ភ្នំពេញ៖ តាមប្រភពរាយការពីប្រជាពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែលើ បានអោយដឹង ថា បុគ្គលដែលជនជាតិចិនហ៊ាន បេីកល្បែងស៊ីសងបង្កប់នៅក្នុងខុនដូជិតគល់ស្ពានអាកាសក្បាលថ្នល់ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បើកអោយក្រុម ញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបហ៊ានបើកល្បែងតាមអំពេីចិត្តមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ។
ប្រភពបន្តថាកាលកន្លងមកបទល្មើស លួច ឆក់ ប្លន់ ហឹង្សា គ្រឿងញៀនសុទ្ធសឹងចេញ ផ្តើមចេញពីល្បែងសុីសងទាំង នោះធ្វើអោយពលរដ្ឋរស់នៅក្បែរនោះមានការភ័យខ្លាចស្នើរដល់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការដ្ឋាននគរបាលខណ្ឌមានជ័យនិងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ គួរចាត់វិធានការទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងស៊ីសងជនជាតិចិនបើកបង្កប់ក្នុងខុនដូជិតស្ពានគល់អាកាសក្បាលថ្នល់បើកលេងយ៉ាងគគ្រឹកគគ្រេងមិនញញើតអាជ្ញាធរនិងសមត្ថកិច្ចបន្តិចសោះឡើយ។តើឯណាទៅ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញអនុវត្ត។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើស្នើដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងមន្រ្តីជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបទីតាំងល្បែងស៊ីសងរបស់ជនជាតិ ចិនច្រើនប្រភេទបើកបង្កប់ក្នុងខុនដូលក្ខណៈទ្រង់ទ្រាយធំនៅក្នុងភូមិសាស្រ្តខាងលើឲ្យមានប្រសិទ្ធភាពផងស្របតាមគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕មានត
ល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនមួយកន្លែងបើកបង្កប់នៅក្នុងខុនដូនៅក្បែរស្ពានអាកាសក្បាលថ្នល់ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់បង្រ្កាប.!
Filed in: សង្គម