ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ទទួលស្គាល់ថា ពិតជា​មាន​ករណី​កាប់​ឈើ​ក្នុងព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ខ្លះ​មែន​

​មណ្ឌលគិរី ៖ ព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្ថិតក្នុង ខេត្ត​មណ្ឌលគិរី ក្រោម​ការគ្រប់គ្រង​រប​ស់នាយ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច គឺ​លោក សំ​រ៉ង់ ឌី​វិចិត្រ នៅតែ​រង​នូវ​ការ កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ គ្មាន​ការបង្ក្រាប ។ លោក​ឧកញ៉ា​មួយរូប មានឈ្មោះ​ថា សឹង សំអុល ត្រូវបាន​គេ ដឹងថា អាច​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​នៅក្នុង ការកាប់បំផ្លាញ ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ព្រេច នេះ ។​
​ដោយ​លោក​ឧកញ៉ា​រូបនេះ គឺ​ប្រើ​ល្បិច​យក​ឈ្មោះ​ក្រុមហ៊ុន វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ​ក្រុមហ៊ុន​ដាយ ថា​ង ធ្វើជា​ខែល​កំបាំងមុខ​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១​ទៅ​លក់​នៅ​ក្រៅប្រទេស ។​

​ឈ្មួញ​រកស៊ី​ឈើ​តូចតាច​និយាយថា លោក​ឧកញ៉ា សឹង សំអុល បាន​បញ្ជា​អោយ​មេការ​ម្នាក់​ឈ្មោះ ខុន ជា​អ្នកចេញ មុខ​រត់ ការ និង​បំផុស​អោយ​ប្រជាពលរដ្ឋ​ក្រី​-​ក្រ ចូល​អារឈើ ក្នុងព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​ចំណុច​ខ្លះ​ក្នុង តំបន់​នោះ ជា​ព្រៃ ស្រោង​នៅឡើយ ដូច្នេះ​ហើយ​វា​ជា​គោល ដៅ​ដែល​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​កំពុងតែ​ស្រក់​ទឹកមាត់ ដើម្បី កាប់​ឈើ​ទាំងនោះ​គ្មាន​ស្ដាយ​ស្រ ណោះ ដោយ​ពួកគេ​បាន ប្រើប្រាស់រ​ណា​យន្ត​រាប់រយ​គ្រឿង​ក្នុង​ការធ្វើសកម្មភាព​អារ​រំលំ និង​ដឹកជញ្ជូន​តាម​រថយន្ត​បង្កុង និង​រយ​ថយ​ន្ត កែច្នៃ​រាប់ សិប​គ្រឿង ចូល​ក្នុង​ក្រុមហ៊ុន​ដាយ​ថា​ង ដើម្បី​បន្លំ​ជា​ឈើ ស្របច្បាប់​របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ដឹក​ចេញ​បន្ត កាត់​តាម ខេត្ត​ក្រចេះ ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម ច្រក​ព្រំដែន​មួយ​ចំនួន​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​រលូន​មិន រំខាន​ដល់ លោក សំ​រ៉ង់ ឌី​វិចិត្រ នាយ​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ព្រេច និង​សមត្ថកិច្ច​ជំនាញ​តាម​ដងផ្លូវ​ឡើយ ។​

​ជុំវិញ​ព័ត៌មាន​នេះ លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ទទួលស្គាល់ថា ពិតជា​មាន ករណី​កាប់​ឈើ​ក្នុងព្រៃ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច​បាន កើតឡើង​ខ្លះ​មែន ។ លោកនាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និយាយទៀតថា បច្ចុប្បន្ន​រូបលោក ព្រមទាំង​លោក ព្រះរាជអាជ្ញា​កំពុង​ដឹកនាំ កម្លាំង​ចុះ​បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​នា​នា ដែល កំពុង​កើតមាន​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ហើយ​ថ្មីៗ នេះ​ឈើ ជាង​១០០០(​មួយ​ពាន់​កំណាត់​)​ត្រូវ​បាន​បង្ក្រាប ដោយ​កម្លាំង របស់លោក ។​

​សូមបញ្ជាក់​ថា យោងតាម​សេចក្ដីរាយការណ៍​ពី សា​រពត៏​ក្នុង​ស្រុក​នានា​បាន​ឲ្យដឹង​ដែរ​ថា ព្រៃឈើ​នៅ​តំបន់​នោះ​ក៏​កំពុង​ត្រូវបាន​កាប់បំផ្លាញ យ៉ាង​រង្គាល​ផងដែរ ដោយ​តំបន់​ដែល​កំពុង​រង​ការបំផ្លាញ​នោះ គឺ​ស្ថិត​ក្នុង​ព្រៃ​ការពារ​មណ្ឌលគិរី និង​តំបន់​អភិរក្ស​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច ហើយ​ឈើ​ទាំងនោះ​គេ​បាន​ដឹកជញ្ជូន​ចូល ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២ គឺ​ក្រុមហ៊ុន យូ​នី ហ្គ្រី​ន និង​ក្រុមហ៊ុន ម៉ាស​ស្ដឺ​ខេ​សាន់ (Master K San) ប៉ុន្តែ​មន្ត្រី ជំនាញ​រក្សា​ភាពស្ងប់ស្ងាត់​បាន​យ៉ាង​ល្អ ៕

wood_mun1

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!