ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណែតមួយកន្លែងស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួលគោក បើកដំណើរការអោយក្រុមញៀនល្បែងក្មេង ចាស់ ស្រី ប្រុសចេញចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ ៖ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរទីតាំងល្បែងបានអោយដឹងថា បុគ្គលដែលហ៊ានបើកល្បែងសុីសងខុស ច្បាប់តាមប្រព័ន្ធអ៊ីនធឺណេតមួយកន្លែងនៅក្បែរ មជ្ឈមណ្ឌលថែរក្សាសម្ផស្សផ្កាយប្រាក់ប្រហែល៤០ ទៅ៥០ ម៉ែត្រ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ប្រ ហែលបុគ្គលនោះមានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាម ទំនើងចិត្ត រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ជាងនេះទៅទៀត ទីតាំងល្បែងសុីសងតាមប្រព័ន្ធអ៊ីនធឺណេត មួយកន្លែងនៅផ្លូវលេខ១៥០ក្នុងសង្កាត់ផ្សារ ដេប៉ូទី២ ខណ្ឌទួលគោក កំពុងតែបើកដំណើរការអោយក្រុមញៀនល្បែងចេញចូលលេងយ៉ាងពេញបន្ទុកគឺបើកលេងទាំងយប់ទាំងថ្ងៃតែម្តង! តែគេមិនដែលឃើញមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់និងបង្ក្រាបឡើយ! ខណៈបនល្បែងសុីសងខុសច្បាប់ នៅតែបន្តបើកលេងយ៉ាងអនាធិប តេយ្យ។

មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួល គោក នាំគ្នាដាក់ការសង្ស័យថា ប្រហែល មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ រួចអស់ហើយមើលទៅ ? ទើបមានបើកល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណេត ទុកឲ្យក្រុមញៀនល្បែង ប្រុស ស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឹក គគ្រេង គ្មានវិធានការទប់ស្កាត់និងបង្រ្កាប ទាល់តែសោះ។

ប្រភពដដែលបានបន្ថែមថា ក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវអំពើចោរ កម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាពិសេសអំពើហិង្សាក្នុងគ្រួសារគ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។ សារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាពក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់!។

ដូច្នេះប្រជាពលរដ្ឋស្នើដល់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរ បាលរាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់កម្លាំងជំនាញក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កប បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណឹត មួយកន្លែងនេះដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម។

គួររំលឹកថាកាលពីថ្ងៃទី១៨ កុម្ភ:ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជា បន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងគ្មានការលើកលែង ។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបណ្ដែតបណ្ដោយអោយមានល្បែង សុីសងខុសច្បាប់អ៊ីនធឺណេតក្នុងមូល ដ្ឋានខ្លួនគ្រប់គ្រង មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!