ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា រង​ការរិះគន់​ជំនាញ​ប្រព្រឹត្ត​អំពើពុករលួយ​?

ភ្នំពេញ ៖ យោងតាម​ប្រភព​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​បានឲ្យដឹង​ថា​អគ្គស្នងកា​រ​នគរបាល​ជាតិ បាន​ចេញ​លិខិត​មួយ​ច្បាប់​អនុញ្ញាត​ឲ្យ លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា មានឱកាស​សាជាថ្មី ជា​ប្រធាន​ប្រចាំ​ទិស​ភូមិភាគ​ឦសាន​កាលពី​ថ្ងៃ​ទី​០៦ ឧសភា ឆ្នាំ ២០១៧ បន្ទាប់ពី​មាន​ការជួយ​អន្តរាគ​ម​ន៏ ជ្រោមជ្រែង​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម របស់​លោកនាយ ហ៊ូ សា​គុណ អគ្គ ស្នងការរង​នគរបាលជាតិ ។ នេះ​បើ​តាម​ការទម្លាយ​ឲ្យដឹង​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​អង្គភាព គេហទំព័រ សារព័ត៏មាន ទើបបាន​ទទួល​ពី​ពេល​ថ្មីៗ​នេះ​។​

​ចំណារ​យល់ព្រម ពី​នាយ​ឧត្តម សេនី​យ៍ នេ​ត សាវឿន ប្រគល់​ភារកិច្ច​ឲ្យ​លោក អ៊ុំ វណ្ណា ដែល​ជា​បុគ្គល​ដ៏​ល្បី ល្បាញ​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុក រលួយ​នេះ ត្រូវបាន​មន្ត្រី​ក្រសួង​មហា ផ្ទៃ មួយ​ចំនួន​សម្តែង​ការ​មិន​ពេញចិត្ត និង​រិះគន់​ថា ជា​ការ​ធ្វើ​ផ្ទុយ​នឹង​សេចក្តីសម្រេច​របស់​ក្រសួង​កាលពីពេល​ថ្មីៗ​នេះ​។​

​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ដក កម្លាំង​នគរ បាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ដែល​ដាក់​ប្រចាំការ​នៅតាម​បណ្តា ខេត្ត ក្រុង​ទាំង​២៥​ឲ្យមក​បម្រើការ​នៅ​ក្នុងនាយក​ដ្ឋា​ន​វិញ ដើម្បី​បញ្ចៀស​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា មន្ត្រីនគរបាល​ទាំង​នោះ​ដាក់​កុងត្រូលជជុះ​ចាំតែ​ហុច ដៃ​ទទួល សំណូក​ពី​ក្រុម​អ្នករកស៊ី​ល្មើស​ច្បាប់​និង​បង្ក​ភាពអនាធិបតេយ្យ តែប៉ុណ្ណោះ​។​ការប្រកាស​សម្រេច​របស់​ក្រសួង​បែបនេះ បាន​ទទួល​ការស្វាគមន៍​សាទរ​យ៉ាង​ខ្លាំង​ពី​មហាជន​ទូទៅ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ថា បាន​អនុវត្ត​ស្រប​តាម​គោល នយោបាយ កំណែ ទម្រង់ របស់​រដ្ឋា​ភិ បាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​។​

​តាម​លិខិត​លេខ​១២/១៧..​រ​បក ចុះ​ថ្ងៃ​ទី​០៣​ខែមិថុនា ចេញ​ដោយ​លោក ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាលជាតិ​និង​ជា​ប្រធាន​ក្រុម​បេសកកម្ម ស្រាវជ្រាវ ស៊ើប​អង្គេត ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ស្នើសុំ​ទៅ​នាយ​ឧត្តមសេនីយ៍នេត សាវឿន រក្សាទុក​កម្លាំង​ដែល​ដឹកនាំ​ដោយ​លោក អ៊ុំ វណ្ណា និង​មន្ត្រី​ចំនួន​២៧​នាក់ នៃ​នគរ បាល​នាយក ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​បំំពេញភារកិច្ច​តាមផែ​ន​ការលេខ​០១០ ផ​.​ក​។​

