ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាសុីណូ”៣៣” ច្រកព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តព្រៃវែង៖ តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរ” កាស៊ីណូ “៣៣” ច្រកព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែកបានអោយដឹងថា កាស៊ីណូ”៣៣” ច្រកព្រំ ដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ប្រភពបានបន្តថា កាសុីណូ “៣៣” ដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងពេញបន្ទុករាល់ថ្ងៃគេសង្ស័យថាកាសុីណូមួយនេះគ្មានច្បាប់អនុញ្ញាតផងក៍មិនដឹង? ឬមួយម្ចាស់កាសុីណូ “៣៣” មានខ្នងបង្អែករឹងមាំ នៅក្នុងខេត្តនៅពីក្រោយទេដឹង? ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ហេតុនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនិងលោកឧត្តមសេនីយ៍ត្រី ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង អាណត្តិទី៧ ចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបម្ចាស់ កាស៊ីណូ ” ៣៣”ដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងពពាក់ពពូនផ្ទុយពីច្បាប់អនុញ្ញាត។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ ស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យទីតាំងកាស៊ីណូ “៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលបើកអោយប្រជាពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់បើកបង្កប់នៅក្នុងកាសុី ណូ” ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនេះផង។

បើតាមប្រភពពីក្រុមញៀនល្បែងចេញចូលក្នុងកាសុីណូ “៣៣” បានបន្ថែមថា អ្នកដែលចេញចូលទៅល្បែងស៊ីសងភាគច្រើនពលរដ្ឋខ្មែរដែលញៀនល្បែងជិះ ឡានជិះម៉ូតូសេរីទំនើបៗ រាប់សិបគ្រឿងមកពីគ្រប់បណ្ដាខេត្តនានាចូលទៅលេងក្នុងកាសុីណូ”៣៣” ដោយសេរីយ៉ាងរំភើយមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ស្រុក ខេត្ត ឡើយ។

ប្រជាពលរដ្ឋស្រុកកំពង់ត្របែក រងចាំមើលកណ្តាប់ដៃលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនិងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថ អាណត្តិទី៧ មានចំណាត់ការបែបណាទៅលើម្ចាស់ កាស៊ីណូ”៣៣” ដែលបើកពង្វក់អោយពលរដ្ឋខ្មែរវីវក់វង្វេងនឹងល្បែងសុីសងក្នុងកាសុីណូ”៣៣”ផ្ទុយពីច្បាប់អនុញ្ញាត ឬទុកអោយម្ចាស់ “កាស៊ីណូ”៣៣” ធ្វើព្យុះភ្លៀងគៀងគរប្រមូលផ្ដុំពលរដ្ឋខ្មែរអោយចេញចូលលេងល្បែងជល់មាន់បៀអាប៉ោងយូគីខុសច្បាប់និងល្បែងផ្សេងៗទៀតដែលបង្កការភ័យខ្លាចបញ្ហាអសន្តិ សុខសង្គមនិងអំពើចោរកម្មចោរលូច. ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះ. គ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

មជ្ឈដ្ឋាននានាដាក់ការសង្ស័យថា ប្រហែលម្ចាស់ “កាស៊ីណូ” ៣៣” បានផ្ដល់ផលប្រយោជន៍ប្រចាំ ថ្ងៃ ខែ ជូន អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ឋក្នុងមូលដ្ឋាន រួចរាល់អស់ហើយទេដឹង?បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាប ដើម្បី អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដាក់អោយអនុវត្តនោះ។
បញ្ហានេះដែលលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នង ការខេត្តព្រៃវែងនិងលោកឧត្តសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រៃវែង អាណត្តិទី៧ ចុះចាត់វិធានការទប់ស្កាត់និងបង្រ្កាបម្ចាស់ “កាសុីណូ “៣៣” នៅច្រកព្រំដែនស្វាយ អាង៉ោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង ដែលបើកអោយប្រជាពលរដ្ឋខ្មែរចូល លេងល្បែងសុីសងខុសច្បាប់នេះអោយមានប្រសិទ្ធភាពផង ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!