ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញនិងអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅមេគយចល័តស្ថិតនៅលើផ្លូវជាតិលេខ ៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាបយកលុយពីក្រុមអាជីវករនិងឈ្មួញរកសុីដឹកបន្លែផ្លែ ឈើនិងទំនិញតាមរថយន្តសាំយ៉ុងតាមទំនើងចិត្ត.!

ខេត្តត្បូងឃ្មុំ៖ តាមប្រភពពីក្រុមឈ្មួញនិងអាជីវករនិងឈ្មួញរកសុីដឹកជញ្ជូនបន្លែផ្លែ ឈើទំនិញចេញចូលពីប្រទេសវៀតណាមឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៧ អំពាវ នាវដល់លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុក រលួយនិងក្រសួងពាក់ព័ន្ធនានា គួរដាក់ការស្រាវជ្រាវអោយសុីជម្រៅជុំវិញភាពមិនប្រក្រតីពុករលួយរបស់ក្រុមគយចល័តមួយកន្លែងស្ថិតនៅលើផ្លូវជាតិលេខ ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តអំពើពុករលួយប្រមូលលុយពីក្រុមអាជីវករនិងឈ្មួញដឹកទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។

ទីតាំង(គយចល័តកុងត្រូលជជុះ)បើយើងធ្វើដំណើរទៅស្រុកមេមត់គឺកម្លាំងគយមួយក្រុមនេះដាក់នៅលើផ្លូវជាតិលេខ៧ ខាងឆ្វេងដៃ។មហាជនជាច្រើនដាក់ជាចម្ងល់ឆ្ងល់ថា តើក្រុមគយនៅចំណុចខាងលើ ចំណុះអោយ គយចល័តខេត្តឬគយចល័តលើផ្ទៃប្រទេស ? ចាំបង្ក្រាបបទល្មើសរត់ពន្ធគយ?ឬក៍ដាក់ មកចាំសង្កត់ ក ឈ្មួញនិងអាជីវកររកសុីដឹកបន្លែផ្លែឈើនិងទំនិញស្របច្បាប់បង់ពន្ធគយប្រចាំច្រករួចរាល់ហើយ ហើយឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៧នេះត្រូវក្រុមគយចល័តចំណុចនោះគាបយកលុយច្រើនៗបន្តទៀត ? ។

ប្រភពអាជីវករដឹកទំនិញបានបន្តថា ទំនិញក្នុង១រថយន្តសាំយ៉ុងត្រូវបង់ឱ្យក្រុមគយនៅទីតាំងខាងលើចំនួន៨០មុឺនទៅ១ លាន រៀល ដែលដឹកទំនិញចេញពីប្រទេស វៀត ណាម ចូលមកប្រទេសកម្ពុជា បណ្ដាទំនិញទាំង ឡាយដែលឆ្លងដែនពីប្រទេសវៀតណាម ចូលមកខ្មែរនោះសុទ្ធតែត្រូវបង់ពន្ធគយនៅច្រកព្រំដែនរួចហើយដែរ?ប៉ុន្តែក្រុមគយជជុះនៅចំណុចនោះតម្រូវអោយ ពួកគាត់បង់ លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាម ឬវិក្កយប័ត្របង់ពន្ធរដ្ឋអ្វីទាំងអស់។ ហេតុម្ដេចបានជាមានពួកក្រុមគយចល័តនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយស្រួលៗបន្ថែមទៀតដាក់ហោប៉ាវចែកគ្នាធ្វើមានបានយ៉ាងសុខស្រួល មិនខ្វល់អ្វីទាំងអស់ ។
មជ្ឈដ្ឋានខាងក្រៅថា ករណីនេះតើបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មែនដែរឬ ? បើជាគយចល័តបញ្ជាពីថ្នាក់លើមែនោះ? គួរតែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យងាយស្រួលអោយក្រុមឈ្មួញនិងអាជីវករក៍ដូចប្រជាពលរដ្ឋបានដឹងទាន!។

គួរបញ្ជាក់ថា គយមួយកន្លែងនេះឃើញតែរថយន្ត១គ្រឿងដែលបិទផ្លាកគយ ប៉ុន្តែមិន ឃើញលើកស្លាកទីស្នាក់ការឱ្យបានត្រឹមត្រូវតាមបទកដ្ឋានគតិយុត្តិ ? ហើយរាល់ថ្ងៃនេះគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ចេញចូលឈប់បង់ លុយជាហូរហែរគឺយកលេស “ត្រួតពិនិត្យឯកសារពន្ធ” រថយន្តដឹកទំនិញអោយបានត្រឹមត្រូវនោះទេ?មិនថាតិចឬច្រើនសុទ្ធ តែត្រូវចូលទៅជួបពួកមន្ត្រីគយប្រចាំការនៅទីនោះពោល (កុងត្រូលជជុះឬប៉ុស្តិ៍ជជុះ)។

ប្រភពពីពលរដ្ឋនៅក្បែរទីតាំងខាងលើបានបន្ថែមថា (គយកុងត្រូលជជុះ)នៅទីនោះមិន បានត្រួតពិនិត្យរាល់ទំនិញដែលក្រុមឈ្មួញ ដឹកជញ្ជូនអោយបានច្បាស់លាស់អ្វីនោះទេ? ពោលយកតែលុយពីក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ ៧ តាមការកំណត់របស់ (ក្រុមគយជជុះ)នៅចំណុចនោះជាការស្រេច ។ ទំនិញដែលនាំចូលពីប្រទេសវៀតណាមចូលមកប្រទេស កម្ពុជា ដូចជាគ្រឿងឧបភោគ បរិភោគបន្លែ បង្ការជាដើមគឺក្រុមគយចំណុចនោះដឹងតែ ពីយកលុយ, មិនត្រួតពិនិត្យអ្វីទាំងអស់ ។ ការដែលមិនបានត្រួតពិនិត្យអោយបានត្រឹមត្រូវតាមបទកដ្ឋានបច្ចេកទេសនោះ វាបង្កហា និភ័យនិងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស?។

ប៉ុន្តែមន្ត្រីគយទាំងនោះអាចនិយាយបានថាបញ្ហាសុខភាពពាក់ព័ន្ធនឹងមន្ត្រីកាំកុងត្រូល ឯណ្ណោះវិញទេ? រីឯពួកលោកជាគយដឹងតែ យកលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលតែប៉ុណ្ណោះទេ។ ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងស្ថាប័នមន្រ្តីជំនាញពាក់ព័ន្ធគួរត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីបញ្ហាតួនាទីក្រុមគយនៅចំណុចនោះឬទីកន្លែងអោយម៉ត់ចត់ផង។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវចាត់ វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយក្រុមមន្រ្តីគយ (កុងត្រូលជជុះ) ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយនេះផង។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោកមេគយចល័តលើកំណាត់ផ្លូវជាតិលេខ៧ឬហៅថា(កុងត្រូលគយជជុះ)ផ្លូវជាតិលេខ៧ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!