ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

បែកធ្លាយ​រឿង​នគរបាល​វរ ៣០៣ បើកដៃ​ឱ្យ​វៀតណាម​ចូល​កាប់​ឈើ​ខ្មែរ​

មណ្ឌលគិរី​៖ លោក​ស៊ាន ស៊ី​វន មេបញ្ជាការ​នគរបាល វរ​ការពារ​ព្រំដែន​គោក​លេខ ៣០៣ រង​ការចោទប្រកាន់​ថា បាន​បើកដៃ​ឱ្យ កូនចៅ​នៅ​តាម​បណ្តា​ប៉ុស្តិ៍​ព្រំដែន រក​ប្រយោជន៍ ដោយ​អនុញ្ញាត​ឱ្យ​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម ចូល​មក​ទឹកដី​កម្ពុជា កាប់ និង​ដឹកជញ្ជូន​ឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ​មិន​មាន​ការបង្ក្រាប ផ្ទុយ​ប្រឆាំង​

​នឹង​បទបញ្ជា​លេខ​០០១​ក៏ដូចជា​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល ។​

​បើ​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា យ៉ាងហោច​ណាស់​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ត្រាក់ទ័រ និង​គោយន្ត​កែច្នៃ​មាន​រ៉ឺម៉ក មិនតិច​ជាង​២០​ទៅ ៣០​គ្រឿង​ទេ ដែល​បាន​ចូល​មក​ទឹកដី​កម្ពុជា ត្រង់ ចំណុច​ភ្នំ​សុង​មែ​វ ក្បែរ​ប៉ុស្តិ៍​៣ និង​នៅ​ចំណុច អូរ​ប៉ុល និង​អូរ​អន្ត្រែ​ង ក្បែរ​ប៉ុស្តិ៍​៤,៥ ដើម្បី​កាប់ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ សុ​ក្រំ ផ្ចឹក យ៉ាង អនាធិបតេយ្យ​ដែល​គេ​អះអាង​ថា ត្រូវ​ចំណាយ ប្រាក់​ក្នុង​១​គ្រឿង ពី​៨​លាន​ដុង​ទៅ​១០​លាន​ដុង តាម​តូច តាម​ធំ​ទើប​ទទួលបាន​ការអនុញ្ញាត​ឱ្យ ចូល​កាប់​និង​ដឹកជញ្ជូន​ចេញ ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ២០១៥ កន្លងមកនេះ កម្លាំង​ល្បាត​របស់​យោធា​កង​អនុ​-​សេនា​ធំ​ទី​៣ វរ​ការពារ​ព្រំដែន​គោក​លេខ​១០៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​មណ្ឌលគិរី ចាប់បាន ជា​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​រួម​និង​គោយន្ត កែច្នៃ​១​គ្រឿង ម៉ូតូ​២​គ្រឿង​ម៉ាស៊ីន​កាត់ឈើ (​ត្រង់សឺន័រ​) ២​គ្រឿង នៅ​ចំណុច​ភ្នំ​សុង​មែ​វ​នោះ ហើយ​បាន​ប្រគល់​ឱ្យទៅ​នគរបាល​ការពារ​ព្រំដែន ប៉ុស្តិ៍​ម្រើច (​ប៉ុស្តិ៍​៣) ដើម្បី​រក្សា​ទុក និង​ចាត់ ការ​តាម​ច្បាប់ ។ តែ​ត្រូវបាន​ប្រភព​រាយ​កាណ៍ មក​ថា លោក​ប្រធាន​ប៉ុស្តិ៍ សង្កេតការណ៍​នគរបាល ការពារ​ព្រំដែន​ម្រើច (​ប៉ុស្តិ៍​៣) នៃ​វរ​នគរបាល ការពារ​ព្រំដែន​លេខ​៣០៣ ដោះលែង​ជនជាតិ វៀតណាម​ចូល​មក​ទឹកដី​កម្ពុជា កាប់​និង​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ចំនួន​៤​នាក់​នោះ ជា​ថ្នូរ​នឹង​លុយ យ៉ាងច្រើន​ក្រាស់​ក្រោល ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ សា​រ​ពត័មាន​យើង មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ស៊ាន ស៊ី​វន មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ ៣០៣ បានទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ​បើ​តាម ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ខាន​ខេត្ត មណ្ឌលគិរី បាន​លួចខ្សឹប​ប្រាប់​ថា លោក​ស៊ាន ស៊ី វន កំពុង​ដើរ​ប្រមូល​លុយ​ពី​កូនចៅ​នៅតាម បណ្តា​ប៉ុស្តិ៍​ព្រំដែន​យក​មក​ទប់ តំណែង​ព្រោះ​ព្រួយ បារម្ភ​បន្ទាប់ពី​មាន​ការផ្លាស់ប្តូរ​ស្នងការ​នគរបាល ខេត្ត​ថ្មី មិនមែន​ជា​បក្ខពួក​ព្រោះ​កន្លងមក គាត់ រកស៊ី​ឈើ និង​បើកដៃ​ឱ្យ​ជនជាតិ​វៀតណាម​ចូល ទឹកដី​កម្ពុជា​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ប្រ​​ណីត​យ៉ាង​អនាធិបតេយ្យតាម​តំបន់​ភូមិសាស្ត្រ ក្រោម​ការគ្រប់គ្រង​របស់ខ្លួន មិន​មាន​ការ​ទប់ ស្កាត់ និង​បង្ក្រាប​នោះឡើយ ៕

 

2015_12_30a-(2)

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!