ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញ ព្រៃឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពី ស្រុកកោះ​ញែកទៅប្រទេសយួនគេ សង្ស័យមានការឃុបឃិតគ្នាជាប្រពន្ធ័ អាជ្ញាធរសមត្ថកិច្ចនិងជំនាញព្រៃឈើ.!

 

IMG_7924
មណ្ឌលគិរីៈប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាប្រសិនបើគ្មាន​ការឃុបឃិតជាប្រព័ន្ធទេនោះគឺក្រុមហ៊ុនលឹមរ៉ូយ៉ាល់មិនអាចបន្ត សកម្មភាពកាប់ឈើអារច្រៀកឈើដឹកជញ្ជូនឈើចេញពីស្រុកកោះ​ញែកតាមរថយន្តយីឌុបធំៗយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ។ ដូច្នេះលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានគួរចាត់វិធានការ​ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងស្រុកកោះញែកជាបន្ទាន់ ព្រោះប្រភពខ្លះបានឲ្យដឹងថាមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃ​ភ្នំព្រេចនិងប្រចាំតំបន់ដែនជម្រកសត្វព្រៃស្រែពកគឺជាអ្នកឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក​។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថាលោកកែវសុភគ៌ប្រធាន​មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីជាអ្នកសម្របសម្រួលឲ្យមន្ត្រីបរិស្ថាន​ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចនិងតំបន់ដែនជម្រកសត្វព្រៃ​ស្រែ​ពក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភពបានឲ្យដឹងទៀតថាការដែលលោកកែវសុភគ៌ហ៊ានធ្វើអ្វីៗស្រេច​តែអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួង បរិស្ថានជាខ្នងបង្អែកយ៉ាងរឹងមាំរបស់ខ្លួនផងដែរទើបអ្វីៗអាចដំណើរ ការ​យ៉ាង​រលូន។
ក្រុមហ៊ុនលឹមរ៉ូយ៉ាល់កំពុងបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើ​ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចតំបន់ដែនជម្រកសត្វព្រៃស្រែ​ពកយ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រី​បរិស្ថានមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ចំណែកលោកស្វាយសំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរីក៏ដូចជាមេ​រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីលោកអ៊ុំវណ្ណសុភគ៌គឺជាអ្នកឃុបឃិត​ឲ្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ធ្វើអ្វីៗតាមអំពើចិត្តក្នុងខណៈដែលព្រៃឈើ​នៅ​ស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជាពិសេសលោកកែវសុភគ៌ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏មិន​ចាត់វិធានការទប់ស្កាត់ករណីក្រុមហ៊ុនលឹមរ៉ូយ៉ាល់បំពានកាប់ឈើក្រៅ​ទីតាំងដីសម្បទានរបស់ខ្លួនហើយអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាង​រាលដាល​នោះទេ​។​មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាឈើដែលក្រុមហ៊ុនលឹមរ៉ូយ៉ាល់ដឹកជញ្ជូនធ្វើអាជីវកម្ម​សព្វថ្ងៃនេះគឺស្របច្បាប់មានត្រឹម៣០ភាគរយប៉ុណ្ណោះហើយឈើ​ខុសច្បាប់​មាន​ដល់​ទៅ​៧០​ភាគរយ​។ ប្រភពបានឲ្យដឹងទៀតថាការដែលក្រុមហ៊ុនលឹមរ៉ូយ៉ាល់អាចធ្វើអ្វីៗ​តាមអំពើចិត្តគឺមានការឃុបឃិតពីសំណាក់មន្ត្រីធំៗនៅក្នុងខេត្តម ណ្ឌលគិរីហើយលោកស្វាយសំអ៊ាងអភិចៅហ្វាយខេត្តមណ្ឌលគិរី គឺជាអ្នកទទួលខុសត្រូវធំជាងគេចំពោះមហន្តរាយព្រៃឈើនៅស្រុក​កោះ​ញែក​។ ដោយហេតុថា ការដែល​លោក ស្វាយ សំ​អ៊ាង ដាក់បទបញ្ជាទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើកាលពីពេលថ្មីៗ កន្លងទៅនេះគឺជារឿងឥតន័យព្រោះក្រុមហ៊ុនលឹមរ៉ូយ៉ាល់នៅតែបំពាន​កាប់ឈើក្រៅទីតាំងដីសម្បទានរបស់ខ្លួនស្រេចតែអំពើចិត្តគ្មាន ញញើតអ្វីឡើយសរុបមករថយន្តយីឌុបធំៗ០៩គ្រឿងនេះដាក់ ឈើពេញត្រាមនិងលោតឆត័៕

IMG_7925

IMG-20190130-WA0000

Filed in: សង្គម

Recent Posts

Bookmark and Promote!