ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ទៅ​ឈ្មោះ​ណា​ក់​ជា​មន្ត្រី​PM​និង​ឈ្មោះ​វ៉ៃ​រកស៊ី​ដឹក​ជញ្ជូន​ឈើប្រណិត​យកទៅ​លក់​ប្រទេស​វៀតណាម​មិនឃើញ​ថ្នាក់លើ​មក​បង្ក្រាប​ឡើយ​

ខេត្ត​រតនគីរី ៖ បទល្មើស​ព្រៃឈើ​គេ​សង្កេត​ឃើញ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់បីដូច​គ្មាន​ការចាប់អារម្មណ៍​ធ្វើកា​រទ​ប​ស្កាត់​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធិភាព​គេ​ឃើញ​ក្រុម​ឈ្មួញ​ធ្វើការ​ដឹក​ជញ្ជួន​ឈើប្រណីត​តាម​រថយន្ត​តូច​ធំ​ចេញ​តាម​ច្រក​អូរយ៉ា​ដាវ និង​ច្រករបៀង​ផ្សេងៗ​ទៀត​បាន​យ៉ាង​រលូន​។​

​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​តេជោ សែន បាន​ប្ដេជ្ញា ក្នុង​ការទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ សម្ដេច​ថែម​ទាំង​បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​មាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​ដឹកនាំ​ធ្វើ​ការបង្ក្រាប​បទល្មើស ។ ទោះបីជា​មាន​ច្បាប់​ទប់ស្កាត់​បទល្មើស និង​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ប្រទេស​វៀតណាម​យ៉ាងណាក៏ដោយ ក៏​បទល្មើស​ព្រៃឈើ​ពុំ​មាន​ការ​ថមថយ​នោះ​ទេ នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ដោយ​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ជំនាញ​រដ្ឋ្ឋ​បាល​ព្រៃឈើ ។

​ជំនួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​នេះ​ដែរ បាន​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ទៅហើយ​នៅ​ខេត្ត្ត​រតនគីរី គេ​សង្ក​រត​ឃើញ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ឡើង​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនគីរី មាន​ណាក់​ក្បាល​ធំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​និង​ឈ្មោះ​លោក វ៉ៃ ពួកគេ​ទាំង​ពីរ​នាក់​ដាក់​ភាគហ៊ុន​ជាមួយ​គ្នា​រកស៊ី​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​គ្មាន​សម្ត្ថកិច្ច​ណា​មក​រុំខាន​ពួក​គេ​នោះ​ឡើយ ។​

​ប្រភព​បាន​បន្ត​ឲ្យដឹងថា លោក​ណាក់​ក្បាល​ធំ​រកស៊ី​បទល្មើស​បាន​រហូត​មក​ដោយសារ​ខ្លួន​គេ​ជា​មន្ត្រី​ប៉​អឹម​ខេត្ត​ក្រោម​ការគ្រប់គ្រង​របស់ លោក គឹម រស្មី មេ​ប៉េអឹម​ខេត្ត​រតនគីរី ជា​អ្នក​បើក​ភ្លើង​ខៀវ​អោយ កើតមាន​បទល្មើស​ជំនួញ​ឈើ​ប្រណីត​យកទៅលក់​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​និង​ច្រ​របៀង​នានា ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហា៑ន​ធ្វើការ​បង្ក្រាប​សកម្មភាព​រថយន្ត​ដឹកឈើ​ប្រណីត​របស់​លោក​វ៉ៃ​លោក​ណាក់​ក្បាល​ធំ​នោះ​ឡើយ ។

​ប្រភព​បន្ត​ឲ្យដឹងទៀតថា ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតនគីរី​ត្រូវតែ​ចូលខ្លួន​មក​ធ្វើ​ការទំនាក់ទំនង​ល្អ​ជាមួយ​លោក​គឹម​រស្មី​មេ​ប៉េអឹម​ខេត្ត​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក​ថង សាវុន អភិបាល​ខេ​ត​រតនគិរី និង​សមត្ថកិច្ច​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​បិទ​ភ្នែក​បិទ​ច្រមុះ​ដើម្បី​ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត របស​ខ្លួន​បាន​យ៉ាង​រលូន​ទៅ​លក់​ប្រទេស​វៀតណាម​តាម​រថយន្ត​ប្រភេទ​យី​ឌុប និង​រថយន្ត​ផ្សេងៗ​ទៀត កត្តា​ទាំង​នេះ បណ្តាល​ឲ្យ​វិនាស​ហិនហោ​ច​ព្រៃឈើ​និង​ខូចខាត​ផ្លូវលំ ផ្លូវជាតិ យ៉ាងខ្លាំង​ដោយសារ​ការដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅ​លក់​ប្រទស​វៀតណាម​ធ្វើអោយរ​ដ្ឋ​ខាតបង់​ថវិកា​រាបម៉ឺន​ដុល្លា​ជួសជុល​ធ្វើ​ផ្លូវ​ជា​រៀងរាល់ឆ្នាំ​។​

