ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ ៦ ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់ ប្រព្រឹត្តរបៀបអំពើពុករលួយ.!

កំពង់ចាម៖ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ៦ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បានឲ្យដឹងថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ៦ ភូមិជាលា កំពុងប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់ប្រព្រឹត្តរបៀបអំពើពុករលួយ។ ប្រភពបានឲ្យដឹងថា ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល ផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ៦ ភូមិជាលា និងបក្សពួកមិនអាចតវ៉ាបាន។ ចំណែកឈ្មួញម្ចាស់រថយន្តធុនធំផ្ទុកទំនិញនិងកសិផលលើសទម្ងន់អាចបើក បរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ កែង ផ្លូវជាតិលេខ៦យ៉ាងរំភើយ អោយតែ បង់លុយតាមការកំណត់ របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង និងបក្ខពួកជាការស្រេចគ្មានបញ្ហា។

ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានបន្តអោយដឹងថា ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ៦ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម អាចធ្វើអ្វីៗតាមអំពើចិត្តបានគឺដោយសារមានការបើកដៃពីសំណាក់លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម ទើបប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ៦ហ៊ានធ្វើអ្វីតាមអំពើចិត្ត ។ ចំណែកលោក សេង ឈួន ដែលមេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បានរក្សាភាពស្ងៀមស្ងាត់ផងដែរ។ បើទោះបីមានភាពមិនប្រក្រតីពុករលួយ របស់ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ ៦ ត្រូវបានក្រុមឈ្មួញនិងអាជីវករ លាតត្រដាងជាបន្តបន្ទាប់នោះ។ មហាជនក៍ដូចអាជីវករដាក់ការសង្ស័យថា ភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែង ផ្លូវជាតិលេខ ៦ ភូមិជាលា ឃុំជាលា ស្រុកបាធាយជាប្រភពចំណូលរបស់លោក សេង​ ឈួន​ ទើបអ្វីៗអាចប្រព្រឹត្តដោយរលូនមក ដល់បច្ចុប្បន្ន។

ដូច្នេះលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនទាន់ចាត់វិធានការប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែង ផ្លូវជាតិលេខ៦នៅឡើយទេ។ ដោយហេតុថា លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារ ណការខេត្តកំពង់ចាម ដែលមានខ្នងបង្អែករឹងមាំ បើកដៃអោយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ៦ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងថ្ងៃ ទាំង យប់ប្រព្រឹត្តរបៀបអំពើពុក រលួយយ៉ាងពេញបន្ទុក។ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ. កសិផលផ្សេងៗឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ កែងផ្លូវជាតិលេខ៦ អំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុប បំបាត់អំពើពុករលួយនៅតាមដងផ្លូវដាក់ការស្រាវជ្រាវសេីុបអង្កេតអោយសុីជម្រៅទៅលើប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិ លេខ៦ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំង យប់ប្រព្រឹត្តរបៀបអំពើពុករលួយនេះផងទាន។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងរងចាំនូវការពន្យល់បកស្រាយពីលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្តកំពង់ ចាមនិងលោកប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តថ្នល់កែងផ្លូវជាតិលេខ៦ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!