ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវស៊ើបអង្កេតអោយស៊ីជម្រៅ មេសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង ឡើងកាន់តំណែងថ្មីភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកគាបយកលុយពីក្រុមអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមករាជធានីភ្នំពេញស្រង់ដើម.!

ព្រៃវែង៖ ក្រុមអាជីវករដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេស វៀតណាមឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់រាជធានីភ្នំពេញបានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសើុបអង្កេតស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់លោកមេសាខា គយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មីៗភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាបយកលុយក្រុមអាជីវករតូចតាចនិងឈ្មួញដើម្បីស្រង់ដើមនិងឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្ត ដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញ ពីទីក្រុងហូជីមុិញប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកមកកាន់រាជធានីភ្នំពេញ។

ប្រភពបង្ហើបអោយដឹងថាមេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មីភ្លាមធ្វើអោយអាជីវករនិងអ្នករកសុីដឹកទំនិញនិងពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង រិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពី រថយន្តក្រុងលួចបង្កប់ទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។
ប្រភពខ្លះបានអោយដឹងទៀតថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួក គេបង់ លុយដាក់ខែជូនមន្រ្តីគយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវ បង់លុយចាប់ពី៤០០ ដុល្លារទៅ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូ  អត់ពន្ធ ១ កន្លែង។

ប្រភពបានអោយដឹងថា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានគេលាតត្រដាងភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំង អស់ ។ ហេតុនេះហើយទើបលោកបណ្ដោយអោយ មេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយឈ្មួញនាំ ចូលទំនិញគេចពន្ធ ទំនិញបង់ ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយសេរី គ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹក ជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង បើទោះ បីពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចរាល់ហើយក៍ដោយ ក៏តម្រូវអោយឈប់ឡានចូលបង់លុយអោយក្រុមមន្រ្តីគយឬសន្តិសុខយាមតូបខាងមុខតម្រូវអោយបង់ លុយចំនួន ២០០,០០០មុឺនរៀល រុឺម៉ក ១ គ្រឿងរីម៉ូតូដឹកបន្លែត្រូវក្រុមលោក គយនិងក្រុមសន្តិសុខយាមខាងមុខនោះអោយបង់ លុយចាប់ពី៨មុឺន~១០មុឺន រៀលក្នុងមួយជើងៗសម្រាប់រថយន្ត សាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់ លុយចាប់ពី២០ មុឺន~៣០មុឺនរៀលក្នុងមួយគ្រឿងៗតាមការកំណត់របស់លោកមេសាខាគយមិនអាចតវ៉ាបានឡើយ!គ្មានក្រដាស់ស្នាមឬវិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។

ប្រភពស្និទ្ធនឹងលោក​មេសាខាគយបានបន្តអោយដឹងថា ដោយសារតែចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងប្រើគ្រប់វិធីសាស្រ្តដើម្បីស្រង់ដើម។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង លោកមិនបានចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុក រលួយរបស់មេៗការិយាល័យគយនៅតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយ នីមួយៗនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រីសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើ ពុករលួយច្រើនបែបច្រើនយ៉ាង និងប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិកោះរការ ល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះលែងដៃ។

ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្តអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារអន្តរម៉ឺនជ័យ បើក ដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេស វៀតណាមយ៉ាងរលូន។ ចំណែកឯលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិន ចាញ់គ្នាប៉ុន្មានដែរទេ?ខាងបើកដៃអោយឈ្មួញនាំចេញចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់យ៉ាងពេញបន្ទុក។ដោយឡែកថ្មីៗនេះមានការបែកធ្លាយភាពមិនប្រក្រតីពុករលួយក្រុមមន្រ្តី គយច្រកទ្វារព្រំដែនបន្ទាយចក្រី កាលពីកន្លងទៅទារលុយពីរថយន្តដឹកស្វាយចូលទៅប្រទេសវៀតណាម ក្នុងមួយជើងៗចាប់ពី ៦៥ មុឺនរៀលទៅ១លាន រៀល ពួកគាត់បានបញ្ជាក់ថា ការបង់ លុយរបស់គាត់មិនទទួលបានបង្កាន់ ដៃបង់ប្រាក់ ឬវិក័យបត្របង់ ប្រាក់ពន្ធរដ្ឋនោះទេ។ ដូច្នេះហើយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅទៀតនោះទេ? ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករស្នើដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញា លុបបំបាត់អំពើពុក រលួយនូវតាមដងផ្លូវចាត់វិធាន ការទប់ស្កាត់អំពើពុករលួយក្រុមមន្ត្រីគយតាមដងផ្លូវនិងនៅតាមច្រកនីមួយៗដាក់ការស្រាវជ្រាវសើបអង្កេតអោយសុីជម្រៅទៅលើមេៗការិយា ល័យច្រកមុឺនជ័យច្រកបន្ទាយចក្រី. ច្រកកោះរការ និងច្រកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់ មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើកដៃអោយក្រុមរបស់ខ្លួនប្រមូលលុយស្រង់ដើមប្រព្រឹត្តរបៀបអំពើ ពុករលួយជិះសេះលែងដៃ។
ពាក់ព័ន្ធព័ត៌មាន ខាងលើគេហទំព័រ (ww.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោកមេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!