ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក នូវ ដា​រ៉ា​មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគិរី បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​តាម​អំពើ​ចិត្ត​

​ខេត្ត​រតនគីរី ៖ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក នូវ ដា​រ៉ា បាន​បង្កើត​កុងត្រូលជជុះ នៅ​គ្រប់​ច្រកល្ហក​ដើម្បី​ជំរិត​យក​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ និង​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​មន្ត្រីនគរបាល​តូចតាច​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី បានឲ្យដឹងថា លោក នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​យក​ទៅ​ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន និង​បែងចែក​ទៅ​ថ្នាក់លើ​យ៉ាង​រលូន មានន័យថា​លោក នូវ ដា​រ៉ា កំពុង​ជាន់ឈ្លី​បទបញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការលុបបំបាត់​កុងត្រូលជជុះ​ដែល​រំខាន​ដល់​ការរកស៊ី​ចិញ្ចឹមជីវិត​របស់​អាជីវក​រ និង​ប្រជាពលរដ្ឋ​។​

​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា លោក នូវ ដា​រ៉ា បាន​ប្រើ​គ្រប់​វិធី​ក្នុងការ​ផ្ដួល​លោក ស៊ិន សុខន ដើម្បី​ឡើង​ធ្វើជា​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ ស្នងការដា្ឋន​នគរបា​ល​ខេត្តរតនគិរី​។ ការដែល​លោក នូវ ដា​រ៉ា អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​មាន​ការបើក​ដៃ​ពី​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី​ផងដែរ ជាពិសេស​ការបង្កើត​កុងត្រូលជជុះ​ដើម្បី​ជំរិត​យក​លុយ​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​។ ក្នុងចំណោម​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគិរី ប្រមាណ​២០​នាក់​គឺ​លោក នូវ ដា​រ៉ា ជ្រើសរើស​មនុស្ស​ស្និទ្ធ​នឹង​ខ្លួន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ឲ្យ​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ និង​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​បាន​លុង និង​បណ្ដា​ស្រុក​នានា​។​

​សេចក្តីរាយការណ៍​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក នូវ ដា​រ៉ា បានឲ្យដឹង​ថា​នគរបា​ល​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​ខេត្តរ​ន​ត​គិរី បាន​ជំរិត​យកលុយ​ពី​រថយន្ត​ដឹក​ជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត គឺ​រថយន្ត​តូចៗ​ត្រូវ​បង់​ចាប់ពី​៣០​ដល់​៥០​ដុល្លារ​ក្នុង​មួយគ្រឿង​។ ចំណែក​រថយន្ត​ធំៗ​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្នុង​មួយ​គ្រឿង​ពី​២០០​ដល់​៥០០​ដុល្លារ ហើយ​សូម្បីតែ​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ ទ្រី ភាព ក៏​កូនចៅ​លោក នូវ ដា​រ៉ា ហ៊ាន​សុំ​លុយ​ថ្លៃ​បាយ​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​ចំពោះ​សិប្បកម្ម​កែច្នៃ​ឈើ​ឬ​ដេប៉ូ​លក់​ឈើ​ក្នុង ខេត្ត​រតនគិរី ត្រូវ​កូនចៅ​របស់​លោក នូវ ដា​រ៉ា ជំរិត​យក​លុយ​ក្នុង​មួយ​កន្លែង​ចាប់ពី​១៥០០​ដល់​២០០០​ដុល្លារ បើ​មិន​ដូច្នេះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ទាំង​សិប្បកម្ម​កែច្នៃ​ឈើ​ស្របច្បាប់​និង​សិប្បកម្ម​ខុសច្បាប់ សុទ្ធតែ​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​លោក នូវ ដា​រ៉ា ដើម្បី​ចៀសវាង​នូវ​ការបង្ក្រាប​នាំឲ្យ​ខាតបង់​ផលប្រយោជន៍​ធំ ។​

​ពាក់ព័ន្ធ​ករណី​នេះ សារព័ត៌មាន​យើង​មិនអាច​សូម​ការទំនាក់ទំនង​លោក ដា​រ៉ា បាន​នោះ​ទេ ៕​

 

wood_ratanakkiri1 (1) wood_ratanakkiri1 (2)

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!