ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​ប្រធាន​រតនាគារ ខេត្ត​រតនគិរី រង​ការ​ចោទ​ប្រាន់​ថា បាន​កាត់លុយ លទ្ធកម្ម ៥% ចំនួន ២៦​មន្ទីរ​

​រតនគិរី​៖ ប្រធាន​រតនាគារ ខេត្ត​រតនគិរី លោក កេ​ន ច​ន្ធី ត្រូវបាន​មន្ទីរ​មួយ ចំនួន​ទម្លាយ​ថា បាន​កាត់លុយ​លទ្ធកម្ម ពី​មន្ទីរ​ចំនួន ២៦ ជុំវិញ​ខេត្ត តាំងពី​ឆ្នាំ ២០០៣ រហូតដល់​បច្ចុប្បន្ន ទើប​សល់​លុយ​ទិញ​ដី រាប់សិប​ហិច​តា សង់​ផ្ទះសំណាក់ តម្លៃ​រាប់សែន​ដុល្លារ​។​

​មន្ត្រី​គណនេយ្យ នៅតាម​មន្ទីរ មួយចំនួន សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សា​រពត័​នានា​ក្នុងស្រុក​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ថា ចាប់តាំងពី​ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន ប្រធាន​រតនាគារ បាន​កាត់លុយ​លទ្ធកម្ម (​លុយ​ចាយ​មុន​រួច ទូរ​ទាត់​សង​រតនាគារ​ជា​ក្រោយ​) ពី​មន្ទីរ​ចំនួន​២៦ ក្នុង​ខេត្ត​រតនគិរី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុងចំណោម ២៦​មន្ទីរ ដែល​មាន​អាទិភាព​ខ្ពស់​ដូច​ជា​មន្ទីរ អប់រំ​យុវជន និង​កីឡា មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ជាដើម បើក​លុយ​លទ្ធកម្ម​ក្នុង ១​ជុំ ចាប់ពី ៣០​លាន ទៅ ៣០០​លាន​រៀល ក្នុង​មួយ​ឆ្នាំ (​មាន​៤​ជុំ​)​។​

​ប្រភព​ព័ត៌មាន​ដដែល បាន​បន្ត​ឲ្យដឹង​ទៀតថា ទង្វើ​បែប​នេះ​ហើយ ទើប​លោក កេ​ន ច​ន្ធី ប្រធាន​រតនាគារ​ខេត្ត​រតនគិរី មាន​លុយ​ទិញ​ដី ជាច្រើន​កន្លែង និង​សង់​ផ្ទះសំណាក់​តម្លៃ​រាប់សែន​ដុល្លារ មាន​ទីតាំង​កណ្ដាល​ទី​រួម​ក្រុង​បាន​លុង​។​

​ជុំវិញ​និង​ការចោទប្រកាន់ កាត់លុយ​លទ្ធកម្ម ៥% ចំនួន ២៦​មន្ទីរ ចាប់​តាំង​ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន​នេះ ប្រធាន​រតនាគារ​ខេត្ត លោក កេ​ន ច​ន្ធី បាន​ថ្លែង​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង ២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥​យ៉ាងខ្លី​ថា ព័ត៌មាន​មិន​ត្រឹមត្រូវ ព្រោះ​រូបលោក​ទើប​ឡើង​តំណែង​ក្រោយ​ឆ្នាំ​២០០៣ ហើយ​ពុំ​មាន​ការ​កាត់លុយ​លទ្ធ​កម្ម ៥% តាម​មន្ទីរ​នោះដែរ​។​

​ប្រភព​ព័ត៌មាន​ដោយឡែក​ទៀត​បាន​ប្រាប់ឲ្យដឹង​ថា លោក កេ​ន ច​ន្ធី បាន​បើក​ក្រុមហ៊ុន​ឯកជន ដើម្បី​ទទួល ម៉ៅការ​គម្រោង​ផ្សេងៗ ក្នុង​ខេត្ត ក្រោមរូបភាព​ចង​មុង​ដេញថ្លៃ ។​

​ពាក​ពន្ធ័​ករណីនេះ សារព័ត៌មាន​យើង​មិនអាច​សូម​ការទំនាក់ទំនង​បញ្ជាក់​ពី​លោក​ប្រធាន​រតនាគារ​ខេត្ត លោក កេ​ន ច​ន្ធី បាន​នោះ​ទេ ៕

20150710_144413

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!