ត្បូងឃ្មុំ៖ ប្រភពពីឈ្មួញនិងអាជីវករដែល នាំចូលបន្លែផ្លែឈើនិងទំនិញពីប្រទេសវៀត ណាមតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បានអោយដឹងថា សម្រាប់បន្លែផ្លែឈើ១រ៉ឺម៉ក ត្រូវបង់លុយចាប់ពី៨ម៉ឺនរៀល ទៅ១០ ម៉ឺនរៀល.រថយន្តសាំយ៉ុងត្រូវបង់ចាប់ពី២០ ម៉ឺនរៀលទៅ៣០ ម៉ឺនរៀល និងរថយន្តធំបង់ចាប់ពី៣០មុឺនរៀលទៅ៥០ មុឺនរៀល តាមការកំណត់របស់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ជាកំហិត។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្តថា លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងពង្រាយមន្រ្តីនគរបាលក្រោមឱវាទនិងជនសុី វិលគាបយកលុយពីពួកគាត់ដោយគ្មានការ យោគយល់ឡើយ ហើយបើកដៃអោយ មេឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់តាមអំពើចិត្ត។
ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករតូចតាចអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរ បាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មេត្តាពិនិត្យចាត់វិធានការស្រាវជ្រាវទប់ស្កាត់ភាពមិនប្រក្រតីពុករលួយរបស់លោក ស ថេន និងបក្ខពួក ដែលប្រព្រឹត្តរបៀបអំពើពុករលួយផងទាន។
ប្រភពដដែលបានបន្តអោយទៀតថា បន្លែផ្លែឈើនិងទំនិញឈ្មួញនាំចូលពីប្រទេស វៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រឈមនឹងការលំបាកកាន់តែខ្លាំងដោយសារសមត្ថកិច្ចច្រើនស្ថាប័នប្រចាំការនៅច្រកនិងសមត្ថកិច្ចតាមដងផ្លូវគាបយកលុយលើតុក្រោមតុច្រើនៗតាមការ កំ ណតមិនអាចរំលងបានធ្វើអោយពួកគាត់ ជួបហានីភ័យខ្លាំងជាងពេលមុនៗ។បញ្ហានេះលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោ ប្រវេសន៍ស្រាវជ្រាវទប់ស្កាត់ភាពមិនប្រក្រតី ពុករលួយរបស់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងដែលប្រព្រឹត្តរបៀបពុករលួយ។មួយរយៈចុងក្រោយនេះលោក ស ថេន និងបក្ខពួកអង្គុយចាំរាប់ក្បាលរថយន្តឈ្មួញដឹកទំនិញពីប្រទេសវៀតណាមចូល មកប្រទេសខ្មែរគាបយកលុយតាមអំពើចិត្ត គ្មានឈ្មួញឬអាជីវករណាហ៊ានតវ៉ាជាមួយលោក ស ថេន នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងផ្លុងបានឡើយ។
ប្រភពមន្រ្តីដែលស្និតលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងបានបង្ហើបអោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ ទើបលោក ស ថេន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ ចំណែកលោកឧត្តមសេនីយ៍ ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល អភិបាលខេត្តត្បូង ឃ្មុំ រក្សាភាពស្ងៀមស្ងាត់ !មិនហ៊ានប៉ះពាល់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងព្រោះដឹងថាលោក ស ថេន មានខ្នងបង្អែកក្រាស់គ្រែលទើបធ្វើទង្វើភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ស ថេន ត្រូវបានលាតត្រដាងជាបន្ត បន្ទាប់យ៉ាងណាក៏លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ សម្ងំស្ងៀមស្ងាត់ឈឹងតែម្ដង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត