ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក វុី សំណាង អភិបាលខេត្តតាកែវនិងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវមិនគួរមើលរំលងម្ចាស់កាសុីណូ “ភ្នំដិន”ស្ថិតនៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដែលបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ផ្ទុយពីលិខិតអនុញ្ញាត.!

ខេត្តតាកែវ ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់បានអោយដឹងថា កាសុីណូ”ភ្នំដិន” នៅតែបន្តបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុី សងយ៉ាងគគ្រឹកគគ្រេងដដែល គេនៅមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ។បញ្ហានេះហើយដែលធ្វើអោយមហាជនក៍ដូចប្រជាពលរដ្ឋ រិះគន់ដាក់ការសង័្សយថា ប្រហែលឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានទេដឹង? ដោយ ហេតុ ថាបុគ្គលម្ចាស់កាសុីណូ “ភ្នំដិន” នៅតែបន្តបើកដំណើរការអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងផ្ទុយពីច្បាប់អនុញ្ញត!ផ្គើនបទបញ្ជានាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។
ប្រភពពីក្រុមអ្នកញៀនល្បែងចេញចូលលេងនៅក្នុងកាស៊ីណូ “ភ្នំដិន” បានអោយដឹងថា បុគ្គលម្ចាស់ទីតាំងបនល្បែងសុីសងមួយកន្លែងនេះហ៊ានបើកដំណើរការអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់!បណ្តោយអោយ បុគ្គលម្ចាស់កាស៊ីណូ”ភ្នំដិន” ធ្វើអ្វីៗតាមអំពើចិត្តបើកដៃអោយពលរដ្ឋខ្មែរចេញចូល លេងល្បែងសុីសងក្នុងកាសុីណូដោយសេរី មិនញញើតបទបញ្ជានាយករដ្ឋមន្រ្តី នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកុម្ភ:ឆ្នាំ ២០២៤ កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែង សុីសងគ្រប់ប្រភេទផ្សង សំណាងគ្មានការលើកលែង។ដោយឡែកសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឃុំ ស្រុក បណ្តោយអោយបុគ្គលម្ចាស់កាស៊ីណូ”ភ្នំដិន ” បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងស៊ីសងនៅក្នុងកាសុីណូយ៉ាងគគ្រឹកគគ្រេងផ្ទុយពីលិខិតអនុញ្ញាតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុញ្ញាតអោយធ្វើអាជីវកម្ម។ចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ចុះទប់ស្កាត់និងបង្រ្កាបនោះទេ ។

ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គួរចាត់មន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់ម្ចាស់កាសុីណូ “ភ្នំដិន” ដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងយ៉ាងគគ្រឹក គគ្រេងនោះផង។ជាងនេះទៀតនោះភាពទាក់ទាញរបស់ម្ចាស់កាសុីណូអោយពលរដ្ឋខ្មែរចូលទៅលេងល្បែងសុីសងឈ្នះរង្វាន់ម៉ូតូ នេះគឺដូចជាបង្កើនជំរុញនិងពង្វក់ពលរដ្ឋខ្មែរអោយវង្វេងក្នុងអាបាយមុខល្បែងសុីសងនេះដែលផ្ទុយពីលិខិតអនុញ្ញាតរបស់កម្ពុជា ។

ដូច្នេះហើយលោក វុី សំណាង អភិបាលខេត្តតាកែវ.លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជ អាវុធហត្ថខេត្តតាកែវ អាណត្តិទី៧ គួរដាក់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាប បុគ្គលម្ចាស់កាសុីណូ”ភ្នំដិន” ប្រព្រឹត្តរំលោភលើអាជ្ញាប័ណ្ណ កាសុីណូ” កំសាន្ត” របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតហើយទាន ។ប្រភពបន្តថា ម្ចាស់កាស៊ីណូ “ភ្នំដិន”មួយកន្លែងនេះមានខ្នងបង្អែករឹងមាំ ទើបហ៊ាន បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង សុីសងយ៉ាងគគ្រឹក គគ្រេងរាល់ថ្ងៃដោយមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងការបង្រ្កាបនោះឡើយ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ល្បែង ជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតបើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់. រាប់មុឺនដុល្លារក្នុងមួយថ្ងៃៗប្រមូលផ្តុំគ្នាចូលលេងល្បែងក្នុងកាសុីណូ “ភ្នំដិន”យ៉ាងសប្បាយស្រែកហ៊ោកញ្រ្ចៀវកងរំពងផ្គើននឹងបទបញ្ជានាយករដ្ឋមន្រ្តី។ប្រភពខ្លះបន្តថាបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធពីរអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំស្រុកគឺម្ចាស់ កាស៊ីណូ” ភ្នំដិន”មិនអាចបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុី សងបានដូចសព្វថ្ងៃបានឡើយ។ បញ្ហានេះធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរឆក់.ចោរប្លន់. ចោរលូច. ចោរគាស់ផ្ទះ គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដែលបញ្ហានេះលោក វុី សំ ណាង អភិបាលខេត្តតាកែវ. លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវនិងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជារការកងរាជអាវុធហត្ថខេត្តតាកែវ អាណត្តិទី៧ គួរចាត់វិធានការទប់ស្កាត់និងបង្រ្កាប ម្ចាស់កាសុីណូ “ភ្នំដិន” ស្ថិតនៅភូមិក្នុងសាស្ត្រខាងលើអោយមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!