ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក.!

ខេត្តព្រៃវែង៖ ប្រភពពីអាជីវករបានបង្ហើបអោយដឹងថា ការផ្លាស់ប្ដូរនាយប៉ុស្តិ៍ថ្មី អោយមានការល្អប្រសើរ ប៉ុន្តែផ្ទុយទៅវិញអំពើពុករលួយនៅតែកើតមានដដែល ថ្មីៗនេះគេសង្កេតឃើញថាលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកការពារព្រំដែនស្វាយអាង៉ោងថ្មីបានដាក់ពង្រាយកូនចៅមន្ត្រីក្រោមឱវាទនិងជនសុីវិលអង្គុយចាំយកលុយពីជនជាតិ វៀតណាមឆ្លងដែន ឆ្លងកាត់ប៉ុស្ដិ៍(ត្រួតពិនិត្យឯកសារ)អោយបានត្រឹមត្រូវតាមពិតអង្គុយ ចាំយកលុយដាក់ហោ ប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ។

យោងតាមប្រភពពីប្រជាពលរដ្ឋជនជាតិវៀត ណាមដែលចេញចូលឆ្លងកាត់ទីនោះបានឲ្យដឹងថា លោកនាយប៉ុស្តិ៍ត្រួតពិនិត្យតម្រូវឲ្យពួកគេបង់លុយក្នុងមួយនាក់ (២០ម៉ឺនដុង) ស្មើនិង (៣១០០០រៀល) មិនចាំបាច់មានឯកសារអ្វីទាំងអស់។ទោះបីអ្នកមកទិញគោ. ក្របីឬអ្នកលេងល្បែងមាន់ជល់កាសុីណូ “៣៣” ឆ្លងដែនចូកមកទឹកដីខ្មែរខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រត្រឹមត្រូវនោះទេ!គឺសំខាន់បង់លុយតាមការកំណត់របស់ មន្រ្តីប្រចាំការច្រកក្រោមការគ្រប់គ្រងរបស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោងជាការស្រេចតាមការកំណត់មិនអាចតវាបាន។

ប្រភពពីប្រជាពលរដ្ឋនៅក្បែរតំបន់ច្រករបៀងស្វាយអាង៉ោងបានបន្តអោយដឹងទៀតថា លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរ បាលច្រកការពារព្រំដែនស្វាយអាង៉ោង និងបក្ខពួក កំពុងតែសប្បាយប្រមូលលុយដាក់ ហោប៉ៅចែកគ្នាធ្វើមានធ្វើបាននិង បើកដៃឲ្យឈ្មួញតូច ធំ នាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ ។

ប្រភពបានបន្ថែមថា មួយរយៈចុងក្រោយនេះ សមត្ថកិច្ចពាក់ពន្ធ័ប្រចាំការនៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់សប្បាយប្រមូលលុយតាមរបៀបពុករលួយដាក់ហោប៉ៅចែកគ្នាធ្វើមានបានជាថ្នូរបើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាម កាន់ តែច្រើនឡើងៗនិងជនអន្តោវេសន៍វៀតណាមឆ្លងដែនចេញចូលមកលេងល្បែងសុីសងនៅ កាសុីណូ”៣៣” ច្រកការពារព្រំដែនស្វាយ អាង៉ោងយ៉ាងគគ្រឹកគគ្រេងដោយរលូន!តាម រយៈការបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាម យ៉ាងពេញបន្ទុកដោយមានការសម្របសម្រួលបើកដៃពី សំណាក់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរ បាលច្រកការពារព្រំដែនស្វាយអាង៉ោងនឹងក្រុមមន្រ្តីពាក់ព័ន្ធជាច្រើនទៀតប្រចាំការច្រកប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ មិនញញេីតនិងអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាម បានបន្ថែមឲ្យដឹងទៀតថា សព្វថ្ងៃពួកគាត់ សល់កម្រៃតិចតួចណាស់ពីព្រោះសមត្ថកិច្ចច្រើនស្ថាប័ន នៅប្រចាំច្រកព្រំដែននិងសមត្ថកិច្ចនៅតាមផ្លូវ គាបយកលុយច្រើនៗ!ពួកគាត់បានបញ្ជាក់ទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនបានទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក័យប័ត្រពន្ធរដ្ឋអោយត្រឹមត្រូវនោះទេ! ហើយគ្មានឈ្មួញណាម្នាក់អាចរំលងលោក មុំ សារ៉េន មេប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្ខពួកបានឡើយ! ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញ ពីប្រទេសវៀតណាម កាត់តាមច្រកស្វាយអាង៉ោង ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលរបស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកការពារ ព្រំដែនស្វាយអាង៉ោងនេះ។

ពាក់ព័ន្ធនូវភាពមិនប្រក្រតីពុករលួយរបស់លោក មុំ សារ៉េន នាយប៉ុសិ៍ខាងលើក្រុមឈ្មួញនិងអាជីវករសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ.លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងរួមនិងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នីតិកាលទី៧ មេត្តាចុះពិនិត្យស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោងផង!ពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើ ពុកពុករលួយរបស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកការពារព្រុំដែនស្វាយអាង៉ោង និងបក្ខពួកកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយនេះផង។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn- tv. com) យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកការពារព្រំដែនស្វាយអាង៉ោង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!