាមេ​ឈ្មួញប៉ោសំអឿនបន្តឃុបឃិតគ្នាបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​
បើតាមប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរីមួយចំនួនបានបង្ហើបឲ្យដឹងថារហូតមកដល់ពេលនេះមេ ឈ្មួញគួយសុឃុនដែលជាមន្ត្រីនគរបាលខេត្តនិងជាប្អូនប្រុសរបស់លោក ស្វាយសំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរីនៅតែបន្តសកម្មភាពដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​
ទន្ទឹមនឹងនេះប្រភពខ្លះបានឲ្យដឹងថាលោកឡោសុខាស្នងការនគរបាល​ខេត្តមណ្ឌលគិរីគ្មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើ​ចេញទៅស្រុកយួននោះទេហើយស្នងការរងនគរបាលខេត្តមណ្ឌលគិរី ម្នាក់ឈ្មោះកែវចិន្ដាហៅធូក៏ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដែរ​។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសល់ក្នុងស្រុកកោះញែក ស្រុកកែវសីមាស្រុកអូររាំងនិងស្រុកពេជ្រាដាខេត្តមណ្ឌលគិរីចៀស​មិនផុតពីសេចក្ដីវិនាសសាបសូន្យឡើយព្រោះក្រុមឈ្មួញធំៗនៅតែ​ដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរីយ៉ាងពេញបន្ទុកដោយគ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​ ៕

r190213a1

r190213a3

Filed in: សង្គម

Recent Posts

Bookmark and Promote!