ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូងដោយសហការពីលោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង បើកដៃអោយឈ្មួញតូចធំនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក.!

ខេត្តស្វាយរៀង៖ ប្រភពពីមន្ត្រីអត់លិឌ្ឍប្រចាំច្រកបានអោយដឹងថា ថ្មីនេះក្រុមឈ្មួញវៀត ណាមនាំគ្នាសម្រុកដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ជាច្រើនប្រភេទចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូងឃុំដូង ស្រុករមាសហែកដូចគេហែកឋិនហើយក៏មានដឹកទំនិញទៅប្រទេសវៀតណាមវិញផងដែរ គឺទំនិញដឹកចូលប្រទេសខ្មែរគឺយកមកផ្ទេរនៅផែស្ងួតខ្មែរចំណែកទំនិញនាំទៅប្រទេសវៀតណាមគឺរថយន្តខ្មែរ ឆ្លងដែនចូលទៅផែប្រទេសវៀត ណាម។ នាពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តវៀតណាមដឹកទំនិញចូលមកផ្ទេរនៅក្នុងផែស្ងួតជិតព្រំដែនដូង ជាច្រើនគ្រឿងប៉ុន្តែមិនដឹងថាជាទំនិញអ្វីនោះទេ នៅច្រកព្រំដែនតំបន់ដូងនេះមានសមត្ថកិច្ចជាច្រើនដាក់ប៉ុស្តិ៍បណ្ដាក់គ្នាដូចខ្យង ជាពិសេសស្ថាប័នគយជាច្រើននៅចាំយកលុយពីអ្នក ដឹកទំនិញជាហូរហែរគ្រប់បែបយ៉ាង។
ចំណែកទំនិញខាងខ្មែរគេសង្កេតឃើញមានដឹកចេញទៅប្រទេសវៀតណាមវិញដែរនេះបើតាមការបង្ហើបអោយដឹងពីមន្ត្រីសមត្ថកិច្ចប្រចាំនៅច្រក។

ប្រភពដដែលបន្តទៀតថា ទំនិញដែលនាំចូលមកពីប្រទេសវៀតណាមតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនតំបន់ដូង មានដូចជា៖ខ្ទឹមស ម្ទេស ដែករបងក្រឡាក្រួច ទូ តុ កៅអីជ័រ ទុយោទឹកជ័រ ប៊ីដុងជ័រ ធុងជ័រ គ្រឿងសំណង់ ម៉ូទ័រ ពូក សំបកកង់ម៉ូតូ និងមានទំនិញមួយ ចំនួនផ្សេងទៀត ដែលគេចពន្ធបង់ពន្ធមិនគ្រប់រថយន្តបិតជិត ៗបើកចូលទៅផ្ទេរនៅក្នុងផែមិនអនុញ្ញាតិជនក្រៅពីកម្មករ នៅធ្វើការទីនោះចូលទេ ជាពិសេសអ្នកសារព័ត៌ មាន។ គេសង្កេតឃើញរថយន្តតូរីសកែឆ្នៃ១គ្រឿងៗ ផ្ទុកទំនិញនៅក្នុងរថយន្តនិងនៅលើដំបូល មានជាកេះដឹកបម្រុងឆ្លងដែនទៅប្រទេស វៀតណាមមិនដឹង ជាទំនិញអ្វីនោះទេ។

មហាជនបានលើកឡើងថា វៀតណាមនាំទំនិញចូលមកតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនតំបន់ដូងនេះក្នុង១ថ្ងៃៗ ដូចគេហែកឋិនអញ្ចឹងហើយឈ្មួញដឹកទំនិញសំពីងសំពោង និងលើសទម្ងន់ អាចនិងធ្វើឲ្យបាក់ស្រុតខូចផ្លូវកៅស៊ូដែលទើបតែសាងសង់រួចថ្មីៗ បើគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ នៅពេលយប់ក៏មានដឹកទំនិញចេញចូលច្រើនដែរមិនដឹងថាជាទំនិញអ្វី? ទំនិញនាំចូលពេលយប់ត្រូវគេបង្ហើបថា ភាគច្រើនជាទំនិញមិនមានការបង់ពន្ធឲ្យបានត្រឹមត្រូវឬគ្រប់ចំនួននោះឡើយ។ វាជាការឃុបឃិតគ្នាជាប្រព័ន្ធរបស់សមត្ថកិច្ចជំនាញនៃស្ថាប័ន គយនិងលោក សៅ វណ្ណា ប្រធានច្រកផ្ទាល់ តែម្ដង។

ចំណែកក្រុមអាជីវករខ្មែរវិញបានលើកឡើង ថា មានមន្ត្រីគយ ដាក់ប៉ុស្តិ៍បង់ពន្ធបណ្តាក់គ្នាដូចខ្យង មានប៉ុស្តិ៍នគរបាលវរការពារព្រំដែននៃច្រកទ្វារព្រំដែនតបន់ដូង ប៉ុស្តិ៍ ការិយាល័យគយនិងរដ្ឋាករខេត្តប្រចាំច្រកទ្វារតំបន់ព្រំដែនដូង និងប៉ុស្តិ៍គយចល័ត មានបង់ពន្ធហើយ មានទាបង់ថ្លៃបាយថ្លៃកាហ្វេទៀត គឺមានរាប់ក្បាលរថយន្តយកលុយ តែ ម្តង,រ៉ឺម៉កកែឆ្នែ ៥ម៉ឺនរៀលរថយន្តតូរីសកែឆ្នៃ ក៏ដូចជាគោយន្តកែឆ្នៃ១០ម៉ឺនរៀល និងរថយន្តធុនធំ២០ម៉ឺនទៅ៣០ ម៉ឺនរៀល…។ល។ទាក់ទិននឹងព័ត៌មានខាងលើគេហទំព័រ (www.enn- tv. com)មិនអាចសុំការពន្យល់បកស្រាយពីលោក សៅ វណ្ណា នាយប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនដូងបាននោះទេ ដោយមន្ត្រីប្រចាំការនៅប៉ុស្តិ៍ច្រកទ្វារប្រាប់ថា មេមិននៅ។ រីឯលោក ឆេង សាវិន ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ក៏មិនអាចសុំការពន្យល់បកស្រាយបាននៅឡើយទេ។

មហាជនលើកឡើងថា ឈ្មួញនាំទំនិញចេញចូលទាំងយប់ទាំងថ្ងៃ មិនដឹងថា ជាទំនិញអ្វីខ្លះនោះទេ មានដឹកតាមរ៉ឺមកកែឆ្នៃ រថយន្តកែឆ្នៃ “រថយន្តតូរីសកែឆ្នៃ តសាក់ស៊ី កល់ដាក់ ជន្ទាស ដាក់កង់ផ្អោប២គ្រាប់” សង្ស័យជាទំនិញល្មើសច្បាប់ ដោយសារគ្មានការពិនិត្យទំនិញអ្វីនោះទេគឺពេលមក ដល់ប៉ុស្តិ៍គ្រាន់ តែយកលុយទៅបង់ឲ្យសមត្ថកិច្ចឈជើងនៅនោះជាការស្រេច មិនរំខានដល់សមត្ថកិច្ចប្រចាំច្រកឡើយ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!