ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវអោយសុីជម្រៅលោក កត់ ណៃ មេគយច្រកអូររំដួលអនុញ្ញាតឲ្យឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរដោយសេរី ទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.!

បាត់ដំបង៖ប្រភពពីអាជីវករចេញចូលតាមច្រកអូររំដួលបានអោយដឹងថាលោក កត់ ណៃ មេគយច្រកអូររំដួល ដេកសោយ សុខជា មួយទំនិញគ្រប់ប្រភេទកំពុងតែសម្រុកចេញយ៉ាងគគ្រឹក គគ្រេងតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថាជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញផ្សេងៗជាច្រើនប្រភេទគេចពន្ធឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។

ប្រភពពីមន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថា លោក កត់ ណៃ បាននឹងកំពុងបណ្ដែត បណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ជាមួយក្រុមឈ្មួញដែលរកស៊ីដឹក ទំនិញឆ្លងដែនពីប្រទេសថៃចូលមកប្រទេស កម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លងដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ដូច្នេះគេមិនដឹងថាតើហេតុអ្វីដែលឈ្មួញបាននាំចូលមកបាននោះទេបញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ ។

ប្រភពព័ត៌មានបានអោយដឹងថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ពន្ធមិនគ្រប់ផងដែរ ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃ ទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់ ។ ពោលគឺសមត្ថកិច្ចអ្នកបើកបារ៉ាស់ច្រកព្រំដែនតំបន់នោះឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ហេតុនេះហើយទើបប្រជាពលរដ្ឋនិយាយថា គេមើលឃើញថា នូវភាពមិនប្រក្រតីពុករលួយនៃការអនុ ញ្ញាតឲ្យក្រុមឈ្មួញដឹកទំនិញចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃនិងទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កត់ ណៃ មេស្នាក់ការគយច្រកតំបន់អូររំដួលយ៉ាងសុខស្រួល ។

ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគ ច្រើនជួលជនស៊ីវិលឲ្យចាំយកលុយពីរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថា ហេតុណា មួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចដោយមិនប្រាប់ឱ្យបងៗ សុីវិល ដែលឈរចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។ប្រភពបន្តថា ជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយហាក់មាន អំណាចខ្លាំងសម្បើមដៃ ជាមួយឈ្មួញរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែនទាំងនោះ។ រវាងឈ្មួញអ្នករកស៊ីនិងជនស៊ីវិលដែលប្រចាំការនៅច្រកព្រំដែនអូររំដួល មានការយល់គ្នាយ៉ាងច្បាស់លាស់ដោយក្រុមដែលរកស៊ីដឹកទំនិញទាំង នោះគ្រាន់តែឃើញជនស៊ីវិលនៅឈរកន្លែងណា គឺទៅតាមជួបដល់កន្លែងនោះតែម្ដង។

ថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជាមួយលោកមេស្នាក់ការគយមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយលោក កត់ ណៃ ជាមុន រីឯអ្នករងគ្រោះជាងគេគឺប្រជាពលរដ្ឋស៊ីឈ្នួល ដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុកប៉ុណ្ណោះ។ នៅច្រកព្រំដែនអូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនេះក៏មានបញ្ហាទំនិញសាច់ខូចគុណ ភាពដែលឈ្មួញបានរៀបចំ។ ព្រោះថានៅចំណុចព្រំដែនអូររំដួលនេះគ្មានការត្រួតពិនិត្យឲ្យ បានម៉ត់ចត់នោះឡើយ។ អស់ លោកមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមទាំងគយ មិនបានត្រួតពិនិត្យទំនិញនាំចូលនោះទេ។ ទំនិញឆ្លងកាត់ច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ ចត់នោះឡើយពោលគឺឲ្យតែហុចលុយតាមការកំណត់ជាការស្រេចចប់បញ្ហា។បញ្ហានេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយនូវតាមដងផ្លូវ គួរចាត់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កត់ ណៃ មេស្នាក់ការគយច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបក្សពួក ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក កត់ ណៃ មេស្នាក់ការ គយច្រកតំបន់អូររំដួល រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!