ភ្នំពេញ៖មួយរយៈជិតមួយខែចុងក្រោយនេះត្រូវបានបែកធ្លាយនៅ ភាពមិនភាពប្រក្រតីនូវរបៀបពុករលួយប្រព្រឹត្តដោយលោកស័ក្តិ៥ សុខរ័ត្ននិងបក្ខពួកតាមរយៈប្រើរូបភាពយកលិខិតបង្គាប់ការចុះថ្ងៃ ទី០៨ខែមករាឆ្នាំ២០១៩របស់លោកស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញលេខ០០៣.ល.ប.ក.ជំរិតទារលុយពីឈ្មួញទីតាំង ឃ្លាំងស្តុបទំនិញគេចពន្ធ,ការដំឡើងរថយន្តខុសលក្ខណះបច្ចេកទេស, ការរំលោភកម្មសិទ្ធបញ្ញា,ការចរាចរណ៍ទំនិញនិងផលិតផលក្លែងក្លាយ។
យ៉ាងតិចមាននាយនគរបាលចំនួន១៣រូបស្ថិតក្រោមការគ្រប់គ្រង របស់លោកស័ក្តិ៥សុខរ័ត្នដើម្បីប្រមូលសេដ្ឋកិច្ចក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញតាមរយៈការដើរយកប្រាក់ជំរិតទារពីឈ្មួញតាមទីតាំងខាងលើ។
បើទោះជាគេពុំទាន់បានទំលាយពីតួរលេខនៃប្រាក់ដែលឈ្មួញបង់ អោយលោកស័ក្តិ៥សុខរ័ត្ននោះក៏ដោយក៏ទំហំនៃអំពើពុករលួយត្រូវ បានគេទំលាយថាចាប់ពីថ្ងៃទី០៨ខែមករាឆ្នាំ២០១៩មកទល់និងថ្ងៃ ទី២៨ខែមករាឆ្នាំ២០១៩នេះលោកសុខរ័ត្នបានប្រមូលលុយពីឈ្មួញ ដោយលក្ខណៈទ្រង់ទ្រាយធំ ខណៈគាត់(សុខរ័ត្ន) មានជំនាញ ស្រាប់ក្នុងការគៀបសង្កាត់ឈ្មួញ។ដូច្នេះលិខិតបង្គាប់ការមានសុពលភាពត្រឹមថ្ងៃទី០៨ខែគុម្ភៈឆ្នាំ២០១៩ មានរយះពេលខ្លីពេកទើបលោកសុខរ័ត្នប្រឹងប្រមូលនិងលេចចេញ នៅបាតុភាពមិនថ្លៃថ្នូរត្រង់ថាប្រកូកប្រកាសឈ្មួញរកសុីដូចការបញ្ជាក់ ខាងលើត្រូវតែបង់លុយអោយខ្លួនមិនត្រូវបង់អោយលោកផ្កាយ១ពិត បញ្ញាស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនប្រឆាំងបទល្មើស សេដ្ឋិកិច្ចនោះទេ។ លោកសុខរ័ត្នថែមទាំងអះអាងប្រាប់ឈ្មួញ ទៀតថាខ្លួនជាមនុស្សដែលលោកស្នងការអោយប្រមូលសេដ្ឋិកិច្ចនិង ជាមនុស្សលោកស្នងការទុកចិត្តបំផុត។ បុគ្គល សុខ រ័ត្នព្យា យាមធ្វើអោយបែកពាងប្រហុកជៈក្លិនសាយភាយហើយដល់លោក ស្នងការបើសិនជាគាត់ងប់ងល់និងលាភសក្ការៈផ្ទុយពីគោលការណ៍ លិខិតបង្គាប់ការនោះ។ពាក់ព័ន្ធនូវការរះគន់ ខាងលើគេហទំព័រ (www.enn-tv.com)យើងមិនអាចសុំការពន្យល់ ពីលោក ស្នងការក្រុងលោកសុខរត័្ននិងបក្ខពួកបាននោះទេ៕