ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អ្នកវិនិយោគ​សត្វឃាដ ចោទ​អាជ្ញាធ​ខេត្តតាកែវ រំលោភបំពាន កិច្ចសន្យា​វិនិយោគ​ស្របច្បាប់​

(​តាកែវ​)៖ ក្រុម​អ្នកវិនិយោគ​សត្វឃាដ​ទូទាំង​ខេត្ត​តាកែវ បាន​សំដែង​នូវ​ការមិន​ពេញ ចិត្ត​ទៅ​នឹង​អាជ្ញាធ​ខេត្ត​តាកែវ ដែល​បាន​បង្កើត​គណៈកម្មាធិកា​រ បណ្ដោះអាសន្ន សម្រាប់ ការគ្រប់គ្រង ការធ្វើ​អាជីវកម្ម​ពិឃាដ​សត្វ និង​ទី​សត្វឃាដដ្ឋាន ទូទាំង​ខេត្ត​តាកែវ ជំនួស​ឲ្យ​អ្នកវិនិយោគ​ចាស់ ដែល​បាន​ទទួល​សិទ្ធិ វិនិយោគ​ពី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ចំនួន​១៦​ឆ្នាំ​។​

​ការបង្កើត​គណៈកម្មាធិកា​រហូត​ភាស៊ី​សត្វឃាដ ជំនួស អ្នកវិនិយោគ​ស្របច្បាប់​ពី សំណាក់​អាជ្ញាធ​ខេត្ត ខាងលើ​នេះ​ត្រូវបាន​ពួកគេ ចោទថា ជា​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ង ដែល​ក្រុម​អ្នកវិនិយោគ​មិន​អាច​ទទួលយកបាន ហើយ​ការបង្កើត​គណៈកម្មាធិកា​រ​នេះ ក៏​មិន​បាន​ពិចារណា​ទៅ​លិខិត​របស់ ក្រសួងមហាផ្ទៃ ដែល​បាន​ផ្ញើ​មក​កាន់​អាជ្ញាធ​ខេត្តតាកែវ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​។ ក្រុម​អ្នកវិនិយោគ​សត្វឃាដ បាន​ធ្វើ​កិច្ចសន្យា​វិនិយោគ​របស់​ខ្លួន ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​បាន​ចែង​យ៉ាងច្បាស់​ថា មិន​អាច​ភាគី​ណាមួយ មក​រំលាយ​កិច្ចសន្យា​វិនិយោគ​នោះ​ទេ​។​

​ក្រោយពេល​ដែល​អាជ្ញាធ​ខេត្តតាកែវ បាន​បង្កើត​គណៈកម្មាធិកា​រ ប្រមូល​ភាស៊ី​សត្វឃាដ ជំនួស​អ្នកវិនិយោគ​ស្របច្បាប់​រួចមក ក្រុម​អ្នកវិនិយោគ​ភាស៊ី​សត្វឃាដ បាននាំគ្នា​ស​សេរ​លិខិត​ផ្ញើ​ទៅ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យជួយ​អន្តរាគមន៍ ទៅ​អាជ្ញាធ​ខេត្តតាកែវ ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​។  ក្រុមអាជីវករ​បាន​ប្រាប់​ទៅ​សម្ដេច ស ខេង ថា យើងខ្ញុំ​ទាំងអស់​បាន​ធ្វើ​ការវិនិយោគ លើ​ភាស៊ី​សត្វឃាដ តាំងពី​ឆ្នាំ​២០០១ រហូតមកដល់​បច្ចុប្បន្ន គឺ​ពុំ​ដែល​មាន​ការរំខាន​ពី​បុគ្គល​ណាមួយ​ឡើយ ហើយ​យើងខ្ញុំ​ក៏​តែងតែ​គោរព​ច្បាប់​រដ្ឋ​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​មាន​បុគ្គល​៤​នាក់ បាននាំគ្នា​ធ្វើ​សំណើរ​មក​កាន់​លោក​អភិបាលខេត្ត​តាកែវ ដើម្បី​សុំ​ធ្វើ​អាជីវកម្ម​ភាស៊ី​សត្វឃាដ​ក្នុង​ខេត្ត​តាកែវ​ក្នុង​ឆ្នាំ​២០១៦ ស្រាប់តែ​លោក អភិបាលខេត្ត​តាកែវ បាន​ចុះហត្ថលេខា ឯកភាព​តាម​សំណើរ​ខាងលើ ជា​ហេតុ​ធ្វើឲ្យប៉ះពាល់ ដល់​សៀវភៅ​បន្ទុក​ភាស៊ី និង​កិច្ចសន្យា​របស់​យើងខ្ញុំ ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួចហើយ​។​

