ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​ប្រជាពលរដ្ឋ​រិះគន់​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគីរី់​បណ្ដែតបណ្ដោយ​ឲ្យ​អ្នកទោស​រត់ចេញ​បាន​

ខេត្ត​រតនគីរី ៖ អ្នកទោស​ចំនួន ៥ នាក់ បាន​លួច​រត់ចេញ​ពី​ពន្ធនាគារ​ភ្នំ​ស្វាយ​ចាប់បាន​១​ម្នាក់ និង​៤​នាក់​ទៀត​រត់​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ គុក​ភ្នំ​ស្វាយ​នេះ​ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​

​បើ​តាម​មន្ដ្រី​ពន្ធនាគារ​ម្នាក់ បាន​លួច​បង្ហើប​ឲ្យដឹងថា ទណ្ឌិត​ចំនួន​៥​នាក់ ដែល​លួច​រត់ចេញ​ពី​ពន្ធនាគារ​នេះ គឺ​ជាប់​ឃុំឃាំង​ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​តុលាការ​បាន​ជំនុំជម្រះ​រួច​ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​២​ឆ្នាំ​។​

​រហូតមកដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៦ ខែ​ឧសភា​នេះ កម្លាំង​អនុរក្ស​ពន្ធនាគារ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង បាន​កំពុង​ឡោម​ព័ទ្ធ​ក្បែរ​ជើងភ្នំ​ស្វាយ ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង នៅឡើយ​តែ​រក​មិនឃើញ​អ្នកទោស​៤​នាក់​នោះ​ទេ​។ រីឯ​អ្នកទោស​មួយ​ម្នាក់ ដែល​ចាប់បាន​នោះ​ដោយសារ​ថ្លោះ​ជើង​រត់​មិន​រួច​ទើប​អ្នក​យាមគុក​ចាប់បាន​នៅ​ក្នុង​បរិវេន​គុគ ហើយ​យកទៅ​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​វិញ​។​

​ពាក់ព័ន្ធ​ករណី​អ្នកទោស​លួច​រត់ចេញ​ពី​ការ​ឃុំឃាំង​នេះ លោក ទិន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ អ្នក​សារពត៌មាន មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។​

​យ៉ាងណា ប្រភព​មិន​អាច​បញ្ជាក់​ពី​ឈ្មោះ និង​រូបថត​អ្នកទោស​ទាំង​៥​នាក់ ដែល​លួច​រត់ចេញ​ពី​ពន្ធនាគា​ភ្នំ​ស្វាយ​នេះ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​ជាប់រវល់​តាម​ប្រ​ម៉ាញ់​។

​សូមបញ្ជាក់​ថា លោក​ទិន សុវណ្ណនី មេ​គុក​ភ្នំ​ស្វាយ​នេះ​កន្លងមក មាន​អ្នកទោស​រត់ចេញ​ពី​គុក​ចំនួន​៣​ដង​មក​ហើយ និង​មាន​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់​មេ​គុក​នោះ​ទៀត​ផង ហើយក៏​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាន​លុង​រិះគន់ថា ប្រធាន​ពន្ធនាគារ​បណ្ដែត​បណ្ដោយឲ្យ​កើតមាន​ករណី​អ្នកទោស​លួចរ​ត់​ចេញ​ជា​ញឹកញាប់ ។​

​គាត់​បាន​បន្តទៀតថា គុក​នេះ​គ្មាន​ជញ្ចាំង ឫ​គ្មាន​អ្នកយាម នេះ​ជា​កំហុស​របស់​ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ ដែល​ការគ្រប់គ្រង​មាន​ភាព​ចន្លោះ​ប្រហោង និង​មិន​យកចិត្តទុកដាក់​លើ​ការងារ​ឲ្យបាន​ល្អ​។

​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង​បន្ថែមទៀតថា សុំអោយ​លោក​ប្រធាន​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​មើល​លោក​មេ​គុក​នៅ​ខេត្ត​រតនរ​ត​គិរី​នេះ​ផង​៕

 

img20170526mm1-1 img20170526ret2-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!