ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ពង្រាយមន្រ្តីគយគ្រប់ច្រកល្ហកគាបយកលុយពីអាជីវករដឹកបន្លែផ្លែឈើនិងទំនិញពីប្រទេសវៀតណាមចូលភ្នំពេញ.!

កណ្ដាល៖ អាជីវករនិងឈ្មួញរកស៊ីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាបានត្អូញត្អែគ្រប់ៗគ្នា ថាពួកគាត់រកសុីដឹកបន្លែផ្លែឈើនិងទំនិញសព្វថ្ងៃ ស្ទើតែលែងមានប្រាក់ចំណេញទៅហើយព្រោះថា ចាប់តាំងពីលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល មកបានពង្រាយកូនចៅបង្កើត “ប៉ុស្តិ៍ជជុះ” គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល គាមយកលុយដើម្បីស្រង់ដើម ហេតុថាមុនលោកទទួលបានតំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល លោកបានចំណាយទុនអស់យ៉ាងសន្ធឹកសន្ធាប់ទើបបានតំណែងកៅអីខ្លាញ់មួយនេះ។ ហេតុនេះហើយទើបលោកដាក់ពង្រាយកម្លាំងដៃជើងនិងជួលជនសុីវិលចាំប្រដេញតាមកាក់ស្ទាក់ចាប់រថយន្តជំរិត យកលុយចូលហោប៉ាវឆៅៗគ្មានវិក្កយប័ត្រ. ចុងសន្លឹកឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ.ពោលគឺចាំជំរិតយកលុយស្រស់ៗតែម្ដងក្រោមហេតុ ផល(ពិនិត្យឯកសារពន្ធ)ជាក់ស្ដែងបង្កើត “ប៉ុស្តិ៍ជជុះ” ដុះស្នឹមនៅផ្លូវជាតិលេខ១ ក្នុង ឃុំសំរោងធំ ស្រុកកៀនស្វាយទល់មុខ (វត្តគង្គាស្ទឹង) ដើម្បីចាំស្ទាក់យកលុយពីរថយន្ត ដឹកបន្លែផ្លែឈើនិងទំនិញ ចេញពីវៀតណាម ចូលមកកាន់រាជធានីភ្នំពេញ ដែលបើកលើ ដងផ្លូវជាតិលេខ១ ដោយផ្អែកថា (ត្រួតពិនិត្យឯកសារពន្ធ) ដែលចេញពីព្រំដែន! តាមពិតដាក់កម្លាំងសម្រាប់រាប់ក្បាលឡាន គាបយកលុយចូលហោប៉ាវដើម្បីស្រង់ដើម។

ក្នុងនោះដែរលោក សំ កុសល បានបង្កើត” ប៉ុស្ដិ៍ជជុះ”នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល សម្រាប់ចាំស្ទាក់ដេញយក លុយពីរថយន្តដឹកបន្លែផ្លែឈើនិងទំនិញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាឆ្ពោះទៅកាន់រាជធានីភ្នំពេញ បើកលើផ្លូវជាតិលេខ៨នេះ។

អាជីវករបានបន្តអោយដឹងទៀតថា ខ្លួនដឹកបន្លែផ្លែឈើនិងគ្រឿងជ័រ”ពីប្រទេសវៀត ណាមចូលភ្នំពេញដោយប្រើរថយន្តសាំយ៉ុង គឺត្រូវបាន មន្ត្រីគយដៃជើងរបស់លោក សំ កុសល មេសាខាគយដែលមានប៉ុស្ដិ៍ជជុះនៅផ្លូវជាតិលេខ ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល កំណត់អោយបង់លុយចំនួន ១៥០.០០០រៀល ក្នុង១ជើងៗជា កំហិតមិនអាចតវ៉ាបាន អាជីវករអ្នកដឹកបន្លែផ្លែឈើដដែលពីប្រទេសវៀតណាម ចូលមកភ្នំពេញ តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ក៏បានលើក ឡើងស្រដៀងៗគ្នានេះដែរថា រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមាន”ប៉ុស្ដិ៍ជជុះ” ត្រង់ចំណុចខាងលើ កំណត់យកលុយក្នុង ១ជើង១០០.០០០ រៀល យ៉ាងទៀងទាត់តាមការ កំណត់របស់លោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាលមិនអាច តវ៉ាបានឡើយ។ រថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងៗបង់លុយ ៧០.០០០រៀល ជាកំហិត។បើរថយន្ត(វេអង) ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក សំ កុសល ប្រធានសាខាក្នុង១ជើង ២០.០០០ រៀលផងដែរ។

ក្រុមអាជីវករបានបញ្ជាក់ដូចៗគ្នាថា រាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ? ជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាង លើហៅដេញស្ទាក់ចាប់រថយន្ត (ពិនិត្យឯក សារពន្ធ) រួចកំណត់ឱ្យបង់លុយចូលហោប៉ាវឆៅៗតែម្ដង! ។ ក្រុមអាជីវករបានបន្ថែុមទៀតថា ក្រោយដេញស្ទាក់ជាច្រើន លើករួច មកហើយនោះ បច្ចុប្បន្នគ្មាននរណាម្នាក់ ហ៊ានរំលងបានឡើយពោលគឺឱ្យតែ បើករថយន្ត មកដល់”ប៉ុស្ដិ៍ជជុះ”នៅផ្លូវជាតិ លេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយជជុះនៅចំណុចនោះគ្រប់ៗគ្នាមិនអាចខានបាន។

ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូនទំនិញបន្លែផ្លែឈើពីប្រទេសវៀតណាមចូលមកប្រទេស កម្ពុជាទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។ជាហេតុនាំឱ្យមន្ត្រីគយខ្លះបង្កើត” ប៉ុស្តិ៍ជជុះ” ក្រោមហេតុផល (ត្រួតពិនិត្យឯកសារពន្ធ) រួចគាបសង្កត់កំណត់យក លុយពីអាជីវករ ដាក់ហោប៉ាវ បានរាប់ សិបលានរៀលក្នុង១ ថ្ងៃៗ ដើម្បីស្រង់ដើមនិងចែក បក្សពួកធ្វើមានបានយ៉ាងសុខស្រួលដោយមិនញញើតអ្វីៗទាំងអស់។

ហេតុនេះហើយទើបអាជីវករនិងឈ្មួញអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ពន្ធ័ ជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញា លុបបំបាត់អំពើពុក រលួយនូវតាមដងផ្លូវ ចាត់វិធាន ការទប់ស្កាត់អំពើពុករលួយក្រុម មន្រ្តីគយក្រោមការគ្រប់គ្រងរបស់លោក សំ កុសល មេសាខាគយខេត្តកណ្ដាល ដែលកំពុងពង្រាយដៃជើងបង្កើត “ប៉ុស្តិ៍ជជុះ”ក្នុងខ្សែរក្រវាត់ខេត្តកណ្ដាលផងទាន។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក សំ កុសល ប្រធានសាខា គយនិងរដ្ឋាករខេត្តកណ្តាល រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!