​មន្ត្រី​មួយចំនួន​នៃ​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ថា ការដែល​លោក ហ៊ូ សា​គុណ ស្នើសុំ​ឲ្យ​លោក អ៊ុំ វណ្ណា ក្លាយ​ជា​ស្តេចត្រាញ់​ប្រចាំ​ទិស​ភូមិភាគ​ឦសាន​នេះ គឺ​ដើម្បី​បន្ត​រក្សា​ទុក​ឆ្នាំងបាយ​ដ៏​ផ្អែម​ឆ្ងាញ់ ដែល​លោក​ធ្លាប់បាន​ទទួល​ជា​ច្រើន​ឆ្នាំ​តែ​ប៉ុណ្ណោះ ។ ហើយ​ដើម្បី​ទទួល បាន​សិទ្ធិអំណាច​ថ្មី​នេះ ទំនង​ជា​លោក អ៊ុំ វណ្ណា ចាយវាយ​ស្រោមសំបុត្រ​មិនតិច​ដុំ​នោះ​ទេ​ទៅឲ្យ​អគ្គស្នងការ​នគរបាលជាតិ​។​

​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ទិស​ភូមិភាគឦ សាន ដែល​ជា​កូនចៅ​លោក​អ៊ុំ វណ្ណា បាន​ខ្សិប​ប្រាប់ឲ្យដឹង​ថា ដោយ​សំអាង​លិខិត​បេសកកម្ម​ថ្មី​នេះ​លោក​អ៊ុំ វណ្ណា បាន​បង្កេី​ន​កូនចៅ​ខ្លួន​រហូតដល់​៤០ នាក់ ឲ្យ​ប្រចាំ​ការតាម​គោលដៅ​សំខាន់ៗ ដើម្បី​រក​ចំណូល​ឲ្យ​មេ  និយាយឲ្យចំ​គឺ​អនុវត្ត​ផ្ទុយ​ពី​លិខិត​លេខ​១២/១៧…​រ​បក​។​មន្ត្រី​រូប​នោះ​បន្តថា​លោក​អ៊ុំ វណ្ណា​បាន​ប្រមូល​លុយ​ពី​មន្ត្រី​ក្រោម​ឱវាទ​គ្រប់ៗ​គ្នា​ទាំង​៤០​នាក់​តាមតិច​ច្រើន ទៅតាម​ទីតាំង​ឈរជើង​ជា​ថ្នូរ​នឹង​លិខិត​បេសកកម្ម​ថ្មី​នេះ​។​

​គួរបញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ វណ្ណា ជា​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើ​សដ្ឋកិច្ច ដែល​ល្បីឈ្មោះ​សុះសាយ​ខាង​ជំនាញ​រកលុយ​ផ្គាប់ចិត្ត​លោកនាយ​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ និង​បាន​ឡើង​ឋានន្តរស័ក្តិ​ញឹកញាប់ រហូត​ក្លាយជា​មន្ត្រី​មួយ​រូប​មាន​លុយ ឡាន វីឡា​ទំនើបៗ ចាយវាយ​ប្រចាំថ្ងៃ​មិន​ចាញ់​ឧកញ៉ា​មួយចំនួន​ឡើយ​។​

​ជាក់ស្តែង​ដោយសារ​ភាពល្បីល្បាញ​ខាង​ដាក់​មន្ត្រី​របស់​ខ្លួន​ឲ្យ​គា​បយក​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់​គ្រប់​ប្រភេទ លោក អ៊ុំ វណ្ណា​ត្រូវបាន​ថ្នាក់លើ​របស់​ខ្លួន​កោះហៅ​ឲ្យចូល​បំភ្លឺ​ម្តង​ហើយ កាលពី​ពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​ដោយសារ​ភាពបុិនប្រសប់​ក្នុង​ការបកស្រាយ​និង​ដោយ​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ លោក អ៊ុំ វណ្ណា ត្រូវបាន​ទទួល​ការ​តែង​តាំ​ជា​ស្តេចត្រាញ់​ថ្មី​លើ​ដែនដី​ចាស់ ដែល​សំបូរ​ទៅដោយ​បទល្មើស​ឆ្លងដែន​ទៅ​វៀតណាម តាមរយៈ​ការ​ជ្រោមជ្រែង​ពេញទំហឹង​ពី​លោក ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាល​ជាតិ​ដ៏​មានអំណាច​។​ក្រុម​មន្ត្រី​និង​ប្រជាពលរដ្ឋ​ធ្វើ​ការស្នើ​សុំ​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ីបអង្កេត​ករណី​ខាងលើ​ដើម្បី​ចាប់​ជន់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផ្ដន្ទាទោស​តាមច្បាប់​៕

 

netsavoeun_omyentieng

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!