ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង កាន់តំណែងដុះស្លែ បើកភ្លើងខៀវឱ្យក្រុមរថយន្តខ្នាតយក្សធំៗដឹក ទំនិញគេចពន្ធតាមច្រករបៀងធ្លកថ្មីក្នុងស្រុកកំពង់រោទិ៍កំពុងបំផ្លាញផ្លូវឱ្យរងការខូចខាតដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន.!

ស្វាយរៀង៖ប្រភពរាយការណ៍ថា សព្វថ្ងៃ នេះទំនិញគេចពន្ធកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង តាមច្រករបៀងធ្លកថ្មី ក្នុងឃុំត្នោត ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង រថយន្ត ធំៗកំពុងបំផ្លាញផ្លូវក្នុងសហគមន៍ នៃស្រុកកំពង់រោទិ៍ក្រោមក្រសែ ភ្នែករបស់ពួកមន្ត្រីគយ ដោយមិនខ្វល់អំពីបញ្ហាទំនិញគេចពន្ធនេះឡើយ។ លោកហេង សំបូរប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង មិននិយាយអ្វីទាល់តែសោះអំពីបញ្ហានេះពេលដែលអ្នក កាសែតសួរនាំអំពីបញ្ហាទំនិញគេចពន្ធតាមច្រករបៀងខាងលើនេះ។

បើតាមប្រភពបានអោយដឹងថា ថ្មីៗនេះគេសង្កេតឃើញ ក្រុមរថយន្តធុនធំខ្នាតយក្សប្រភេទវ៉េអង១គ្រឿងដឹកទំនិញធ្ងន់ខ្ពស់កប់ ពពក បម្រុងឆ្លងដែនចូលទៅប្រទេសវៀត ណាម សង្ស័យជាទំនិញគេចពន្ធ មកដល់កណ្តាលផ្លូវស្រាប់តែក្រឡាប់ផ្ងារជើងច្រងាង ៗ នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវលំស្ថិតក្នុងភូមិព្រៃរបឹស ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ បើតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រឡាប់នេះប្រភេទវ៉េអង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A- 0499 ដឹកទំនិញខ្ពស់ កប់ពពក លុះដល់ចំណុចកើត ហេតុខាងលើ ក៏ក្រឡាប់ផ្ងារជើង តែមិនបង្កឲ្យគ្រោះ ថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវឡើយ។ អ្នកភូមិជិតនោះខ្សឹបខ្សៀវថាទំនិញទាំងចេញនិងចូលតាមច្រករបៀងខាងលើគឺជាទំនិញភាគច្រើនគេចពន្ធទាំងស្រុង។

ប្រភពបន្តថា ប៉ុន្មានខែចុងក្រោយនេះ គេឃើញរថយន្តយីឌុបធុនធំៗ ប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ផ្ទុក ទំនិញចាប់ពី៤០ ទៅ៥០តោន ធ្វើចរាចរណ៍លើផ្លូវកៅស៊ូ ឆ្លងកាត់ឃុំចំនួន៤ គឺចេញពីផ្លូវជាតិលេខ១ ចំណុចភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ឆ្លងកាត់ឃុំខ្សែត្រ ឃុំសំឡី ឆ្ពោះទៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ បង្កឲ្យបាក់ស្រុតផ្លូវក្រាលកៅស៊ូជា ច្រើនកន្លែងហើយបន្តទៅតាមផ្លូវលំជនបទ ឆ្លងកាត់ភូមិព្រៃរបឺស និងភូមិធ្លកថ្មី បង្កឲ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅសំបុកមាន់ ពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំងដោយសារតែរថយន្តធុនយក្សទាំងនេះបំផ្លាញ។

ប្រភពបន្តទៀតថា រថយន្តដឹកទំនិញទាំងនេះធ្វើចរាចរណ៍រាល់ថ្ងៃ ក្នុង១ថ្ងៃៗចាប់ពី៣ គ្រឿងទៅ៥គ្រឿង, ថ្ងៃខ្លះ១០ គ្រឿងឯណោះ, ហើយរថយន្តដឹកទំនិញទៅផ្ទេរ នៅលើផ្លូវលំជិតព្រំដែនត្រង់ចំណុចប៉ុស្តិ៍ច្រករបៀងធ្លកថ្មីស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រថយន្តវៀតណាមបានឆ្លង ដែន ចូលមកក្នុងដីខ្មែដើម្បីផ្ទេរទំនិញនៅក្នុងដី ខ្មែរពេលថ្ងៃរហូតដល់វេលាម៉ោងជិត៧យប់ទើបដឹកចូលទៅប្រទេសវៀត ណាម ដោយគ្មានសមត្ថកិច្ចជំនាញណាមករំខានឡើយ។

ប្រភពប្រាប់ថា នៅចំណុចច្រក របៀងធ្លកថ្មីនេះ ឈ្មួញវៀត ណាមតែងតែយករថយន្ត ឆ្លង ដែនចូលមកដីខ្មែររៀងរាល់ថ្ងៃ រង់ចាំឈ្មួញខ្មែរដឹកទំនិញមកផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេស វៀតណាម ទំនិញរួមមាន ស្ករ. ស គ្រឿងអេឡិចត្រនិច បារីស៊ែត, ក្រណាត់គីប និងសំលៀក បំពាក់ ដែលគេសង្ស័យជាទំនិញគេចពន្ធដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរទេត្រូវបានគេសង្ស័យ ថា ត្រូវថ្នាំសណ្ដំឈ្មួញអស់ហើយមើលទៅ។ ប្រជាពលរដ្ឋនៅតំបន់នោះប្រាប់ថា មិនមាន ការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញថា តើទំនិញនោះជាប្រភេទអ្វីឲ្យច្បាស់លាស់ឡើយ ។ មន្ត្រីនៅតំបន់នោះនិយាយថាឈ្មួញទាក់ ទងជាមួយ មេគយខេត្តស្វាយរៀងរួចហើយ ដូច្នេះមិនបាច់ត្រួតពិនិត្យអ្វីនោះទេ។

ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាសមត្ថកិច្ចមួយចំនួនរិះគន់អាជ្ញាធរមានសមត្ថកិច្ចថា បើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តដឹកទំនិញ ធុនធំប្រភេទវ៉េអងចំណុះចាប់ពី៤០ ទៅ៥០ តោន ធ្វើចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ជាចំណងដៃជូនប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ ធ្វើដំណើរនិងផ្លូវលំដែលរាជរដ្ឋាភិបាលស្ថាបនាឡើងជូនប្រជាពលរដ្ឋធ្វើដំណើរជាពិសេស មន្ត្រីសោធននិវត្សន៍ធ្វើដំណើរទៅទីតាំងផ្ទះ១០០ខ្នង ដែលរាជរដ្ឋាភិ បាលបានសាងសង់ជូនមន្ត្រីសោធននិវត្សន៍នៅតាមបណ្តោយព្រំដែន ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ និងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា បច្ចុប្បន្នបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចក្រហេង ក្រហូងក្លាយជាសំបុកមាន់ជាបណ្តើរៗហើយ បើគ្មានការទប់ស្កាត់ទេ គឺផ្លូវថ្នល់ត្រូវខូចអស់ជាមិនខាន។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ហេង សំបូរ មេសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងនិងបក្សពួក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!