ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាស៊ីណូ សុខ គីមម៉េង បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេងនៅច្រកទ្វារភាគីព្រំដែនតន់ហន់ កម្ពុជា~ វៀតណាម.!

បើយោងតាមការសម្រេចរបស់សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ ស្ដីពីការហាមឃាត់មិនឱ្យមានល្បែងស៊ីសងនៅតំបន់ព្រំដែនច្រកទ្វារភាគី តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតទោះបីមានការហាមឃាត់ មិនអោយមានល្បែងយ៉ាងណាក្តី ក៏កាស៊ីណូ សុខ គីមម៉េង នៅបន្តធ្វើអាជីវកម្មគ្រប់ប្រភេទ បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងនិងជនជាតិវៀតណាមឆ្លងដែនចូលមកលេងល្បែងដោយសេរីខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រ ឬជាការអោយដៃ របស់សមត្ថកិច្ចជំនាញនានាពាក់ពន្ធ័ ទើបបានហ៊ាន និងបន្តអាជីវកម្មបានបែបនេះឬដូចពាក្យចាស់លោក ពោលថាៈ (ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃហ៊ាន) បញ្ជាក់ កាស៊ីណូ សុខ គីមម៉េង បានផ្ទេរលក់ទៅអោយជនជាតិ កូរ៉េ ជាម្ចាស់កម្មសិទ្ធ បើយោងតាមការសម្រេចប្រការ១ របស់រាជរដ្ឋាភិបាលបានសសេរថាៈ ត្រូវបានកំណត់ទីតាំងជាក់ស្តែង នៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកំពស់ ការវិនិយោគអោយកាន់តែសម្បូរបែប និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៏ ខេត្តកែប និងកំពត លើកលែងតំបន់ ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក អោយប្រតិបត្តិការកាស៊ីណូជាធម្មតា។

យើងដឹងហើយថា ល្បែងជាដើមចមនៃបទល្មើស អសន្តិសុខក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ គាស់ផ្ទះបង្ករហឹង្សាក្នុងគ្រួសារ គ្រឿងញៀនប្រពន្ធកូនបែកបាក់។ម្យ៉ាងការដាក់អោយប្រើនូវបញ្ញាតិ នៃភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលនោះទុកនៅឯណា?ពលរដ្ឋតាមតុការហ្វេ បាននិយាយតៗគ្នាថាៈ បើប្រជាពលរដ្ឋជល់ ១គូរ ២គូរ តាមភូមិ ឬតាមគម្ពោធព្រៃតាមចាប់លុះក្ស័យ នាំគ្នារត់បាតជើងអោយសព្រាតអ្នកខ្លះរត់រួច ក៏អរទៅ រីឯអ្នករត់មិនរួច ចាប់ចូលតុលាការផ្តន្ទាទោសគ្មានការលើកលែង រីឯពេលនេះ កាស៊ីណូ សុខ គីមម៉េង បើកលេងល្បែងឡើង កាហ៊េៗ ផ្គើនទៅហ្នឹងបំរាមរាជរដ្ឋាភិបាលទាំងស្រុងមើលមិនឃើញ តើច្បាប់អនុវត្តបាន តែពលរដ្ឋទន់ខ្សោយ ? រីឯអ្នកមានលុយ មានអំណាច អនុវត្តមិនបាន ឬមានអ្នតាបាំងមុខ ដូចនេះ មេត្តាថ្នាក់ដឹកនាំ ពិនិត្យនិងមានវិធានកាផងទាន។

មជ្ឃដ្ឋានទូទៅរង់ចាំមើលថ្នាក់ដឹកនាំ និងមានវិធានការបែបណា ចំពោះកាស៊ីណូខាង លើនេះព្រោះថា ជារៀងរាល់ថ្ងៃ គេអង្កេតឃើញថា ជនជាតិខ្មែរច្រើនជាងជនជាតិ វៀតណាម ទាំងចាស់ក្មង ចូលលេងយ៉ាងគគ្រឹកគគ្រេងជាហូរហែរ សើចហោរយ៉ាងទ្រហឹងអឺងកង អ្នកឈ្នះមុខ ខ្លាញ់ អ្នកចាញ់មុខសេះ ថា តើមានច្បាប់មួយណាដែលអនុញ្ញាតិអោយជនជាតិខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូគឺផ្គើនទៅនិងសាចរាណ៏ណែនាំរបស់ក្រសួង ក៏ដូចជាអនុសាសន៏របស់ថ្នាក់ដឹកនាំ ឬល្បែងស៊ីសងជាមុខរបរឬស្របច្បាប់៕បឋម

Filed in: សង្គម

Recent Posts

Bookmark and Promote!