ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឈ្មោះ ស៊ា និង​ឈ្មោះ ពន្លក មេការ​ក្រុមហ៊ុន PPPT រង​ការរិះគន់​ថា​កាប់​ឈើ​ជម្រក​សត្វព្រៃ​ព្រះ​រកា​ខេត្ត​ព្រះវិហារ​

តាម​មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ  បានឲ្យដឹង​ថា​ក្រុមហ៊ុន  PP.PT មាន​អាជ្ញាប័ណ្ណ​ក្នុង ការ សំអាត​ដី​សម្បទាន សង្គម កិច្ច​ឲ្យ គ្រួ សារ កងទ័ព​កងពល តូច​អន្តរាគមន៍​លេខ​៩  ឥឡូវ​ស្រាប់តែ គេ​ប្រើ​អាជ្ញាប័ណ្ណ​នោះ​ទៅ កាប់​ឈើ​នៅក្នុង​តំបន់​ដែន ជម្រក សត្វ ព្រៃ​ព្រះ​រកា​ស្រេច  តែ​អំពើ​ចិត្ត គ្មាន​ខ្លាច ក្រែង​អ្វី​ទាំងអស់ ។ លោក អ៊ុន ចាន់​ដា  អភិបាល​ខេត្ត​ព្រះវិហារ ប្រធាន មន្ទីរ​បរិស្ថាន  ខេត្ត​ព្រះវិហារ​និង​មេ​រដ្ឋបាល ព្រៃឈើ​ខេត្ត​ព្រះវិហារ  នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង ខណៈ​ដែល  ក្រុមហ៊ុន PP.PT បំពាន​កាប់​ឈើ​ខុស ច្បាប់​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា យ៉ាង​មហន្ត រាយ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​PP.PT​បាន​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​នៅ ក្នុង​តំបន់​អភិរក្ស​រួច​ដឹក ជញ្ជូន​យកមក​ស្តុក​ទុក ត្រង់​ចំណុច​ទី​បញ្ជាកា រ​វរ​សេនា តូច​លេខ​៣៩១ បន្ទាប់មក​គេ​លើកដាក់​លើ​រថយន្ត​ធំៗ​៥​ទៅ​៦​គ្រឿង​ដឹក​ជញ្ជូន​ចេញ​ទៅ​ខេត្ត​ឧត្តរមានជ័យ ក្នុង​មួយ​យប់ៗ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​រំខាន​ឡើយ​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានឲ្យដឹងថា មេការ​ក្រុមហ៊ុន ភីភី ភី​ធី (PP.PT) ឈ្មោះ ស៊ា និង​ឈ្មោះ ពន្លក មាន​ចាប់​បាក់​ព័ន្ធ​ទៅនឹង​បទ ល្មើស​កាប់​ឈើ​និង​ដឹក ជញ្ជូន​ឈើ​ចេញពី​ក្នុង​តំបន់ ដែន ជម្រក​សត្វព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀតថា ការដែល មេការ​ក្រុម ហ៊ុន​ភីភី ភី​ធី អាច​ធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំ ណាក់​មន្ត្រី​បរិស្ថាន ប្រចាំ​តំបន់ ដែន​ជម្រក សត្វព្រៃ​ព្រះ​រកា ផង​ដែរ​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កំពុង​កើត ឡើង​យ៉ាង​រាលដាល​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិសា្ថ​នគួរ​ពិនិត្យឡើងវិញ ជាបន្ទាន់​ចំពោះ​បទល្មើស កាប់​ឈើ​និង​ដឹក ជញ្ជូន​ឈើ​ចេញ ពី​តំបន់​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ព្រោះ​មាន​មន្ត្រី​បរិស្ថាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹង​ទៀតថា​មេការ​ក្រុមហ៊ុន​ភីភី ភី​ធី ឈ្មោះ ស៊ា និង​ឈ្មោះ ពន្លក ជា​អ្នក​មើល​ការ ខុស​ត្រូវ​ការងារ​ក្រុមហ៊ុន ហើយក៏​ជា​អ្នកបញ្ជា​ឲ្យ កម្មករ​ក្រុមហ៊ុន​បំពាន ចូល​កាប់ ឈើ ក្នុង តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ផង​ដែរ​ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​បរិស្ថាន​និង មន្ត្រីរដ្ឋបាល​ព្រៃឈើ ពុករលួយ​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​ភីភី ភី​ធី ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​នៅ ក្នុង​កងពល​តូច​អន្តរាគមន៍​លេខ​៩ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ទោះជា​យ៉ាង ណា​មន្ត្រី​បរិស្ថាន​ជា​អ្នក​ទទួលខុស ត្រូវ​ធំជាងគេ​ព្រោះ​តំបន់​ដែល​កំពុង​កើត មាន​បទល្មើស​កាប់​ឈើ​ស្ថិតនៅ ក្រោម​ការការពារ​របស់​មន្ត្រី​បរិស្ថាន​ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន មិន​គួរ​មើលរំលង​ភាព​អសកម្មរ បស់​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​នោះឡើយ​៕

 

saysamal3 wood-prahvihear

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!