​បន្ទាប់ពី​មាន​សំណើ សុំ​ជួយ​អន្តរាគមន៍​បន្ត​អនុវត្តន៍​សៀវភៅ បន្ទុក​ភាស៊ី និង​កិច្ចសន្យា​វិនិយោគ តាម​ផ្លូវ​ច្បាប់​ទៅ​សម្ដេច​ក្រឡាហោម ស ខេង រួចមក ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​លោក ព្រំ សុខា បាន​ផ្ញើ​លិខិត​ស្នើ សុំ​អន្តរាគមន៍​នេះ ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​ពិចារណា ព្រោះ​ក្រសួង​មហាផ្ទៃ យល់ថា ករណីនេះ​គឺជា​សមត្ថកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នកសម្រេច​។ លោក ខៀវ សុភ័គ អគ្គលេខាធិការ ក្រសួងមហាផ្ទៃ ក៏​បាន​ផ្ញើលិខិត ដែល​ស្នើ​សុំឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ជួយ​អន្តរាគមន៍​នេះ ទៅកាន់​លោក​អភិបាលខេត្ត​តាកែវ​ផងដែរ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ព្រោះ​វា ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ដែល​ខ្លួន​គ្រប់គ្រង​។​

​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​នេះ អ្នកនាំពាក្យ​សាលាខេត្ត​តាកែវ លោក យស់ ណា​ស៊ី បាន​ថ្លែង​ទទួលស្គាល់ថា អាជ្ញាធ​ខេត្ត​ពិតជា​បាន​បង្កើត​គណៈកម្មាធិកា​រ​មួយ ដើម្បី​ប្រមូល​ភាស៊ី ចូល​ថវិការ​រដ្ឋ ជំនួស​អ្នកវិនិយោគ​ចាស់​មែន ក៏ប៉ុន្តែ​ការបង្កើត​គណៈកម្មាធិកា​រ​នេះ គឺ​បន្ទាប់​អ្នក ហូត​ភាស៊ី​ចាស់ បានបញ្ចប់​អាណត្តិ​របស់​ខ្លួន ដែល​បាន​សុំ​រំលាយ តាំងពី​ឆ្នាំ​២០១៤​កន្លង​មក​ម្ល៉េះ​។​

​លោក យស់ ណា​ស៊ី បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៦​នេះ​ថា ខាង​អាជ្ញាធ​ខេត្ត បាន​ស្នើសុំ​ទៅ​ក្រសួង​កសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច រួចរាល់​ហើយ ដោយ​សុំ​រំលាយ​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​របស់​អាជីវករ សត្វឃាដ​បីនាក់​ខាងលើ និង​បាន​សុំ​ការអនុញ្ញាត ពី​ក្រសួងឲ្យមាន​ការដាក់ ដេញថ្លៃ​សាធារណៈ​សារជាថ្មី​។​

​បញ្ហា​នេះ​ក្រសួង​ទាំង​ពីរ បាន​យល់ព្រម​ជា​ពាក្យសំដី​រួចរាល់​ហើយ នៅសល់​តែ​ចេញ​លិខិតស្នាម​ផ្ញើ មក​ឲ្យ​អាជ្ញាធ​ខេត្ត​តែប៉ុណ្ណោះ​៕​

 

ukrabun_laivannak

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!