ព្រៃវែង៖ ថ្មីនេះក្រុមអាជីវករដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀត ណាមឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់រាជធានីភ្នំពេញបានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ គួរដាក់ការស្រាវជ្រាវ ភាពមិនប្រក្រតីពុករលួយរបស់មេសាខាគយ ខេត្តព្រៃវែង លោក មួង ដារ៉ា ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិត នៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ពង្រាយកូនចៅគ្រប់ច្រកល្ហកតាមដង ផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាបយកលុយអាជីវករតូចតាចនិងឈ្មួញដើម្បីស្រង់ដើមនិងឃុបឃិតគ្នាជាមួយមេឈ្មួញធំៗជាថ្នូរអនុញ្ញាត អោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយ ចំនួនទៀតដឹកចេញពីទីក្រុងហូជីមុិញប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកចូលមកកាន់រាជធានីភ្នំពេញ។
ប្រភពបង្ហើបអោយដឹងថា លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកសុីដឹកទំនិញនិងពលរដ្ឋ រិះគន់មិនសំចៃដៃថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិន ផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅ ទីប្រជុំ ជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួកគេបង់លុយដាក់ខែជូនមន្រ្តីគយខ្លួនដឹក នាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់ លុយចាប់ពី៤០០ ដុល្លារទៅ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។
ប្រភពបានអោយដឹងថា លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង បើទោះបីត្រូវបានមហាជនលាតត្រដាងភាពមិនប្រក្រ តីពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹក នាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើបលោក មួង ដារ៉ា បណ្ដោយអោយមេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ហើយបើកដៃអោយមេឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដោយសេរី គ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះ បីពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចរាល់ហើយនោះក៍ដោយក៏លោកគយតម្រូវអោយ ឈប់ឡានចូលបង់លុយអោយក្រុមមន្រ្តី គយឬសន្តិសុខយាមតូបខាងមុខអោយបង់ លុយចំនួន ២០០,០០០មុឺនរៀល រុឺម៉ក ១ គ្រឿងរីម៉ូតូដឹកបន្លែត្រូវក្រុមលោកគយនិងក្រុមសន្តិសុខយាមខាងមុខនោះអោយបង់ លុយចាប់ពី៨មុឺន~ ១០មុឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែ ឈើវិញគឺត្រូវបង់លុយចាប់ពី២០ មុឺន~៣០ មុឺនរៀល ក្នុងមួយគ្រឿងៗជាកំហិត តាមការកំណត់របស់លោកមេសាខាគយមិនអាចតវ៉ាបានដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក មួង ដារ៉ា បានបង្ហើប ថា លោក មួង ដារ៉ា ចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ប្រើគ្រប់វិធីសាស្រ្តដើម្បីស្រង់ដើម។ លោក មួង ដារ៉ា ទទួលបានតំណែងជាប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី០៦ខែកក្កដាឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្នលោកមិនបានចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុក រលួយរបស់មេៗការិយាល័យគយនៅតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយនីមួយៗនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយាល័យ គយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រីសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើ ពុករលួយច្រើនបែបច្រើនយ៉ាង រួមនិងប្រធានការិយា ល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរការដែលល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះលែងដៃផងដែរ។
ប្រភពពីមន្រ្តីនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមដោយរលូន។ រីឯលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរនោះទេ!បើកដៃអោយឈ្មួញនាំចេញចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ ដោយ ឡែកនាពេលថ្មីៗនេះមានការបែកធ្លាយភាពមិនប្រក្រតីពុករលួយគយច្រកទ្វារព្រំដែន បន្ទាយចក្រី ទារលុយពីរថយន្តដឹកស្វាយចូលទៅប្រទេសវៀតណាម ក្នុងមួយជើងៗចាប់ពី ៦៥ មុឺនរៀលទៅ១លានរៀល ពួកគាត់បានបញ្ជាក់ថា ការបង់លុយរបស់គាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក័យ បត្របង់ប្រាក់ពន្ធរដ្ឋនោះទេ។
ដូច្នេះហើយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅ ទៀតនោះទេ? ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញា លុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុករលួយក្រុមមន្ត្រី គយតាមដងផ្លូវនិងនៅតាមច្រកនីមួយៗដាក់ការស្រាវជ្រាវសេីុបអង្កេតអោយសុីជម្រៅទៅលើមេៗការិយាល័យគយច្រកមុឺនជ័យ គយច្រកបន្ទាយចក្រី. គយច្រកកោះរការ និងគយច្រកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់ លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើកដៃអោយក្រុមរបស់ខ្លួនប្រមូលលុយស្រង់ដើមតាមរបៀបអំពើពុករលួយជិះសេះលែងដៃ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មួង ដារ៉ា ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ ៕មានត