ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកវរសេនីយ៍ឯក នេត សុីថុន អធិការដ្ឋាននគរបាលខណ្ឌ៧មករា ធំឬ? មេឆ្នោតវៀតណាម ធំជាង? អាសយដ្ឋាន:ផ្ទះលេខ ៣៤ ផ្លូវ១៦៤សង្កាត់អូរឬស្សីទី៣ ដែលកំពុងបើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹគគ្រេង មិនហ៊ានបង្រ្កាប.!

ភ្នំពេញ​ ៖​ ទីតាំងល្បែងឆ្នោតវៀត​ណាមខុសច្បាប់នៅតែបន្តបើកដំណើរការលេងដដែល ដែលជ្រកក្រោមស្លាក “លីហួរ” វេលុយ.ដាក់លុយ.ដកលុយអាសយដ្ឋាន:ផ្ទះលេខ៣៤ ផ្លូវលេខ ១៦៤ សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ​៧មករា បើកអោយក្រុមញៀនល្បែងចេញ ចូលចាក់កត់ភ្នាល់យ៉ាងគគ្រឹក គគ្រេងដដែល ប្រហែលម្ចាស់មេឆ្នោត វៀតណាមមួយកន្លែងនេះមានអំណាច ធំជាងហើយ ទើបអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានទប់ស្កាត់និងបង្រ្កាប សោះនោះ។

ប្រជាពលរដ្ឋក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រងចាំមើលកណ្ដាប់ដៃលោក ថេង សុថុល អភិបាល ខណ្ឌ៧ មករានិងលោកវរសេនីយ៍ឯក នេត សុីថុន អធិការដ្ឋាននគរបាលខណ្ឌ ៧មករា ហ៊ានបង្ក្រាបមេឆ្នោតវៀតណាម “ចែលីហៅអាលី” នោះដែរឬទេ? ដែលអាស័យដ្ឋាន: ផ្ទះលេខ៣៤ ផ្លូវលេខ ១៦៤ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា ដែលបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង ជៀសវាងពលរដ្ឋរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មានហ៊ុន ហយ ទេដឹង? ទើបមិនហ៊ានបង្រ្កាបតាមបទបញ្ជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

ប្រភពបានបន្តអោយដឹងថា ឈ្មោះ (ចែលីហៅអាលី) មេឆ្នោតវៀតណាមដុះស្លែប្រចាំ អូរឬស្សីទី៣ ជ្រកក្រោមស្លាក. លីហួរ.វេលុយ.ដាក់លុយ.ដកលុយអាសយដ្ឋានផ្ទះលេខ៣៤ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សី៣ នៅឌឿងហែមខាង ក្រោយខាងមុខបើកអោយក្រុមញៀនល្បែងចេញចូលចាក់កត់ភ្នាល់ដោយសេរី គ្មានការ​លាក់លៀម មិនញញើតអ្វីទាំងអស់។

ប្រភពពីក្រុមញៀនល្បែងចេញចូលចាក់កត់ឆ្នោតវៀត ណាមបានបង្ហើបអោយដឹងថា បុគ្គលឈ្មោះ (ចែលីហៅ អាលី) អួតអាងប្រាប់ក្រុមញៀនល្បែងខ្លួនថា ខ្លួនបានរត់ការបង់សួយសារជូន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួចរាល់អស់ហើយ ? ទើបហ៊ានបើកឆ្នោតវៀត ណាមនិងឆ្នោតផ្សេងៗទៀតដំណើរការដោយរលូនមកដល់សព្វថ្ងៃបាន!។

បើទោះបីមានបទបញ្ជាថ្នាក់ព្រះឥន្រ្ទក៍ទីតាំងមេឆ្នោតវៀតណាមមួយកន្លែងនេះនៅតែបន្តយ៉ាងគឃ្លើនបើកដំណើរការអោយក្រុមញៀនល្បែងលេងដោយរលូនដដែល រីឯអាជ្ញាធរ​និងសមត្ថកិច្ច​មូល ដ្ឋាន រក្សាភាពស្ងៀមស្ងាត់!មិនអើពើដូចត្រូវថ្នាំសណ្ដំបុគ្គលឈ្មោះ(ចែលីហៅ អាលី) ម្ចាស់ទីតាំងមេឆ្នោតវៀតណាមដ៍ធំ ដុះស្លែប្រចាំសង្កាត់អូរឬស្សីទី៣ ខណ្ឌ ៧មករា ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជា បន្ទាន់ លើទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា បណ្ដោយអោយមេឆ្នោត វៀតណាមឈ្មោះ(ចែលីហៅអាលី) អាស័ យដ្ឋាន:ផ្ទះ៣៤ផ្លូវលេខ១៦៤ សង្កាត់ អូរឬស្សីទី៣.ខណ្ឌ៧មករា បើកដំណើរ ការអោយក្រុមញៀនល្បែងចេញចូលលេងចាក់កត់ភ្នាល់យ៉ាងពេញបន្ទុកផ្គើនបទបញ្ជានាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។មិនទប់ស្កាត់និងបង្ក្រាបអោយស្របតាមពាក្យស្លោកគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញដោយក្រសួងមហាផៃ្ទ ដាក់អោយថ្នាក់ក្រោមជាតិអនុវត្តដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋនោះឡើយ ។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាប អោយស្របតាមគោល នយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថាល្បែងសុីសងបង្កភាពអសន្តិសុខ សង្គមនិងអំពើចោរកម្ម ចោរលួច​.ចោរ ឆក់. ចោរ ប្លន់​.ចោរគាស់ផ្ទះ.គ្រឿង ញៀននិងប្រើអំពើហឹង្សាក្នុងគ្រួសារជាដើមចមកើតចេញ​ពីល្បែងសុី សងនេះឯង​ ។

ហេតុនេះទើបប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យ ទប់ស្កាត់និងបង្រ្កាប មេល្បែងសុីសងឆ្នោតវៀតណាមឈ្មោះ (ចែលីហៅអាលី) ដែលមានអាសយដ្ឋាន:ផ្ទះលេខ ៣៤ ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា អោយមានប្រសិទ្ធភាពផងទាន!៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!