ព្រៃវែង៖ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំយប់ទាំងថ្ងៃ។ក្រុមអ្នករកស៊ីដឹក ទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ តែងតែរអ៊ូរទាំ អំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ចំណុច ឃុំរំចេក ស្រុកព្រះស្ដេច ថ្លឹងទាំងរថយន្ត, ថ្លឹងទាំងលុយ។
បើទោះបីជារថយន្តដឹកមិនលើសទម្ងន់ក៏ត្រូវបង់លុយអោយក្រុមមន្រ្តីប្រចាំការនៅទី នោះថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើមបំផុត? តើពួកមន្ត្រីមកបំរើការងារនៅស្ថានីយ៍ជញ្ជីថ្លឹងរថយន្តនៅទីនោះមិន បានទទួលប្រាក់បៀវត្សទេឬ ? បានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនីមួយៗប្រើវិធីសាស្រ្តគ្រប់បែបយ៉ាងលើសថ្លឹងលុយមិនលើសក៍ថ្លឹងលុយប្រព្រឹត្តរបៀបអំពើពុករលួយ។
ប្រភពពីក្រុមមន្ត្រីនៅមន្ទីរសាធារណការបានអោយដឹងថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ឃុំរំចេក ស្រុកព្រះស្ដេច រកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើនពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផង និងមានចំណូលដាក់ក្នុងហោប៉ៅធ្វើមានបានផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាម បើករថយន្តគេចវាងតាមផ្លូវផ្សេងៗពីព្រោះ តែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយនេះទារលុយច្រើនៗពេកបើទោះបី្បជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ជាងនេះទៅទៀតបើទោះបី្បជាមិនលើសទម្ងន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃផងដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ចំណុចឃុំរំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ១នៅចំណុច ឃុំរំចេក ស្រុកព្រះស្ដេចនេះពិតជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀត ឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃទៀត ខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទី នោះគឺដឹងតែពីយកលុយទោះបី្បជាមិន លើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹង ថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះឡើយ ៕មានត