ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ”ហ័ងសុឹហូលីដេ” ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ៖តាមប្រភពរាយការណ៍ពីពលរដ្ឋរស់ នៅសង្កាត់ទន្លេបាសាក់ បានអោយដឹងថា ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិ ចិនដែលមានយីហោ”ហ័ងសុឹហូលីដេ”មួយកន្លែងចុះពីស្ពានហង្សបត់ឆ្វេងបន្តិចនៅខាងឆ្វេងដៃ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការអោយពលរដ្ឋខ្មែរនិងជនជាតិចិន ប្រុស ស្រី ក្មេង ចាស់ ចូល លេងល្បែងយ៉ាងគគ្រឹកគគ្រេងទាំងយប់.ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់! មិនទាន់ចាត់កម្លាំងជំនាញក្រោមឱវាទចុះមកធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ!។

ប្រភពបន្តអោយដឹងថា បុគ្គលដែលហ៊ានបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតយីហោ “ហ័ងសុឹហូលីដេ” មួយកន្លែងនេះ ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយទើបហ៊ានបើកល្បែងអោយពលរដ្ឋខ្មែរនិងជនជាតិចិនលេងតាមទំនើង ចិត្តមិនញញើតអ្វីទាំងអស់។

មជ្ឈដ្ឋានខាងក្រៅក៍ដូចពលរដ្ឋរស់នៅក្បែរទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ដែលមានយីហោ”ហ័ងសុីហូលីដេ” ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ត្រូវបានមហាជន រិះគនថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ និងមានខ្នងបង្អែករឹងមាំ នោះទេ ម្ល៉េះម្ចាស់ បនល្បែង ហ្គេមបាញ់ត្រីខុសច្បាប់យីហោ” ហ័ងសុឹហូលីដេ” មិនអាចសាងភាពល្បីល្បាញនៅលើទឹកដី ខណ្ឌចំការមន បានឡើយ។

ជាងនេះទៅទៀត ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទ របស់ ជនជាតិចិន យីហោ”ហ័ង សុឹហូលីដេ”ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន មួយកន្លែងនេះកំពុងបើកដំណើរការអោយពលរដ្ឋខ្មែរនិងជនជាតិចិនបើកលេងយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ គេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មានវិធានការបង្កាប នោះទេ!ធ្វើអោយមហាជនក៍ដូចប្រជាពលរដ្ឋមូល ដ្ឋានដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ប្រហែលសម្ងំទទួលលាភ សក្ការៈពីម្ចាស់បនល្បែងសុីសងខាងលើ រួចរាល់អស់ ហើយទេដឹង? ទើបមិនហ៊ានបង្រ្កាប។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានសព្វថ្ងៃមានការព្រួយបារម្ភភ័យ ខ្លាចបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម.ចោរលួច. ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ.គ្រឿងញៀនប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។

អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វ ផ្សាយ ដើម្បីពាំនាំដំណឹងអំពីសកម្មភាពក៏ដូចព្រឹត្តិការណ៍ក្នុងការជំរាបជូនដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប! ជុំវិញករណីទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀត របស់ជនជាតិចិន យីហោ”ហ័ងសុឹហូលីដេ”ស្ថិតក្នុងភូមិសាស្ត្រខាងលើសូមអំពាវនាវដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ.លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយីឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់នៅក្នុងមូលដ្ឋានភូមិសាស្រ្តខាងលើអោយមានប្រសិទ្ធភាពដើម្បី ពង្រឹង សន្តិសុខ សង្គម ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!