ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ហេង សម្បត្តិ ហៅក័ង និង លោកឧកញ៉ា ណូកំពុងកើបលុយពី ការបើកល្បែងស៊ីសងឆ្នោតយួនយី ហោK38យ៉ាងរលូនផ្គើននិងបទបញ្ជា សម្ដេចក្រឡាហោម ស ខេង និង លោក ឃួង ស្រេងចៅហ្វាយក្រុង ភ្នំពេញ.!

 

19-02-03-04-06-31-214_deco
ភ្នំពេញ៖ទោះបីជាលោកឃួងស្រេងចៅហ្វាយក្រុងភ្នំពេញដាក់បទ បញ្ជារឲ្យអាជ្ញាធរខណ្ឌទាំង១២លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសងនៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការត្រូវរ៉ូវជា មួយសមត្ថកិច្ចមូលរដ្ឋានរហូតដល់ចៅហ្វាយខណ្ឌក៏មានជាក់ស្តែង ល្បែងស៊ីសងកន្ទុយលេខ(ឆ្នោតយួន)យីហោK38ជាច្រើន កន្លែងក្នុងរាជធានីភ្នំពេញដែលម្ចាស់អាជីវកម្មល្បីឈ្មោះម្នាក់គឺលោក ហេងសម្បត្តិហៅក័ងនិងឧញ៉ាណូបានរត់ការយ៉ាងស្អាតជាមួយនឹង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដើម្បីដាក់ពន្រាយកូនកញ្ច្រែងរបស់ ខ្លួនគ្រប់ទីកន្លែងនិងបើកចំហស្រាប់អ្នកដែលចូលចិត្តចាក់កន្ទុយលេខ ដោយមិនមានការបារម្ភថាសមត្ថកិច្ចឬអាជ្ញាធរណាហ៊ានបង្ក្រាបនោះទេ។
ជាក់ស្តែងទីតាំងកត់ឆ្នោតយួនជាច្រើនកន្លែងដែលមានស្លាកយីហោ K38កំពុងតែរីកដុះដាលដួចផ្សិតក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ដូចជានៅ;ទីតាំងទី១នៅក្នុងផ្សារបឹងសាឡាងថ្មីបន្ទុប់លេខ៣១ (ដាក់យីហោK៣៨) ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ; ទី តាំងទី២នៅជាប់ផ្សារសាំហាន់ផ្លូវលេខ68Rកែងផ្លូវបេតុង ខាងលិចផ្សារសាំហាន់(ដាក់យីហោK៣៨) ភូមិទួលសង្កែ សង្កាត់ទួលសង្កាត់១ខណ្ឌឫស្សីកែវ;ទីតាំងទី៣នៅតាមបណ្តោយ ផ្លូវលេខ68កែងផ្លូវរថភ្លើងសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ។ ដោយទីតាំងទាំងខាងលើនេះបើកកត់យ៉ាងរលូនបំរើសេវាជូនក្រុម អ្នកញៀនល្បែងកន្ទុយលេខយួនដោយពុំដែលឃើញអាជ្ញាធរនិង សមត្ថកិច្ចពាក់ពន្ធ័ក្នុងខណ្ឌឬស្សីកែវមិនចុះបង្ក្រាបឡើយថែមទាំង បើកដៃឲ្យអ្នកកាង ល្បែងឆ្នោតយួន(យីហោK38)បាន បើក ជាច្រើនទីតាំងទៀតសង្ស័យតែមេកញ្ច្រែងឆ្នោតយួន(យីហោk38)មានខ្នងបង្អែកអ្នកធំនៅពីក្រោយហើយមើលទៅទើបអាជ្ញាធរនិង សមត្ថកិច្ច មិនហ៊ានសង្ក្រាបបែបនេះ ។
ពាក់ព័ន្ធនិងបញ្ហានេះដែរប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការ សង្ស័យថាការមិនបង្ក្រាបមាន៤ចំណុចទី១-មកពីមិនដឹងទើបមិន បង្ក្រាបទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំទើបមិនហ៊ានប៉ះទី៣-មកពីម្ចាស់ទីតាំងល្បែងឆ្នោតយួនបង់លុយប្រចាំខែរួចហើយទើបធ្វើ មិនដឹងទី៤-អាចមានចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោ បាយភូមិ-សង្កាត់មានសុវត្ថិភាព។
គួររំលឹកថាកន្លងមកលោកឃួងស្រេងចៅហ្វាយក្រុងភ្នំពេញនិងលោក សថេតអគ្គស្នងការរងនិងជាស្នងការនគរបាលក្រុងភ្នំពេញបានដាក់ បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទអធិការ ក្រុង-ស្រុកនិងនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់នានាដែលទុកបណ្តោយ ឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។
បច្ចុប្បន្ននេះសម្ដេចក្រឡាហោមសខេងធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រី នគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយដោយរាជរដ្ឋាភិ បាលបានខិតខំលុបបំបាត់ល្បែងស៊ីសងបញ្ហាគ្រឿងញៀន។ល។ព្រោះថាបញ្ហាអសន្តិសុខ ឆក់ប្លន់ក៏ដូច ជាអំពើហិង្សា ក្នុង គ្រួសារកើតឡើងដោយសារល្បែងសងដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋឲ្យបានសុខសាន្ត៕

20190203_041414

photo_2019-01-13_16-12-25-1024x768

photo_2019-01-13_16-12-24-2-1024x768

៩

Filed in: សង្គម

Recent Posts

Bookmark and Promote!