ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាសុីណូគ្មានស្លាកយីហោស្ថិតនៅក្នុងភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ស្វាយរៀង៖ គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទ ផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកល្បែងសុីសងខុសច្បាប់មួយកន្លែងបង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោដែលស្ថិតនៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!បណ្ដោយអោយបុគ្គលម្ចាស់កាសុីណូបើកល្បែងសុី សងយ៉ាងគឃ្លើនផ្គើនបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានអោយដឹងថា កាសុីណូគ្មានស្លាក់យីហោបើកបង្កប់ល្បែងសុីសងជាច្រើនប្រភេទអោយពលរដ្ឋខ្មែរចេញចូលលេងដោយសេរីនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលគគ្រឹគគ្រេង យ៉ាងអនាធិបតេយ្យ។ល្បែងសុីសងរួមមាន៖មាន់ជល់ បៀ អាប៉ោង យូគី ហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតយ៉ាងពេញបន្ទុក! ប្រហែលបុគ្គលនោះអាងខ្នងបង្អែករឹងមាំ អំណាចធំហើយ បានហ៊ានបើកល្បែង សុីសងបង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោ បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចេញចូលលេងផ្ទុយពីច្បាប់អនុញ្ញាត.ប្រឆាំងនាយករដ្ឋមន្ត្រី!ល្បែងស៊ីសងបង្កប់ក្នុងកាសុី ណូដែលមានទីតាំងស្ថិតនៅភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានគៀងគរប្រមូលផ្តុំពលរដ្ឋខ្មែរមកពីបណ្តាខេត្តនានាចេញចូលទៅមកលេងល្បែងសុីសងនៅក្នុងកាសុីណូគ្មានស្លាកយីហោមួយកន្លែង នេះយ៉ាងគគ្រឹកគគ្រេងចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់មន្រ្តីក្រោមឱវាទចុះមកទប់ស្កាត់និងបង្រ្កាបនៅឡើយទេ! ធ្វើអោយមហាជនរិះគន់ដាក់ការសង្ស័យ ថា ឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះទេដឹង?ទើបមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបសោះ។

សូមបញ្ជាក់ថាទីតាំងល្បែងសុីសងខុសច្បាប់បង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោមួយកន្លែងនេះនៅតែបន្តបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងរាល់ថ្ងៃ ដែលស្ថិតនៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងបណ្តោយអោយម្ចាស់ ល្បែង សុីសងខុសច្បាប់បង្កប់ក្នុងកាស៊ីណូគ្មានស្លាកយីហោ នៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមចេញចូលលេងល្បែងសុីសងយ៉ាងរំភើយ រីឯសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ។

ប្រភពពីក្រុមអ្នកញៀនល្បែងដែលធ្លាប់ចូលទៅលេងក្នុងកាសុីណូគ្មានស្លាកយីហោបានអោយដឹងថា ម្ចាស់កាស៊ីណូគ្មានស្លាកយី ហោនៅភូមិទួលកន្តើយនៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត តែងតែអួតអាងប្រាប់ក្រុមញៀនល្បែងអោយចូលមកលេងល្បែងកន្លែងខ្លួនធានាសុវត្ថិ ភាព ១០០% ព្រោះថាខ្លួនបានរត់ការបង់ សួយសារជូនមន្រ្តីជំនាញពាក់ព័ន្ធមូលដ្ឋានអស់ហើយ! ស្រែកហ៊ោកញ្ជៀវកងរំពងចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់ រាប់មុឺនដុល្លារ ក្នុងមួយថ្ងៃៗជាពិសេសអាប៉ោងសុីគ្នាល្បីល្បាញពេញក្នុងកាសុីណូ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ។

ប្រជាពលរដ្ឋរស់នៅក្បែរកាស៊ីណូគ្មានស្លាកយីហោ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតកំពុងតែព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្មចោរលួច ចោរ ឆក់.ចោរប្លន់. ចោរគាស់ផ្ទះ. គ្រឿងញៀននិងប្រើអំពើហឹង្សាគ្រួសារដើមចមកើតចេញពីល្បែងសីុសងនេះឯង។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើស្នើដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាប់ទីតាំងបនល្បែងសុីសងខុស ច្បាប់បង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោខាងលើនេះផងទាន។

ដូច្នេះលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តស្វាយរៀង មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះ ទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុង កាស៊ីណូគ្មានស្លាកយីហោដែលស្ថិតនៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត អោយមានប្រសិទ្ធភាព!ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com) យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីសាមុីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!