ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ឡាយ វិសិដ្ឋ រងនូវការរិះគន់ នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​និង​ បទល្មើស​នេសាទ​.!

 

FB_IMG_1546920494881
ខេត្តពោធិ៍សាត់:ប្រភពមន្ត្រីស្និទ្ធនឹងលោកឡាយវិសិដ្ឋបានបង្ហើបឲ្យ​ដឹងថាការដែលលោកឡាយវិសិដ្ឋហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វ ថ្ងៃនេះគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងកសិកម្ម ទើបហ៊ានប្រើអំណាចនិងតួនាទីរបស់ខ្លួនឃុបឃិតឲ្យមានបទល្មើស​ព្រៃឈើនិងបទល្មើសនេសាទកើតឡើងយ៉ាងរាលដាលប្រភពពីមន្ត្រី​នៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានឲ្យដឹងថាលោកឡាយវិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ត្រូវបានមហាជនរិះគន់ថាគឺជា​មេខ្លោងធំនៅពីក្រោយបទល្មើសព្រៃឈើនិងបទល្មើសនេសាទក្នុង​ខេត្តពោធិ៍សាត់ យ៉ាង​ក្រអឺតក្រទម។ ប្រភពបានបង្ហើបឲ្យដឹងថាលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកកែវអូម៉ាលីស្សប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏ដូចជាលោកអេងជាសានអគ្គនាយករដ្ឋបាលជលផលសុទ្ធតែជា​ខ្នងបង្អែករឹងមាំរបស់លោកឡាយវិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោ ធិ៍សាត់ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។
តាមប្រភពមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានបង្ហើបឲ្យដឹង​ទៀតថាបច្ចុប្បន្នឈ្មួញច្រើននាក់ដូចជាមេឈ្មួញតាំងអ៊ាងមេឈ្មួញ ណុបឌីនិងមេឈ្មួញង៉ូវទីជាដើមនៅតែបន្តកាប់បំផ្លាញព្រៃឈើនិងដឹក ជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​។ ប៉ុន្តែលោកឡាយវិសិដ្ឋប្រធានមន្ទីរកសិកម្មនិងមេរដ្ឋបាលព្រៃឈើ​ខេត្តពោធិ៍សាត់មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញទាំងនោះឡើយ ហើយ​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភពខ្លះបានឲ្យដឹងថាឈ្មួញឈើធំៗក្នុងខេត្តពោធិ៍សាត់ជាប្រភព​ចំណូលរបស់លោកឡាយវិសិដ្ឋជាយូរមកហើយទើបលោកឡាយ វិសិដ្ឋមិនចាត់វិធានការបង្ក្រាបហើយមានតែឃុបឃិតឲ្យឈ្មួញទាំង នោះកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់យ៉ាងសុខស្រួល។ ប្រភពដែលស្និទ្ធនិិងលោកឡាយវិសិដ្ឋបានឲ្យដឹងថាការដែលបទ ល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃស្រុកបាកានស្រុកក្រគរនិង ស្រុកកណ្ដៀងកើតឡើងយ៉ាងរាលដាលក៏មានការឃុបឃិតបើកដៃ​ពីសំណាក់លោកឡាយវិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ផង ដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើគ្មានលោកឡាយវិសិដ្ឋជាបើកភ្លើងទេនោះគឺលោកភុំវិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់និងលោកលឹមសុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកានមិនហ៊ានឃុបឃិតឲ្យឈ្មួញជន ជាតិយួនប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិ​យ៉ាង​មហន្តរាយ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភពបានដែលស្និទ្ធនឹងលោកឡាយវិសិដ្ឋបានបញ្ជាក់ទៀតថាមន្ត្រី រដ្ឋបាលជលផលក្នុងស្រុកបាកានស្រុកកណ្ដៀងនិងស្រុកក្រគរសុទ្ធ តែត្រូវបង់លុយតាមការកំណត់របស់លោកឡាយវិសិដ្ឋដូច្នេះហើយ​ទើបពួកគេឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់​កើតឡើងយ៉ាងរាលដាលដើម្បីប្រមូលលុយបង់ឲ្យមេធំៗនៅខាងលើ​តាមការកំណត់៕

FB_IMG_1549714922940

FB_IMG_1549714932743

IMG-20190209-WA0004

FB_IMG_1549714942667

FB_IMG_1549714955010

Filed in: សង្គម

Recent Posts

Bookmark and Promote!