ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ប្រជាពលរដ្ឋ ថា​៖​ជលផល​កំពង់ឆ្នាំង​បង្ក្រាប​អាតូច​ទុក​អា​ធំ​ចិញ្ចឹម​ឆ្នាំង​?

កំពង់ឆ្នាំង ៖ បាំង​ព្រួល​តូចតាច​នៅ​តំបន់​ភូមិ​កោះ​កែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ និង​របាំង​ព្រួល​តូចតាច នៅតាម​តំបន់​នានា បើ​ទោះជា​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​កាត់​ឡូត៍​នេសាទ​ទុក​សម្រាប់​អោយ​រាស្ដ្រ​ប្រកប​រប​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក៏ដោយ ក៏​ត្រូវបាន​មន្ត្រី​ជលផល​បំផ្លាញ​ខ្ទេច​។ តែ​ផ្ទុយទៅវិញ​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យដឹងថា ៖ ចំណែករ​បាំង​ព្រួល​វែងៗ ដែល​មាន​ប្រវែង​រាប់ពាន់​ម៉ែត្រ​នៅ​តំបន់​ថ្នល់​ឈើទាល សោ​ក​មោក កោះ​ទន្លា បាយ​ឆៅ ព្រែក​លួង ចុង​ផ្លូវ​ទូក វាល​ភក់ ស្លាប​កុក គ​ន្ល​១០០ ប្រឡាយ​មាស និង​ផ្លូវ​ទូក​ក្រៅ​ដែល​តំបន់​នី់មួយ មានរ​បាំង​លប​ណ​រ៉ាវ​រាប់រយ​កន្លែង ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង បែរ​ជា​លោក តាត សីហា​ក់ ជា​នាយ​ផ្នែក​ជលផល​ផ្សារឆ្នាំង​និង​លោក ពុំ សុផល ជា​នាយ​សង្កាត់​កំពង់លែង ដែល​គ្រប់គ្រង​ដោយ​លោក សាម ភារុន នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​កំពង់ឆ្នាំង លោក ម៉ប់ សាម៉ុន ជា​នាយរងខ័​ណ្ឌ​ជលផល​កំពងឆ្នាំង ធ្វើ​មិនដឹង​ទៅវិញ​។​

​បើ​តាម​ប្រជាពលរដ្ឋ​សមត្ថកិច្ច​ជំនាញ​ខាងលើ​អត់​មាន​បង្ក្រាប​ទេ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​សហគមន៍​តំបន់​នោះ ដែល​មាន​ជាអាទិ​លោក មាន់ អៀន​លី ជា​អភិបាលស្រុក​កំពង់លែង លោក ផៅ ស្រៀ​ង ជា​អភិបាលរង​ស្រុក លោក ចេង ភាគ ជា​មេឃុំ​ផ្លូវ​ទូក លោក វៀង ថៃ ជា​ប្រធាន​សហគមន៍​ភូមិ​ថ្នល់​ឈើទាល​លោក ខៀវ គៀន ជា​មេភូមិ​ថ្នល់​ឈើទាល និង​ជា​មេ​ឈ្មួញ​ប្រមូល​ទិញ​ត្រី​(​យឿ​ត្រី​)​ធំ​ជាង​គេ​នៅ​ភូមិ​ថ្នល់​ឈើទាល ។

​ឯ​លោក​ស្រី​ម្នាក់​ឈ្ម្មោះ​ថា យាយ ណន់ ជា​អនុ​ភូមិ​ថ្នល់​ឈើទាល គឺ​គាត់​មាន​វិធីសាស្ដ្រ​ខ្ពស់ ក្នុងការ​ទំនាក់ទំនង​ល្អ​និង​ស្អិតល្មួត​ជាមួយ​អាជ្ញាធរ​ថ្នាក់​ស្រុក​កំពង់លែង អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​ខាង​សមត្ថកិច្ច​ពិសេស​ជំនាញ​ជលផល​ក្នុង​ការ​រត់​ការប្រមូលុ​យបង់​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ខាងលើ​ដើម្បី​បំបិតមាត់​ជា​ថ្នូរ​និង​ការមិម​បង្ក្រាប ។​

​ករណី​បង្ក្រាប​អាតូច​ទុក​អា​ធំ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ចោទ​ថា​ជំនាញ​ជលផល​បង្ក្រាប​អា​តូច​យក​របាយការណ៍​ជូន​មេ​ចំណែក​អា​ធំ​ទុក​ចិញ្ចឹម​ឆ្នាំង ។ តើ​លោក ហុង ហ៊ី នាយ​អធិការដ្ឋាន​ខាងត្ចូង​បឹង​ទន្លេសាប​និង​លោក អេង ជា​សាន មេ​ជលផល​ស្រុក​ខ្មែរ​និង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មាន​វិធានការ​បែបណា​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​សប្បាយ​ចិត្ត​ដូច​អនុសាសន៍​ដ៏​មាន​អត្ថន័យ​មួយ​របស់​សម្ដេច​តេជោ​ហ៊ុនសែន​ដែល​បាន​លើកឡើង​ថា “​ធ្វើ​ជា​មន្ត្រី​ត្រូវ​កំភ្លេច​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ធ្វើ​ជា​មន្ត្រី​ត្រូវ​បម្រើ​ប្រជារាស្ត្រ​មិនមែនជា​ចៅហ្វាយ​របស់​រាស្ដ្រ​”​នោ​ទេ ។

​សារព័ត៌មាន​យើង​មិន​អាច​សូម​ទំនាក់ទំនង​លោក​ប្រធាន​ជន​ផល​បាន​នោះទេ ៕​

 

 

2015_11_23so1 (2) 2015_11_23so1 (1)

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!