ភ្នំពេញ៖ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ខ្សែផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើកលែងបន្ទាប់ពីបានឡើងតំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅរកប្រាក់ចំណូលជូនជាតិ។
ប៉ុន្តែតាមប្រភពពីឈ្មួញគ្រាក់ៗបង្ហើបថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង ករ ណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។
ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបបទល្មេីសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ពង្រាយមនុស្សជំនិតដែលខ្លះគេជនស៊ីវិលនៅតាមបណ្ដាខេត្ត-ក្រុង ជាពិសេសនៅតាម ច្រកព្រំដែនចេញ-ចូលនិងខ្សែផ្លូវជាតិសំខាន់ៗ ឲ្យឃ្លាំមើលសកម្មភាពដឹកទំនិញតូចធំចេញ,ចូលរបស់ពួកឈ្មួញដោយតម្រូវឲ្យមានការបង់លុយជាខែ និងការបង់ពន្ធជូនរដ្ឋនៅនឹងកន្លែងផ្សេងទៀត ។
ពួកជនស៊ីវិលនិងពេលខ្លះក៏រួមដំណើរជាមួយ មន្ត្រីឯកសណ្ឋានគយធ្វើ សកម្មភាពជាចំហ ចរចាជា មួយឈ្មួញរកស៊ី ដឹកទំនិញធំៗដើម្បីអ្វីដែលពួកគេអះអាង ថា ជាការខិតខំប្រឹងប្រែងរកចំណូលជូនជាតិ ប៉ុន្តែបើតាមពួកឈ្មួញអះអាងថាពួកមន្ត្រីនៅក្រោមអំណាចរបស់លោក នូ ស៊ីថា ប្រៀបដូចជាពែ ដែលតាមជញ្ជួក់សំណែនមិន ឈប់ឈរ ដែលធ្វើឲ្យក្រុមឈ្មួញធុញទ្រាន់ជាខ្លាំង។ រឿងនេះងាយយល់ទេ ប្រសិនបើគ្មានការបើកដៃពីលោក នូ សុីថា មន្រ្តីតូចតាចល្អិតល្អោចរួមទាំងជនស៊ីវិលជាមួយផង នៅតាមគោលដៅសំខាន់ៗមិនហ៊ានគាបសង្កត់ពួកឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់តាមអំពើចិត្តនោះទេ។
ភាពមិនប្រក្រតីពុករលួយរបស់លោក នូ សុីថា មានជំនាញខាងពុករលួយឲ្យមន្ត្រីជំនិតៗរបស់ខ្លួនទៅអនុវត្តន៍ កាលពេលកន្លងមកនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ទំនិញអាជីវករដឹកជញ្ជូនបន្តិច បន្តួច ឆ្លងដែនមានការប្រតាយ ប្រតប់គ្នានាគ្រាកន្លងទៅ។ បើតាមសេចក្តីរាយការណ៍បន្ថែមថា មួយរយៈពេលក្រោយ នេះសកម្មភាព គយបានរំជើបរំជួលខ្លាំងនៅក្នុងចំណោមអ្នករកស៊ីព្រោះតែការគាប សង្កត់ខ្លាំងហួសហេតុនោះ។
ប្រភពរាយការណ៍ថា គយដែលជាកូន ចៅ របស់លោក នូ ស៊ីថា ចងក្រងជាប្រព័ន្ធនៃការតាម ដានសកម្មភាពដឹកជញ្ជូនទំនិញរបស់ឈ្មួញ ដោយមិនឲ្យផុតមួយរថយន្តណាឡើយ។ ពួកគេប្រើជនស៊ីវិលបន្លំខ្លួនដើម្បីឃ្លាំមើលការដឹកជញ្ជូនទំនិញរបស់ឈ្មួញនៅតាមច្រក ព្រំដែនរវាងប្រទេសជិតខាងគ្រប់ទីកន្លែង។ បន្ទាប់មកមន្ត្រីគយតូចតាចទាំងនោះ បានទាក់ទងទៅឈ្មួញដោយ យក ឈ្មោះរបស់លោក នូ ស៊ីថា ទៅគំរាមកំហែងអ្នករកស៊ីដឹកទំនិញឲ្យបងប្រាក់ឲ្យពួកខ្លួន។ ពួកគេតែងតែនិយាយ ថាវាជាវិធានការថ្មីឬចំណាត់ការថ្មីរបស់លោកនូស៊ីថា ដើម្បីរួមចំណែកប្រមូលពន្ធជូនជាតិ។ ប៉ុន្តែពួកឈ្មួញដែលរកស៊ីដឹងយ៉ាងប្រាកដថា គឺមិនមែនដើម្បីប្រមូលលុយជូនជាតិអ្វីទេ។ ផ្ទុយទៅវិញជាការប្រមូលលុយដាក់ហោប៉ៅរបស់ក្រុមលោក នូ ស៊ីថា នោះផ្ទាល់តែប៉ុណ្ណោះ ៕មានត