ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ពិធីផ្ទេភារកិច្ចប្រកាសតែងតាំង តំណែងស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរីក្រោមអធិ បតីភាពឯកឧត្តមនាយឧត្តមសេ នីយ៍ ខេង សុមេធ.!

 

IMG_9081រតនគិរី÷នាព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩ឯកឧត្តមនាយឧត្តម សេនីយ៍ខេងសុមេធអគ្គស្នងការរងនគរបាលជាតិនិងឯកឧត្តមថង សាវុនអភិបាលខេត្តរតគិរីបានអញ្ជើ្មញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តរតគិរី។
មានប្រសាសន៍ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាន់ខ្ពស់ខាងលើឯកឧត្តមនាយឧត្តមសេនីយ៍ខេង សុមេធបានធ្វើការព្រមានដល់មន្រ្តីក្រោមឱវាទមិនត្រូវយកតួនាទី របស់ខ្លួនធ្វើជាមុខរបរឡើយដើម្បីចៀសវាងការចោទប្រកាន់ពីមហា ជនទូទៅដែលនាំឲ្យប៉ះពាល់ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរវិន័យរបស់ មន្រ្តីនគរបាលប្រសិនបើរកឃើញថាមន្រ្តីរូបណាប្រព្រឹត្តទង្វើបែបនេះ ត្រូវទទួលទោសទៀតផង ។
ឯកឧត្តមនាយឧត្តមសេនីយ៍ខេងសុមេធអគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថាក្នុងនាមជាមន្រ្តីនគរបាលជាអ្នកបម្រើប្រជាជនត្រូវ តែបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួននិងរក្សាបាននូវសេចក្តីថ្លៃថ្នូ សាមគ្គីផ្ទៃក្នុងអង្គភាពឲ្យបានរឹងមាំដើម្បីធានាបាននូវការបំពេញកិច្ច ការងារប្រកបដោយប្រសិទ្ធភាព តម្លាភាពកាន់តែប្រសើរឡើង។ តែទោះជាបែបនេះក្តីឯកឧត្តមបន្តថាមន្រ្តីនគរបាលទាំងអស់ត្រូវចៀស វាងឲ្យបានជាដាច់ខាតរាល់ការយកតួរនាទីភារកិច្ចរបស់ខ្លួនទៅធ្វើជា មុខរបរនិងគៀបសង្កត់មន្រ្តីក្រោមឱវាទក្នុងអង្គភាពតាមគ្រប់រូបភាព ណាក៏ដោយ។                                                          ប្រសិនបើរកឃើញថាមន្រ្តីរូបណាបានប្រព្រឹត្តទង្វើអសកម្មណាមួយ ក្នុងអង្គភាពមន្រ្តីនោះនឹងត្រូវតែទទួលទោសជាមិនខានឡើយ។
ជាមួយគ្នានេះដែរឯកឧត្តមថងសាវុនអភិបាលខេត្តរតនគិរីក៏បាន ជម្រុញឲ្យមន្រ្តីនគរបាលគ្រប់មូលដ្ឋានទាំងអស់ត្រូវបង្កើនការសហ ការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវធ្វើយ៉ាង ណាបន្តរួមគ្នាបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនដើម្បីរក្សា បាននូវសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពការរស់នៅរបស់ប្រជាព លរដ្ឋទូទាំងខេត្តរតនគិរីឲ្យមានភាពកក់ក្តៅជាពិសេសនោះត្រូវបន្តស្រាវ ជ្រាវបង្រ្កាបឲ្យបានរាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពបំផុត ។
ឯកឧត្តមឧត្តមសេនីយ៍ទោយិនចំណានស្នងការដ្ឋាននគរបាលខេត្ត រតនគិរីរដែលទើបតែងតាំងថ្មីបានប្តេជ្ញាអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុត រាល់ការដាក់ចេញនូវបទបញ្ជារបស់ថ្នាក់ដឹកនាំជាពិសេសនោះធ្វើឲ្យ ផ្ទៃក្នុងអង្គភាពកាន់តែមានភាពរឹងមាំសម្តៅដល់ការបម្រើការពារផល ប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។
សូមបញ្ជាក់ថាការផ្ទេរនិងតែងតាំងមុខតំណែងស្នងការដ្ឋានខេត្តរតន គិរីថ្មីនេះគឺតែងតាំងឯកឧត្តមឧត្តមសេនីយ៍ទោយិនចំណានជំនួស ឯកឧត្តមឧត្តមសេនីយ៍ទោងួនគឿនដែលត្រូវបានចូលនិវត្តន៍៕

IMG_9078

IMG_9072

IMG_9077

IMG_9079-1

IMG_9080

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!