ក្រចេះះលោកគង់ក្រឹងដែលគេស្គាល់ថាជាមន្រ្តីយោធាអង្គភាពវរៈ សេនាធំលេខ២០៤ក្លាយជាឧកញ៉ា-មហាសែថីរកសុីបទល្មើស ព្រៃឈើប្រចាំស្រុកស្នួលខេត្តក្រចេះសូម្បីកម្លាំងបង្រ្កាបថ្នាក់ជាតិមិន ហ៊ានផង?នេះដែលគេស្គាល់ច្បាស់ថាឧកញ៉ាបានងារពីព្រៃឈើខេត្ត ក្រចេះ៖កាលពីថ្មីៗកន្លងទៅនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈឲ្យលោកនាយឧត្តមសេនីយ៍សៅសុខា ធ្វើជាប្រធានគណៈកម្មការដឹកនាំក្រុមការងារចុះចាប់និងបង្ក្រាបបទ ល្មើសព្រៃឈើឲ្យខាងតែបានប៉ុន្តែរហូតមកទល់នឹងពេលនេះការដឹក ជញ្ជូននូវបទល្មើសព្រៃឈើនៅតែមានសកម្មភាពជាបន្តបន្ទាប់មិន បានថមថយនោះឡើយជាក់ស្តែងកាលពីពេលថ្មីៗនេះមានសេចក្តី រាយការណ៍ពីបងប្អូនពលរដ្ឋរស់នៅស្រុកស្នួលបានឲ្យដឹងថាមេឈ្មួញ រកស៊ីឈើដុះស្លែយូឆ្នាំនៅឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះដែលគេបាន ស្គាល់ឈ្មោះលោកគង់ក្រឹងមានងារជាឧកញ៉ាផងនិងជាមន្ត្រីយោធាជាន់ខ្ពស់់កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបទាល់តែសោះ។
ប្រភពបានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសមត្ថកិច្ចអាវុធហត្ថនិងគយចល័តក្នុងខេត្តក្រចេះបានចាត់ ទុកសកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញគង់ក្រឹងគឺជាប្រភពចំណូលរបស់ពួកគេទៅហើយទើបបណ្ដោយឲ្យមេឈ្មួញគង់ក្រឹងធ្វើអ្វីៗតាមតែអំពើចិត្តសូម្បីតែលោកទ្រីសុភ័ក្ត្រនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រចេះនិងលោកវ៉ាថនអភិបាលខេត្តក្រចេះក៏រក្សាភាពស្ងៀមស្ងាត់ផងដែរទុកឲ្យមេឈ្មួញគង់ក្រឹងដែលជាឧកញ៉ានិងជាមន្ត្រីយោធានៅ ក្នុងអង្គភាពវរៈសេនាធំលេខ២០៤បង្កើនសកម្មភាពដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រករបៀងដេ១ដេ២ដេ៣និងច្រករបៀងដេ៤ កាន់តែច្រើនឡើងៗថែមទៀត។ ទោះបីជាលោកសៅសុខាដែលទទួលបានដាវអាជ្ញាសឹកក្នុងការចាប់បង្ក្រាបបទល្មើសព្រៃឈើនោះក៏មិនហ៊ានប៉ះពាល់លោកគង់ក្រឹងសូម្បី តែបន្តិចពីព្រោះលោកសៅសុខាត្រចៀកធ្ងន់ស៊ីខ្យល់ធំណាស់ស្តាប់ មិនឮបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជានោះឡើយ។
សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះបានបង្ហើបឲ្យដឹងថាពួក គេមិនហ៊ានទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញគង់ក្រឹង នោះទេព្រោះមេឈ្មួញម្នាក់នេះមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់នៅក្នុង ក្រសួងមហាផ្ទៃនិងនៅក្នុងក្រសួងការពារជាតិហើយកាលពីពេលថ្មីៗនេះមានអ្នកដឹកឈើតាមម៉ូតូយកទៅលក់ឲ្យមេឈ្មួញគង់ក្រឹងនៅតំបន់ព្រំដែនឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះរាប់រយម៉ូតូក្នុង១ថ្ងៃៗនិងតាម រថយន្ដតូចធំថែមទៀតលោកគង់ក្រឹងគិតតែពីរឿងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនដោយបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុយួនគឺគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធនិងអាងមានខ្នងបង្អែកដ៏រឹងមាំទៀតផងដូច្នេះករណីលោកឧកញ៉ាគង់ ក្រឹងមេឧក្រិដ្ឋកម្មព្រៃឈើយ៉ាងរង្គាលរូបនេះមានតែសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនោះទេទើបអាចចាត់ការលោកឧកញ៉ាគង់ក្រឹង បាន?បើមិនអញ្ចឹងទេគឺគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានចាត់ការលោក គង់ ក្រឹង បានជាដាច់ខាត។
គួររម្លឹកថាមេឈ្មួញឈើឧកញ៉ាគង់ក្រឹងត្រូវបានអង្គការការពារអភិរក្ស និងឃ្លាំមើលព្រៃឈើមួយចំនួនបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុក រលួយហើយក៏ត្រូវបានលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសឲ្យចាប់ខ្លួនលោកឧកញ៉ាគង់ក្រឹងពាក់ព័ន្ធនឹងសំណុំរឿងពីបទកាប់បំផ្លាញនិងដឹកជញ្ជូនព្រៃឈើដោយខុសច្បាប់?ប៉ុន្តែក៏បាន ស្ងាត់ស្ងៀមទៅវិញខណៈពេលនេះប្រជាពលរដ្ឋកំពុងចាំមើលថាតើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នឹងចាត់វិធានការបែបណាចំពោះមេឧក្រិដ្ឋជនគង់ក្រឹង?ដូចនេះវិធាន ការកណ្តាប់ដៃដែកច្បាស់ជាត្រូវសំពងចំមេឈ្មួញឈើដុះស្លែរបស់លោកគង់ ក្រឹង ជាក់ជាមិនខានឡើយនៅពេលខាងមុខនេះ។
ជំវិញករណីបទល្មើសខាងលើមជ្ឈដ្ឋានមហាជនរងចាំមើលតើចំការ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានចាត់វិធានការយ៉ាងចំពោះមេឈ្មួញ ឧកញ៉ាគង់ ក្រឹងនេះបាន។
គួរម្លឹកថាសន្តិសុខដែលយាមឃ្លាំងឈើលោកគង់ក្រឹងនោះគឺជាកម្លាំង យោធាសុីប្រាក់ប្រជាពលរដ្ឋទៅយាមឈើខុសច្បាប់ដែលជាឯកជនទៅវិញ។
កាលពីកន្លងទៅសម្ដេចតេជោហ៊ុនសែនសម្ដេចក៍ធ្លាប់មានអនុសាសន៍ មិនអនុញាត្តឲ្យមេកងពលណាម្នាក់យកកម្លាំងប្រដាប់អាវុធដែលជា កម្លាំងការពារសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋមិនឲ្យសុីប្រាក់របស់ រដ្ឋទៅយាមឲ្យឯកជននោះឡើយ៕