​មេ​ឈ្មួញ​ឈើ​ប្រណីត​លោក មន្ត្រី​ប៉េអឹម​ណាក់​ក្បាល​ធំ​និង​លោក វ៉ៃ បាន​រកស៊ី​ដឹក​ឈើ​យកទៅ​លក់​ប្រទេស​វៀតណាម​ឡើង​ដុះ​ស្លែ គ្មាន​សមត្ថ​កិ​ច​ណា្ច​ហា៑ន​បង្ក្រាប​ដោយសារ​លោក​វ៉ៃ​លោក​ណាក់ បាន​រៀបចំ​កញ្ចប់​ថវិកា​ប្រចាំខែ​បង់​អោយ​សមត្ថកិច្ច​ពាក់​ពន្ធ័​រួច​អស់ហើយ ទើប​លោក​វ៉ៃ​និង​លោក​ណាក់ រកស៊ី​បាន​យ៉ាង​រលូន​បែបនេះ រហូតមកដល់​សព្វថ្ងៃ ។

​លោក​វ៉ៃ​និង​លោក​ណាក់​ប្រមូល​ឈើ​គ្រប់​តំបន់​ដូចជា​ចំណុច​អូរ​ល័ក្ស ស្រុក​លំផាត់ ស្រុក​កូន​មុំ កន្លែង​ភូមិ​កាចូន​ឃុំ​កា​ចូនស្រុក​វ៉ឺន​សៃ និង​ឃ្លាំង​ស្តុបក្រោយ​ហា​កាឡាក់ស៊ី​(​ក្រុង​បាន​លុង​)​ចំណុច​សំខាន់​ស្រុក​កូន​មុំ​.​ស្រុក​លំផាត់​និង​ជាពិសេស​លោក​វ៉ៃ​និង​លោក​ណាក់​ប្រមូល​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ខេត្តស្ទឹងត្រែង​យកទៅលក់​ប្រទេស​វៀតណាម​បាន​ដោយ​រលូន​ទៀតផង​។​

​ប្រជាពលរដ្ឋ​និង​ឈ្មួញ​ឈើ​តូចតាច​រិះគន់ថា លោក​ណា​ក់​ជា​មន្ត្រី​ប៉េអឹម​ខេ​ត្ត្មា​ន​តួរ​នាទី​បង្ក្រាប​បទល្មើស​ព្រៃឈើ​បែរជា​ទៅ​រកស៊ី​បទល្មើស​ទំនង​ជា​មេៗ​ថ្នាក់លើ​បញ្ជា​អោយ​រកស៊ី​ចែកគ្នា​ធ្វើ​មានបាន​ហើយ​មើលទៅ​?​ទើប​ធ្វើ​ការដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​បែបនេះ​។​

​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​បាន​លើកឡើង​ថា បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​បង្ក្រាប​អោយមាន​ប្រសិទ្ធិភាព​នោះ​ទេ​ព្រៃឈើ​ស្រុក​ខ្មែរ​និង​វិនាស​អន្តរាយ​ក្នុងពេល​ដ៍​ខ្លី​ខាងមុខនេះ​ជាក់​ជា​មិនខានឡើយ ។ បើ​បាត់បង់​ព្រៃឈើ​កម្ពុជា​នឹង​ជួប​គ្រោះ​ម​ហ​ត្តរា​យ​ភាព​រាំងស្ងួត​ទឹកជំនន់​រន្ទះបាញ់​ខ្យល់ក​ន្ទ្រា​ក់ ។​ល​។​

​ប្រពល​រដ្ឋ​ធ្វើ​ការ​សុំណូមពរ​ដល់​ឯកឧត្ត​មវេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ដាក់​ការតាមដាន​ស៊ើបអង្កេត​ចាប់​ជន់​ប្រព្រឹត្ត​អំពើពុករលួយ​ផ្ដន្ទាទោស​តាមច្បាប់​។​

​ករណី​ខាងលើ នេះ​សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពីរ​សមត្ថកិច្ច​ពាក់​ពន្ធ័​បាន​ទេ​នៅ​ពេល​នេះ ៕

 

img20170526mm3-1 img20170526mm3-2 img20170526mm3-6 img20170526mm3-7

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!