ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក យឹម វណ្ណៈ មេគយចល័តតំបន់៤ និងបក្ខពួកសហការគ្នាប្រព្រឹត្តរបៀបអំពើពុករលួយកាន់តែខ្លាំង.!

ក្រោមលេសកំណែទម្រង់ លោក យឹម វណ្ណៈ មេគយចល័តតំបន់៤ និងបក្ខពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង!ក្រុមឈ្មួញរកស៊ីដឹកទំនិញចេញពីប្រទេសថៃចូលកម្ពុជាជាពិសេសចូលខេត្តបាត់ដំបង រអ៊ូរទាំអំពីករណីដែលពួកមន្ត្រីគយយកលុយច្រើន លើតុក្រោមតុ បើទោះបីជាពួកគេបានបង់ លុយស្របច្បាប់ជូនជាតិហើយក៏ដោយ។ មួយរយៈចុងក្រោយនេះ សកម្មភាពក្រុមមន្ត្រីគយចល័តតំបន់៤ ត្រូវគេរាយការណ៍ មកថា កាន់តែមានសកម្មភាពនៃការបំពានច្បាប់ខ្លាំងឡើងៗ មិនតែប៉ុណ្ណោះថែមទាំងបានជួលជនស៊ីវិលឲ្យដើរយកលុយពីរថយន្តដឹកទំនិញ!នេះគឺជាអ្វីដែលពួកមន្ត្រីគយទាំងនោះនិយាយថា ជាកំណែទម្រង់ដើម្បីរកចំណូលជូនជាតិ ប៉ុន្តែជាទូទៅក្រុមអ្នករកស៊ី ដឹកទំនិញអះអាងថា វាជាអំពើពុករលួយច្រើនជាងរកលុយជូនជាតិ។

ប្រភពពីក្រុមអ្នកនាំទំនិញចេញពីប្រទេសថៃបានឲ្យដឹងថា ក្រោមលេសអ្វីដែលគេហៅថាកំណែទម្រង់ដើម្បីរកលុយជូនជាតិ លោក យឹម វណ្ណៈ មេគយចល័តតំបន់៤ កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមទូរសព្ទ័ របៀ​ប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំងនោះ​ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ និងបង់ពន្ធ​មិន​គ្រប់​និង​ទំនិញខុសច្បាប់​កាន់តែ​ច្រើនឡើងៗ។ ឈ្មួញរកស៊ីដឹកទំនិញបានឲ្យដឹងថាសព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងដឹកទំនិញពីគ្រប់បណ្ដាខេត្ត,ជាពិសេសនាំមកពីប្រទេសថៃចូលមកខេត្តបាត់ ដំបងក្នុង១ថ្ងៃៗ មិនក្រោម ពី ៥០០ គ្រឿងទៅ១០០០គ្រឿងនោះទេ ហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យ គយចល័តតំបន់៤ក្នុងរថយន្ត១ គ្រឿងចន្លោះពី១០០ដុល្លារទៅ៣០០ ដុល្លារ? ឲ្យទៅគយក្រោម អំណាចចាត់ចែងរបស់លោក យឹម វណ្ណៈ មេចល័តតំបន់៤ ទើបចូលខេត្តបាត់ដំបងបានដោយសុវត្ថិភាព?។

​ប្រភព​ពី​មន្ត្រី​គយ​តំបន់៤ឲ្យដឹងថា ចាប់តាំង ពី​លោក យឹម វណ្ណៈ ត្រូវបាន​តែងតាំង​ជា​ប្រធានគយ​ចល័តតំបន់ ៤ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុក រលួយ​យ៉ាង​ពេញបន្ទុក​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ នៅពេលនេះទៀតក្រោមអ្វីដែល គេហៅថាកំណែទម្រង់លោក យឹម វណ្ណៈ ទូរសព្ទ័ទារលុយពីពួកអ្នករកស៊ីដឹកទំនិញឆ្លងកាត់ខេត្តបាត់ដំបងស្រស់ៗតែម្ដង។​ប្រភពអ្នករកស៊ីដឹកទំនិញបាន​លើកឡើង​ថា ដោយ សារ​លោក យឹម វវណ្ណៈទំនងជាបានចំណាយដើមទុនអស់យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានគយ​ចល័តតំបន់៤ ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។

​ក្រុមអ្នករកស៊ីដឹកទំនិញបានសង្កេតឃើញថា លោក យឹម វណ្ណៈ ចាប់ពីទទួលតំណែងមេគយចល័តតំបន់៤មកលោកល្បីល្បាញ​ខាង​ប្រើ​តួនាទី​និង​អំណាច​បប្រមូលលុយតាមរបៀបពុករលួយ​យ៉ាង​ពេញបន្ទុកលើសនេះទៀត នៅគ្រាដែលសេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងប្រឈមនឹងការលំបាកក្រុមមន្ត្រីគយរបស់លោក យឹម វណ្ណៈ ក៏កំពុងប្រឹងប្រមូលបឺតជញ្ជក់ដោយមិនអាណិតអាសូរអ្នករកស៊ីនោះឡើយ។ តាមការសង្កេតរបស់ក្រុមឈ្មួញនៅរកស៊ីដឹកជញ្ជូនទំនិញមើល ឃើញថា បន្ទាប់ពីមានការដោះ ដូរមន្ត្រីគយមេៗ នៅថ្នាក់លើសកម្មភាពនៃការគាបសង្កត់ប្រមូលប្រាក់របស់លោក យឹម វណ្ណៈ ក៏កាន់តែខ្លាំងឡើងៗផងដែរ។ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរបណ្តែតបណ្តោយលោក យឹម វណ្ណៈ មេគយចល័តតំបន់៤ និងបក្សពួកដែលកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយតទៅទៀតនោះទេ។ហេតុនេះហើយសូមលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបភាពមិនប្រក្រតីពុករលួយរបស់មេគយចល័តតំបន់៤ និងបក្សពួកបន្ទាន់ផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក យឹម វណ្ណៈ មេគយចល័តតំបន់៤និងបក្សពួក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!