ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនមួយកន្លែងបើកបង្កប់នៅក្នុងខុនដូនៅក្បែរស្ពានអាកាសក្បាលថ្នល់ស្ថិត នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បើកលេងយ៉ាងគគ្រឹកគគ្រេង ឬមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់បានជ្រាប.!

ភ្នំពេញ៖តាមប្រភពរាយការពីប្រជាពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែលើបានអោយដឹង ថា បុគ្គលដែលជនជាតិចិនហ៊ានបេីកល្បែងស៊ីសងបង្កប់នៅក្នុងខុនដូមួយកន្លែងជិតស្ពានអាកាសក្បាលថ្នល់ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញបើកលេងយ៉ាងគគ្រឹកគគ្រេងដោយរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបហ៊ានបើកល្បែងសុីសងតាមអំពេីចិត្តមិនញញើតច្បាប់សោះហើយក៍មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបនៅឡើយដែរឬមិនទាន់បានជ្រាប!។

ប្រភពបន្តថាកាលកន្លងមកបទល្មើស លួច ឆក់ ប្លន់ ហឹង្សាគ្រឿងញៀនសុទ្ធសឹងចេញផ្តើមចេញពីល្បែងសុីសងទាំងនោះ!ធ្វើអោយពលរដ្ឋរស់ក្បែរនោះមានការព្រួយបារម្ភភ័យខ្លាចស្នើរដល់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យនិងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ គួរចាត់វិធានការទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងស៊ីសងជនជាតិចិនដែលបើកបង្កប់ក្នុងខុនដូជិតស្ពានអាកាសក្បាលថ្នល់បើកលេងយ៉ាងគគ្រឹកគគ្រេងមិនញញើតអាជ្ញាធរនិងសមត្ថកិច្ចបន្តិចឡើយ។

តើឯណាទៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញអនុវត្ត។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើស្នើសុំដល់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងមន្រ្តីជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបទីតាំងល្បែងស៊ីសងរបស់ជនជាតិចិនច្រើនប្រភេទបើកបង្កប់ក្នុងខុនដូលក្ខណៈទ្រង់ទ្រាយធំនៅក្នុងភូមិសាស្រ្តខាង លើអោយមានប្រសិទ្ធភាពផងអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!