ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែងពង្រាយកូនចៅគ្រប់ច្រកល្ហកគាបយកលុយពីក្រុមអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមតាមអំពើចិត្ត.!

ព្រៃវែង៖ប្រភពថ្មីៗក្រុមអាជីវករដែលរកសុី ដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេស វៀតណាមឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់រាជធានីភ្នំពេញបានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធអោយដាក់ការស្រាវ ជ្រាវ នូវភាពមិនប្រក្រតីពុករលួយរបស់មេ សាខាគយខេត្តព្រៃវែង លោក មួង ដារ៉ា ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ពង្រាយកូនចៅគ្រប់ច្រកល្ហកតាមដង ផ្លូវជាតិនានាក្នុងភូមិសាស្រ្ត ខេត្តព្រៃវែង គាបយកលុយអាជីវករតូចតាចនិងឈ្មួញដើម្បីស្រង់ដើមនិងឃុប ឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញពីទីក្រុង ហូជីមុិញប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកចូលមកកាន់រាជធានីភ្នំពេញ ។

ប្រភពបង្ហើបអោយដឹងថា លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកសុីដឹកទំនិញនិងពលរដ្ឋរិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។

ប្រភពខ្លះបានអោយដឹងទៀតថា សូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួក គេបង់លុយដាក់ ខែជូនមន្រ្តីគយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។

ប្រភពបានអោយដឹងថា លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បើទោះបីត្រូវបានមហាជនលាតត្រដាងនូវភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើបលោក មួង ដារ៉ា បណ្ដោយអោយមេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយឈ្មួញនាំ ចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយសេរី គ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះបីពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចរាល់ហើយនោះក៍ដោយក៏លោកគយតម្រូវអោយ ឈប់ឡានចូលបង់លុយអោយក្រុមមន្រ្តី គយឬសន្តិសុខយាមតូបខាងមុខអោយបង់ លុយចំនួន ២០០,០០០មុឺនរៀល រុឺម៉ក ១ គ្រឿងរីម៉ូតូដឹកបន្លែត្រូវក្រុមលោកគយនិងក្រុមសន្តិសុខយាមខាងមុខនោះអោយបង់ លុយចាប់ពី ៨មុឺន~ ១០មុឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែ ឈើវិញគឺត្រូវបង់លុយចាប់ពី២០ មុឺន~ ៣០ មុឺនរៀល ក្នុងមួយគ្រឿងៗជាកំហិតតាមការកំណត់របស់លោកមេសាខាគយមិនអាចតវ៉ាបានដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។

ប្រភពស្និទ្ធនឹងលោក​ មួង ដារ៉ា បានបង្ហើបអោយដឹងថា លោក មួង ដារ៉ា ចំណាយដើម ទុនអស់ច្រើនសន្ធឹកសន្ធាប់ ទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ប្រើគ្រប់វិធីសាស្រ្តដើម្បីស្រង់ដើម។ លោក មួង ដារ៉ា ទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី០៦ខែកក្កដា ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្នលោកមិនបានចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់មេៗការិយាល័យគយនៅតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយនីមួយៗនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យក៏ដូចជា ប្រធានការិយា ល័យគយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រីសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើ ពុករលួយច្រើនបែបច្រើនយ៉ាង រួមនិងប្រធានការិយាល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរការល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះ លែងដៃផងដែរ។

ប្រភពពីមន្រ្តីនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមដោយរលូន។ រីឯលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរនោះទេ!បើកដៃអោយឈ្មួញនាំចេញចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ដោយឡែកនាពេលថ្មីៗនេះមានការបែកធ្លាយភាពមិនប្រក្រតីពុករលួយគយច្រកទ្វារព្រំដែនបន្ទាយចក្រី ទារលុយពីរថយន្តដឹកស្វាយចូលទៅប្រទេសវៀតណាម ក្នុងមួយជើងៗចាប់ពី ៦៥ មុឺនរៀលទៅ១លានរៀល ពួកគាត់បានបញ្ជាក់ថា ការបង់លុយរបស់គាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬ វិក័យបត្របង់ប្រាក់ពន្ធរដ្ឋនោះទេ។ ដូច្នេះហើយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅទៀតនោះទេ? ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវចាត់វិធានការ ទប់ស្កាត់អំពើពុករលួយក្រុមមន្ត្រីគយតាម ដងផ្លូវនិងនៅតាមច្រកនីមួយៗដាក់ការ ស្រាវជ្រាវសេីុបអង្កេតអោយសុីជម្រៅទៅ លើមេៗការិយាល័យច្រកមុឺនជ័យច្រកបន្ទាយចក្រី. ច្រកកោះរការនិងច្រកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់ លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើកដៃអោយក្រុមរបស់ខ្លួនប្រមូល លុយស្រង់ដើមតាមរបៀបអំពើពុករលួយ   ជិះសេះលែងដៃ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!