ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ច្រក​តំបន់​អូរ​រំដួល​រង​ការរិះគន់​ប្រព្រឹត្ត​អំពើ​ពុករលួយ​

មន្ត្រី​គយ​នៅ​ស្រុក​ភ្នំព្រឹក​បានឲ្យ ដឹងថា សព្វថ្ងៃនេះ​លោក  យ៉ែម ហេម​រ៉ា​ត កំពុង​ប្រើ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​គ្មាន ខ្លាចក្រែង​អ្វី​ទាំង អស់​តាមរយៈ ការបើក ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល ទំនិញ គេចពន្ធ និង​ទំនិញ បង់ពន្ធ​មិន គ្រប់​កាន់ តែ​ខ្លាំង​ឡើង ៗ ហើយ​ករណី​ខ្លះ​មាន​ដល់​ក្លែង ឯកសារ​បន្លំ​ប្រភេទ​ទំនិញ ដើម្បី​ទទួល​ផលប្រយោជន៍​ពី ឈ្មួញ​។ ប្រភព​បានឲ្យ ដឹង​ទៀត​ថា ទំនិញ​នាំចូល​តាម​ច្រក តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង សព្វថ្ងៃ​នេះ​បង់ពន្ធ​ពី​៣០​ទៅ​៤០​ភាគ រយ ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ច្រក​អូរ​រំដួល យ៉ាង​សុខ ស្រួល​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ភាពមិនប្រក្រតី ដែល​កើតឡើង​នៅ ច្រក​តំបន់​អូរ​រំដួល ជាបន្ទាន់ ព្រោះ​លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ប្រចាំ​ច្រក​នេះ​កំពុង​ប្រព្រឹត្ត​អំពើ ពុករលួយ​បំបាត់​ចំណូល​ពន្ធ​រដ្ឋ​អស់​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ខែៗ​.​។​

​ប្រភព​ពី​សមត្ថកិច្ច​តូចតាច​ប្រចាំ​ច្រក​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បានឲ្យដឹងថា លោក យ៉ែម ហេម​រ៉ា​ត បាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​វិលត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ នៅ​ច្រក​តំបន់​អូរ​រំដួល​ឡើងវិញ ហើយ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើឲ្យ​ចំណូល​ពន្ធគយ​ប្រចាំ​ច្រក​នេះ​ធ្លាក់ចុះ​យ៉ាង​គំហុក​។ ប្រភព​បានឲ្យដឹង​ទៀតថា មួយ​រយៈពេល​កន្លង​ទៅ​នេះ​លោក យ៉ែម ហេម​រ៉ា​ត បាន​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ច្រើន ដូច​ទឹកបាក់​ទំនប់ ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​រហូត​ដល់​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​គ្រឿងចក្រ​ទៀតផង​។ ប្រការនេះ ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ព្រោះតែ​ការបែងចែក​ផលប្រយោជន៍​មិន​ស្មើភាព​គ្នា​រវាង​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​តំបន់​អូរ​រំដួល​។​

​ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​ភ្នំព្រឹក​ក៏​បាន​ឲ្យដឹង​ដែរ​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ នេះ​ឈ្មួញ​បាន នាំចូល​ទំនិញ គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ដោយសារតែ​មាន​ការបើក​ដៃ​ពី​លោក យ៉ែម ហេម​រ៉ា​ត ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាលខ្លួន​។
​ការដែល​លោក យ៉ែម ហេម​រ៉ា​ត ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារតែ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ជាក់ស្តែង​កន្លងមក​លោក យ៉ែម ហេម​រ៉ា​ត ត្រូវបាន​ថ្នាក់លើ​បញ្ឈរជើង​មួយរយៈ​ដោយ សារ​ពាក់ព័ន្ធ​នឹង​រឿង​ក្លែងបន្លំ​ឯកសារ​កេងប្រវ័ញ្ច​ចំណូល​ពន្ធគយ​ក្នុង​មួយខែៗ​រាប់សែន​ដុល្លារ​យក​ទៅ​ធ្វើ​មាន ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ថ្នាក់លើ​ដក​លោក យ៉ែម ហេម​រ៉ា​ត បញ្ឈរជើង​ត្រឹម​មួយ​រយៈពេល​ខ្លី ក៏​បញ្ជូន​ទៅ​កន្លែង​ដើម​វិញ ហេតុនេះហើយ​ទើប​លោក យ៉ែម ហេម​រ៉ា​ត កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន ៕

​ទាក់ទិន​និង​ព័ត៌មា​នេលាក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល ខាងលើ អ្នកសារប័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ឡើយ ៕

 

img20170527r3

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!